14/06/2015 12:47 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ឆ្លើយសំនួរដេញដោលនៅសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានតាង​នាម​ឲ្យ​រដ្ឋាភិបាលបំភ្លឺអំពីបញ្ហាមួយចំនួនដែល​សមាជិក​សមាជិការសភាអ្នកបោះឆ្នោតយកចិត្តទុកដាក់ ទន្ទឹមនឹង​នោះ​​ផ្ទៀង​ស្ដាប់និងឆ្លើយសំនួរជាច្រើនដោយផ្ទាល់ដែលទាក់ទិនដល់បញ្ហាធំៗក្នុងគោលដៅភារកិច្ចនិង​ដំ​ណោះ​ស្រាយបញ្ជាណែនាំគ្រប់គ្រងសេដ្ឋកិច្ចក៨ដូចជាបញ្ហាក្តៅ​គគុកដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់។

ឧបនាយករដ្ឋមន្ត្រី​Nguyen Xuan Phuc បានបំភ្លឺបញ្ហាជាក់ស្ដែងមួយចំនួន​ក្នុង​ការបញ្ជាគ្រប់គ្រងសេដ្ឋកិច្ច​សង្គម​នាខែឧសភានិង៥ខែដើមឆ្នាំ។ លោក NguyenXuan Phuc បានសង្កត់ធ្ងន់ថា៖

 “ទីមួយគឺបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពគំរោងការរៀបចំរចនាសម្ប័ន្ធ​កកសិកម្មឡើងវិញតាមទិសលើក​កំ​ពស់​តំលៃ​បង្កើន អភិវឌ្ឍន៍ដ៏និរន្តរភាព។ ទីពីរគឺជំរុញបើកទូលាយទីផ្សារនាំចេញកសិកម្ម។ ទីបី​គឺអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាពគំរោងការអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសផ្សាភ្ជាប់ចលនាជនវៀតណាមអាទិភាពប្រើ​ប្រាស់​ទំនិញវៀតណាម។ ទីបួនគឺបន្តពិនិត្យសុក្រិដ្ឋយន្តការគោល​នយោបាយច្បាប់​ជំរុញ​កំ​ណែ​ទម្រង់​រដ្ឋបាល​ជាដើម។”

 
ស្ដីពីគោលនយោបាយកាត់បន្ថយភាពក្រីក្រដ៏និរន្តរភាព ពិសេសគឺចំពោះ​ជនរួមជាតិជាជនជាតិភាគតិច ក្នុង​ប៉ុន្មាន​ឆ្នាំកន្លងទៅ ទោះបីជាថវិការរដ្ឋនៅ​មាន​កំហិតប៉ុន្តែវិស័យកាត់បន្ថយភាពក្រិគ្រនៅតែបន្តអាទិភាព​រៀប​ចំ​ប្រភពកំលាំងរដ្ឋ​និងចលនាការចូលរួមរបស់សង្គម។ លោក Nguyen Xuan Phuc បានលើក​ច្បាស់​ថា៖       

“រដ្ឋាភិបាលបញ្ជាណែនាំកសាងកម្មវិធីកាត់បន្ថយភាពក្រីក្រដល់ឆ្នាំ២០២០ តាមទិសដៅលើគ្រប់វិស័យ​ជាង​ទៀត​​ដោយបទដ្ឋានក្រីក្រពហុទិស។ អនុវត្ត​ដោយព្រមៗគ្នាប្រកបដោយប្រសិទិភាព​រាល់​ដំណោះ​ស្រាយ​ជួយ​ឧបត្ថម្ភ​ជន​ក្រីក្រទាក់ទងនឹងសុខាភិបាល អប់រំ​ផ្ទះនៅជាដើម។”

​នាព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏ទទួលបានសំនួរសួរដេញដោលជាច្រើនដែល​ប្រមូល​​ផ្ដុំទៅលើបណ្ដាបញ្ហា ដំណោះស្រាយជួយឧបត្ថម្ភសហគមន៍អង្គភាពអាជីវកម្មក្នុងកាលៈទេសៈ​វៀត​ណាម​បាននិងកំពុងចុះហត្ថលេ​ខាលើបណ្ដាកិច្ចព្រៀមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី​និង​ពហុភាគី​នានា​។​ឆ្លើយ​សំនួររបស់សមាជិកសភានៃទីក្រុង Da Nang លោក Huynh Nghia ស្ដីពីដំណោះ​ស្រាយធានាឲ្យការងារ
ប​ង្កា​រ​ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព លោកNguyen Xuan Phuc បានឲ្យដឹងថា៖

       
“នាពេលខាងមុខ បក្ស រដ្ឋនឹងប្រមូលផ្ដុំបញ្ជាណែនាំកសាងរបបដើម្បីធ្វើយ៉ាងម៉េចមិនអាច មិនគួរ​មិនហាន​អំពើ​ពុករលួយ។ជាមួយគ្នានោះគឺវិធានការផ្សេងៗទៀតដូចជាឃោសនាចលនាប្រជាជនសហប្រតិប​តិ្តការ​អន្តរ​ជាតិ ព្រមទាំងពង្រីកតួនាទីរបស់ស្ថាប័នដោយប្រជាជនជ្រើសតាំង រណសិ្សមាតុភូមិក្នុង​ការរកឃើញ
ក​រ​ណី​​អំ​ពើពុករលួយ”។         ក៏នាព្រឹកថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Pham
Vu ​Luan ក៏បានបញ្ចប់ការឆ្លើយសំនួរសួរដេញដោលរបស់ខ្លួនផងដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ