05/10/2016 10:18 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយថ្នាក់ដឹកនាំCentral Group (ថៃ)


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយលោកស្រី Jariya Chirathivat
អគ្គនាយិការនិងតំណាងផ្នែកច្បាប់របស់សម្ព័ន្ធក្រុមហ៊ុន Central Group

នារសៀលថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោកស្រី Jariya  Chirathivat អគ្គនាយិការនិងតំណាងផ្នែកច្បាប់របស់សម្ព័ន្ធក្រុមហ៊ុន Central Group (ថៃ)។ នៅទីនេះ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែល Central Group បានជឿទុកចិត្តវិនិយោគនិងសហប្រតិបត្តិការជាមួយដៃគូនានារបស់វៀតណាមលើវិស័យចែកចាយលក់ដុំនិងលក់រាយ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនវៀតណាម​។ លោក Vuong Dinh Hue បានស្នើឲ្យ Central Group ម្ចាស់ការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មជាមួយផលិតករវៀតណាមលើវិស័យឧស្សាហកម្ម កសិកម្ម ដើម្បីបង្កើតចេញផលិតផលមានគុណភាពខ្ពស់ ធានាអនាម័យចំណីអាហារ។

Central Group ក៏គប្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក្នុងការណែ​នាំ​ឲ្យសាខាទាំងអស់ធ្វើសកម្មភាពដោយគោរពច្បាប់វៀតណាមនិងឆ្លុះបញ្ចាំងភ្លាមនូវបញ្ហាលំបាករបស់ Central Group ដើម្បីរដ្ឋអំណាចជួយដោះស្រាយទាន់ពេលវេលា៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ