29/11/2014 19:55 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមពិធីបូកសរុបការប្រកួតថ្វីដៃអាស៊ានលើកទី១០

នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី​បូកសរុបការប្រកួតថ្វីដៃអាស៊ាន​លើក​ទី១០។ ថ្លែងមតិនៅទីនេះ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះ​អាង​ថា៖​ការប្រកួតថ្វី​ដៃអាស៊ានលើកទី១០នៅវៀតណាមប្រកបដោយជោគជ័យ បង្ហាញនូវវិធីបណ្ដុះ​បណ្ដាលវិជ្ជាជីវះ​របស់​វៀតណាមបានមានការរីកចំរើនជាច្រើន ហើយបានមិត្តភក្តិអន្តរជាតិវាយតំលៃ​ខ្ពស់ ហើយពីនោះ​ជំរុញ​ក្រុម​វៀតណាមទទួលបានស្នាដៃខ្ពស់ជាង ក្នុងការប្រកួតផ្សេងៗ នាពេលខាងមុខនេះ។

ការប្រកួតថ្វីដៃអាស៊ានលើកទី១០ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែតុលា  ឆ្នាំ ២០១៤ នៅទី​ក្រុង​​ហាណូយ​ ដោយមានមុខរបរចំនួន២៥ ទាក់ទាញបេក្ខជនចំនួន២៨៣នាក់ មកពីប្រទេសអាស៊ានទាំង១០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ