18/02/2017 11:57 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបនាយក​សាលាគោល​នយោបាយ​សាធារណះ​និង​បរិស្ថាន​(អាមេរិក)​


ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបនាយកសាលាគោលនយោបាយសាធារណះនិងបរិស្ថាន(អាមេរិក)

នាយប់​ថ្ងៃទី១៦​ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​​វៀត​ណាម​ លោក Vuong Dinh Hue បាន​អញ្ជើញជួបសន្ទនាជាមួយសាស្ត្រា​ចារ្យ ​John D.Graham នាយកសាលាគោល​នយោបាយសាធាណះ និង​បរិស្ថាន នៃ​មហាវិទ្យា​ល័យ​ Indiana (អាមេរិក) ​ដែលកំពុងបំពេញទស្សនះកិច្ច​នៅវៀតណាម។ នៅទី​នេះ ឧបនាយក​​រដ្ឋមន្ត្រី​លោក Vuong Dinh Hue បាន​អះអាង​ថា៖ ទំនាក់ទំនង​ដៃគូលើគ្រប់​វិស័យ​វៀតណាម និង​អាមេរិក​​កំពុងអភិវឌ្ឍន៍ខ្លាំងក្លា​ជាក់ស្ដែង លើវិស័យជាច្រើន។ ឧបនាយករដ្ឋមន្ត្រីមាន​គោល​បំណងថា៖ សាស្ត្រា​ចារ្យ​ រួមចំណែកជំរុញទំនាក់​ទំនងរវាងប្រ​ទេសទាំងពីរ ក៏ដូចជាទំនាក់ទំនង​រវាងរដ្ឋាភិបាលវៀត​ណាម ជាមួយ​​រដ្ឋាភិបាលអាមេរិក។ ​លោកក៏បានស្នើអោយសាស្ត្រាចារ្យ John D.Graham និង​សាលាគោល​នយោបាយ​សាធារណះ និង​​​បរិស្ថានបន្តកិច្ចសហប្រតិបត្តិការ​​ជួយឧបត្ថម្ភបណ្ដាស្ថាប័ន​ របស់រដ្ឋាភិបាល​​វៀត​ណាម​​​ក្នុង​រយៈ​ពេល​ខាង​មុខនេះ ជាពិសេសគឺ​ការចែករំលែកព័ត៌មាន អំពី​ប្រព័ន្ធ​នយោបាយ​​របស់​អាមេរិក បទ​ពិសោធន៍​​​ក្នុងវិស័យ​​នីតិរដ្ឋ​កសាង ​និង​អនុវត្តគោល​​នយោបាយ​សាធារណះ។​

រីឯ សាស្ត្រាចារ្យ John D.Graham បានវាយតំលៃខ្ពស់ចំពោះស្នាដៃនានា​ ដែល​​វៀតណាម​ទទួលបាន​ក្នុងដំណើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កិច្ច ក្នុងរយៈ​ពេល​កន្លងទៅ​​ចែករំលែក​បទពិសោធន៍​ផ្សេងៗ ដែល​ទាក់ទិន​ដល់​គោល​ន​យោ​បាយ​សាធារណះ ផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនក្នុង​ទំនាក់​ទំនងអាមេរិក-វៀតណាម​ បន្ទាប់​ពីពេល​​​ប្រធានាធិបតី លោក Donald Trump ឡើងកាន់អំណាច់៕

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ