04/11/2016 10:22 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata (ថៃ)

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata របស់ថៃ លោក Vikom Kromadit។ ថ្លែងមតិក្នុងជំនួបនេះ  លោក Trinh Dinh Dung បានចាត់ទុកថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ​លើ​​គ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មនិងវិនិយោគ។ លោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាល​ជានិច្ចកាល បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មបរទេសក្នុងនោះមានថៃផងមកធ្វើអាជីវកម្ម​​នៅវៀតណាម។​ លោកឧបនាយករដ្ឋមន្ត្រីបានស្នើរឲ្យសម្ព័ន្ធក្រុម Amata មានការរួមចំណែកសកម្មថែមទៀតចូលក្នុងវិស័យ សំណង់ អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។ រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Amata លោក Vikrom Kromadit មានបំណងថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Amata នឹងឆ្ពោះទៅកសាងទីក្រុងឆ្លាតនិងមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ