25/04/2015 12:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង


ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង (VOV)

ពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍ចាក់វាក់សាំង២០១៥ បានប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ​២០១៥​នៅ​ទី​ក្រុង Bac Giang ភាគខាងជើង​វៀតណាម ដោយ​ប្រធានបទ រួម​ដៃចាក់​វាក់​សាំង​ការ​ពារ​សហគមន៍។ ចូល​រួម​និងថ្លែងមតិ​នៅពិធីមីទ្ទីង​នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន​ស្នើរ​រដ្ឋ​អំណាច​សមូហ​ភាព​គ្រប់ជាន់ថ្នាក់​សហការ ជាមួយផ្នែកសុខាភិបាលជំរុញ​ការងារ​ឃោសនា​ ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​អំពី​ការចាក់វាក់​សាំងបង្កា​ជំងឺ។ នៅ​ពិធីបំផុស​សប្ដាហ៍​ចាក់​វាក់សាំង​ឆ្នាំនេះ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ លោកស្រី Nguyen Thi Kim Tien បានឲ្យ​ដឹងថា៖

​“ប្រសិនបើការ​ចាក់វាក់សាំងមិនបានរក្សា កុមារមិនបានចាក់​ថ្នាំគ្រប់​គ្រាន់​និង​ត្រូវ​កាល​បរិច្ឆេត​គឺ​គ្រោះ​អាសន្ន​រីក​រាល​ដាល​អាសន្នរោគគឺធំធេង​ណាស់។ សប្ដាហ៍​ចាក់​វាក់​សាំង​ជា​ការ​ផ្ដើម​គំនិត ​របស់​អង្គ​ការ​សុខភាព​ពិភព​លោក​ ដើម្បីការពារជីវិត​ដោយវាក់​សាំងតាមរយៈការ​ចាក់វាក់សាំង​បើកទូលាយ។ ព្រឹត្តិការណ៍​នេះនៅ​វៀត​ណាម​ស្ថិត​ក្នុងបណ្ដាសកម្មភាព​ឃោសនា សំដៅលើក​កំពស់​ការយល់​ដឹង​ អំពីសារ​សំខាន់​នៃការ​ចាក់​វាក់​សាំង​៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ