19/12/2016 10:29 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ចូលរួមកម្មវិធី “និទាឃ​​រដូវ​​នៅឯ​​កោះឆ្ងាយ​ដាច់​​ស្រយាល”​​លើក​​ទី​​២​


ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ចូលរួមកម្មវិធី “និទាឃរដូវនៅឯ កោះឆ្ងាយដាច់ស្រយាល”លើកទី២ ( រូបថតៈ TTXVN)

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហូជីមិញ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Truong Hoa Binh បានអញ្ជើញ​ចូលរូមកម្ម​វិធី “និទាឃ​រដូវ​នៅឯ​កោះឆ្ងាយដាច់​ស្រយាល” លើកទី២។ ​នៅទី​នេះ លោក Truong Hoa Binh បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះអត្ថន័យនៃក​ម្មវិធីនេះព្រមទាំង​ពិនិត្យថា នេះ​នឹង​ជា​ស្ពាន​ជាក់​ស្តែង សម្រាប់ទឹកចិត្ត មនោសញ្ចេតនា​ និង​ការ​ជឿជាក់​រវាង​ដី​គោក​ជាមួយ​កោះសមុទ្រ​។ លោក​ឧបនាយក​រដ្ឋមន្ត្រី​​បានអំពាវនាវ ឲ្យ​ជនរួមជាតិទូទាំង​ប្រទេសនិង​អាណិកជន​​​ នៅ​ឯបរទេស​មាន​សកម្ម​ភាព ​ជួយ​ឧបត្ថម្ភ​ជាក់​ស្តែង​ ​ដើម្បី​ក្លឹប “ដើម្បី Hoang Sa ជា​ទីស្រឡាញ់” មានការ​អភិវឌ្ឍន៍កាន់តែជ្រាល​​ជ្រៅ​ថែម​ទៀត រួម​ចំណែក​​ការ​ពារមាតុ​ប្រទេស។ ​នៅក្នុងកម្មវិធី​នេះ អង្គការ​និង​បុគ្គល​ជាច្រើន​បាន​តៃអង្គាស​ប្រាក់​បាន​ជាង ១០ពាន់​​លាន​វៀត​ណាម​ដុង ផ្ញើ​រជូន​ប្រជា​ជនកម្មាភិបាល​ និង​យុទ្ធជន​ដែល​កំពុង​បំពេញ​ភារកិច្ច ​ការ​ពារ​អធិបតេយ្យ​ភាព​​កោះ​សមុទ្រ​របស់​​មាតុ​ប្រទេស​​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ