29/03/2017 10:14 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុស, ឥណ្ឌា, ហូឡង់


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់

នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ ឧបនាយក​រដ្ឋមន្ត្រី លោក Trinh Dinh Dung បាន​ជួប​សន្ទនា​ ជាមួយ​ឯកអគ្គរដ្ឋទូត​បេឡារុស, ​ឥណ្ឌា, ហូឡង់។ ក្នុងជំនួប​សន្ទនាជាមួយឯកអគ្គរដ្ឋទូត បេឡារុស​​លោក Vladimir Goshin ​ឧបនាយក​រដ្ឋមន្ត្រី លោក Trinh Dinh Dung បានចាត់​ទុក​ថា៖ ដើម្បី​​អនុវត្ត​ប​ណ្ដាកិច្ច​ព្រមព្រៀង ដែល​បានថ្នាក់ដឹកនាំ នៃ​ប្រទេសទាំងពីរ​បានឯកភាព ​និង​ជំរុញ​ទំនាក់ទំនង​មិត្ត​ភាព​ប្រពៃណី​ប្រកប​ដោយ​ជាក់​ស្ដែង​​នោះ ភាគី​ទាំងពីរ​​ត្រូវជំរុញ​ខ្លាំង​សកម្មភាព សហប្រតិបត្តិការ​លើគ្រប់​វិស័យ ជាពិសេស​គឺកិច្ច​សហប្រតិ​បត្តិការ​​​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។ ​

ក្នុងជំនួប​សន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា​ Harish Parvathaneni ឧបនា​យក​រដ្ឋ​មន្ត្រីបានអះអាង នូវគោល​នយោបាយ​មុន ក៏ដូចជាក្រោយរបស់វៀតណាម​គឺគោរពទំនាក់ទំនងមិត្តភាព និងដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យ ជាមួយ​​ឥណ្ឌា​គាំទ្រគោលន​យោបាយ “​ឆ្ពោះទៅខាង​កើត” និងមានគោលបំណងថា៖ ឥណ្ឌា​មានតួនាទី​ឋានៈ​កាន់​តែ​ខ្ពស់ថែមទៀតនៅ ក្នុងតំបន់និងអន្តរជាតិ។ ​

នៅក្នុង​ជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោកស្រី ​Nienke Trooster ឧបនាយក​រដ្ឋមន្ត្រីបាន​អះអាង​ថា៖ ការបន្សាំ​បំរ៉ែបំរួលអាកាសធាតុ ​ធានា​ប្រភពទឹក​អភិវឌ្ឍន៍កសិកម្មចីរភាព ជាអាទិភាព​របស់វៀតណាម។ ឧបនាយក​​​​​រដ្ឋមន្ត្រីក៏បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម​​ជានិច្ចកាល ចាត់​ទុកហូឡង់​ជាគំរូមួយ ដើម្បីសិក្សា​រៀនសូត្រ​ និង​ជំរុញកិច្ចសហប្រតិត្តិការ ក្នុង​វិស័យ​បន្សាំជាមួយបំរ៉ែបំរួល​ អាកាសធាតុ​ការពារប្រភព​ទឹក អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​ជនបទ និង​ការកសាង​ជនបទ​ថ្មី៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ