30/10/2016 10:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួល​ជួប​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាមលោក Saleh Adibi មកសម្តែងការគួរសម
(រូបថត៖ VGP/Hải Minh)

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការ​បរទេសវៀត​ណាម លោក​ Pham Binh Minh បានទទួលជួបជាមួយឯក អគ្គរដ្ឋទូត​អ៊ីរ៉​ង់ប្រចាំ​នៅវៀត​ណាម លោក Saleh Adibi មក​សម្តែង​ការគួរ​សម​ក្នុង​ឱ​កាស លោក​មកទទួល​បេសកកម្មការ​ទូត​នៅវៀតណាម​។ ក្នុង​ជំនួប​នេះ លោក ​Pham​ Binh​ Minh​​ បានស្នើឲ្យឯក​អគ្គរដ្ឋទូត Saleh Adibi បន្តរួមសហការ ជាមួយក្រសួងស្ថាប័ននៃភាគី​ទាំង​ពីរ​ជម្រុញ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព នូវលទ្ធផលដែលទទួលបាន  ក្នុងដំ​ណើរ​ទស្សន​កិច្ច​ទៅវិញ​ទៅមក​របស់​ថ្នាក់ដឹក​នាំនៃប្រទេសទាំង​ពីរ ព្រមទាំង ជម្រុញ​កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​សំដៅ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ វៀត​ណាម​-អ៊ីរ៉ង់​។ ឯ​កអគ្គ​រដ្ឋទូតអ៊ីរ៉ង់​ លោក Saleh Adibi បាន​សម្តែង​ការ​សប្បាយ​រីករាយ​ ដែល​បានមក​បំពេញបេសក​កម្ម​ការទូត​នៅវៀត​ណាម ព្រមទាំងឲ្យដឹងថា លោកនឹង ធ្វើអស់​ពីកម្លាំង​កាយ​ចិត្ត​ដើម្បី​ជម្រុញកិច្ច​សហប្រតិ​បត្តិការ​ លើវិស័យសេដ្ឋកិច្ច រួមចំណែកចូល​ក្នុង​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី​ ដើម្បី​ភាពសម្បូររុងរឿងរបស់ប្រទេស នីមួយៗ​និង​ស្ថិរភាព​ក្នុងតំបន់៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ