16/12/2016 10:48 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញ​ចូល​រួមសិក្ខា​សាលា​អន្តរជាតិ​វៀតណាម​វិទ្យា​លើក​ទី៥


ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥

​នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅ​ទីក្រុង​ហាណូយ​ បា​ន​ប្រព្រឹត្ត​ទៅ​​សិក្ខា​សាលា​​អន្តរជាតិ​ ស្ដី​អំពី​​វៀត​​ណាម​វិទ្យាលើក​​ទី៥​ ដោយ​​ប្រធាន​បទ៖​ អភិវឌ្ឍន៍​ចីរភាព​ក្នុង​សភាព​ការណ៍​​ប្រែប្រួល​នៅលើ​សកល​ទាំង​មូល​។ ចូលរួម​ពិធី​​បើក មាន​អង្គ​សន្និសីទ​ចំនួន២ពាន់​៥រ​យ​នាក់​ ក្នុង​និ​ង​ក្រៅ​ប្រទេស​។ ខ្លឹម​សា​សិក្ខា​​​សាលា បាន​ប្រមូលផ្តុំទៅលើវិស័យជំនាញ​ចំនួន​៦ រួម​មាន៖ កិច្ច​ការ​បរទេស​កិច្ច​សហប្រិតបត្តិ​ការ​និង​ធ្វើ​សមាហរណកម្ម​​ប្រភព​​​កម្លាំង​​វប្បធម៌ ​អប់រំ​ និង​អភិវឌ្ឍន៍​​​ប្រភពធន​ធាន​មនុស្ស និង​បំរ៉ែបំរួលអាកាសធាតុ។​ ថ្លែង​មតិ​នៅ​ក្នុង​​ពិធី​បើក ឧបនាយក​រដ្ឋមន្ត្រី  លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“​ក្នុងការអភិវឌ្ឍន៍លឿននេះ ​ប្រការសំខាន់បំផុតគឺត្រូវយកចិត្តទុកដាក់ ​ចំពោះ​​​កក្តាធានាអភិវឌ្ឍន៍​ចីរភាព។​ដើម្បី​​​​ទោះបី​ជា​វៀត​ណាម​មិន​សម្បូរ​ទៅ​ដោយ​​សម្ភារះ​​ក្តី​ប៉ុន្តែ​សម្បូរ​អំពី​វប្បធម៌​ ជា​ទឹកដី​ដែលប្រជាជន​សុភ​មង្គល ​ជា​តំបន់​​​ដែល​ជនជា​ច្រើន​នាក់​ចង​បាន​រស់​នៅ។​ ដើម្បី​ធ្វើបាន​ប្រកា​រ​នេះ យើង​ត្រូវ​មាន​​​គ្រឹះដ្ឋាន​វិទ្យាសាស្ត្រ​រួមជា​មួយ​ការវាយ​តំលៃនិង​សំណើរ​មាន​ចរិត​លក្ខណះវិ​ទ្យា​សាស្ត្រ​។”

ឧបនាយករដ្ឋមន្ត្រី  លោក Vu Duc Dam ក៏មាន​គោលបំណងថា៖​សហគមន៍​បណ្ដា​អ្នក​វិទ្យា​សាស្ត្រ​ ស្រាវ​ជ្រាវ​អំពី​វៀត​​ណាម​ បន្តមានសំណង​ស្រាវ​ជ្រាវ​អំពីវៀត​ណាម និងជាស្ពានតភ្ជាប់រវាងវៀតណាម​ជាមួយពិភពលោក ​រវាង​ជន​​វៀត​​​ណាម​​ជាមួយ​ប្រ​ជាជាតិទាំងឡាយ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ