26/04/2016 11:15 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទទួលជួប​ជាមួយ​ក្រុមជន​មាន​គុណូប​ការៈ​ខេត្ត Quan​g Nam​


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទទួលជួបជាមួយក្រុមជនមានគុណូបការៈខេត្ត Quang Nam

ថ្លែងមតិនៅក្នុងការជួបសន្ទនានារសៀល ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦ ជាមួយគណៈ​ប្រតិភូវី​រអ្នកម្តាយ ជន​ពិការ និង​អតីត​ថ្នាក់ដឹក​នាំស្រុក Dai Loc ខេត្ត Quang Nam ក្នុងឱកាស គណៈប្រតិភូបានមកទស្សនា រដ្ឋធានីហាណូយ ឧបនាយក​រដ្ឋមន្ត្រី​ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា Quang Nam ជាតំបន់ដី ដែលមានស្មារតី​បដិវត្តន៍ និងមាន​ការរួម​ចំណែក​ ​សម្រាប់បុព្វហេតុបដិវត្តន៍រួមសម្រាប់ប្រទេស​ទាំងមូល។ បក្សនិង​រដ្ឋវៀតណាម​មានការយក​ចិត្តទុកដាក់​ទៅដល់​ជីវភាពរស់​នៅ របស់ជនមានគុណូបការៈជាមួយបដិវត្តន៍​ជានិច្ច។ លោកបាន​អះអាងថា រដ្ឋាភិបាល​និងបន្តទទួល​យកមតិ របស់តំណានានាស្តីពីការប្រមូលអដ្ឋិធាតុ​យុទ្ធជនពលី កែលំអរជីវភាព​រស់​នៅ​សម្រាប់​ជន​មានគុណូបការៈ និងបំពេញ​ល្អការងារ តបស្នងសងគុណផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ