08/02/2017 09:28 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីវិធីសាស្ត្ររៀបចំសហគ្រាសរដ្ឋ


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីវិធីសាស្ត្ររៀបចំសហគ្រាសរដ្ឋ

​នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vuong Dinh Hue និងជាប្រធានគណៈកម្មាធិការបញ្ជា​ណែនាំ​ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សហគ្រាសបានមានជំនួបធ្វើការ​ ជាមួយ​បណ្ដាក្រសួង ស្ថាប័ន ស្ដីអំពីផែនការរៀបចំសហគ្រាសរដ្ឋ សហគ្រាសមានទុនរបស់រដ្ឋ ​ដោយក្រសួងសំណង់ជាដំណាងម្ចាស់កម្មសិទ្ធិ ដំណាក់កាល ២០១៦-២០២០។​ រដ្ឋមន្ត្រី ក្រសួងសំណង់​ លោក Pham Hong Ha បានអោយដឹងថា៖ ​ដំណាក់​កាល ២០១៦-២០២០ នឹងបន្តអនុវត្តការងាររៀបចំ កំណែទម្រង់លើគ្រប់​ជ្រុង​ជ្រោយ ​ចំពោះសហគ្រាសចំនួន ១៦  ដែលក្នុងនោះប្រមូលផ្តុំទៅលើការបញ្ចប់​ភាគហ៊ុនភាវូបនីយកម្ម និងបន្តដំណើការដកទុនតាមការកំណត់។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​ស្នើ​អោយក្រសួងសំណង់ត្រូវសម្រេចដំណើការដកទុននិងផ្ទេរប្តូរសិទ្ធិដំណាង​កម្មសិទ្ធិរដ្ឋនៅសហគ្រាស តាមគោលការណ៍របស់រដ្ឋាភិបាល៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ