28/02/2017 10:19 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងា​រនៅទីក្រុង​ Can Tho​


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho(រូបថតៈ VGP/Thành Chung)

ក្នុងដំណើរ​បំពេញទស្សនកិច្ចការងារ នៅខេត្តមួយចំនួនភាគត្បូង​វៀតណាមនោះ​ នារសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Vuong Dinh Hue បានអញ្ជើញជួប​ធ្វើការ ជាមួយ​ថ្នាក់​ដឹក​នាំ​ទីក្រុង​ Can Tho ​ស្តីពី​ស្ថាន​ភា​ពសេដ្ឋកិច្ច​សង្គមកិច្ច​។ នៅទី​នេះ លោក Vuong Dinh Hue បានវាយតម្លៃ​ខ្ពស់ ចំពោះ​​ស្ថានភាព​សេដ្ឋកិច្ច សង្គម​របស់​ទីក្រុង​ក្នុង​រយៈពេល​២ខែ​ដើមឆ្នាំ​២០១៧ ដែល​មាន​ការអភិវឌ្ឍ​គួរ​ឲ្យកត់​សម្គាល់ និង​ជាចំណុច​ភ្លឺមួយ​របស់តំបន់​ វាលសណ្ត​ទន្លេ  Cuu Long ។ លោក Vuong Dinh Hue ក៏បាន​ក្រើន​រំលឹក​ឲ្យ​ទីក្រុង​ Can Tho គប្បី​ផ្តោត​សំខាន់​វិនិយោគ​លើវិស័យក​សិកម្ម និងលើកកំពស់​ទំហំពាណិជ្ជកម្ម​នាំ​ចេញទៀត​​ផង។ ជា​ពិសេស ទីក្រុង Can Tho ក៏គប្បីរៀបចំសន្និសីទពន្លឿនវិនិយោគ​យ៉ាងឆាប់ៗ សំដៅអំពាវនាវ​​និយោគិន​ជាតិ និង​អន្តរជាតិ​មក​ធ្វើការវិនិយោគផងដែរ ៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ