14/08/2016 13:34 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ត្រួតពិនិត្យការងារធានាសុវត្ថិភាពម្ហូបអាហារនៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោកVu Duc Dam បានអញ្ជើញទៅស្វែងយល់ដំណើរការដាំបន្លែស្អាតនិងបន្លែសុវត្ថិភាពនៅកសិដ្ឋានដាំបន្លែ Huong Viet Sinh នៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ឃុំ Viet Doan ស្រុក Tien Du ខេត្ត Bac Ninh។ អញ្ជើញជួបសំណេះសំណាលជាមួយកសិករនៅទីនេះ លោក Vu Duc Dam បាន ក្រើនរំលឹកឲ្យប្រជាជនក្នុងតំបន់ដាស់តឿនគ្នាដាំបន្លែស្អាតអនាម័យ កុំយកចំណេញចំពោះមុខដែលភ្លេចដល់ការអភិវឌ្ឍន៍និរន្តរភាព។ លោកឧបនាយករដ្ឋមន្ត្រីក៏បានទៅសាកសួរសុខទុកគ្រួសារចិញ្ចឹមគោដែលផ្គតផ្គងទឹកដោះគោសម្រាប់ក្រុមហ៊ុន Vinamilk ។ ​នាពេលរសៀលថ្ងៃដដែល លោក Vu Duc Dam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈ កម្មធិការប្រជាជនខេត្ត Bac Ninh ស្តីពីការងារគ្រប់គ្រង់និងធានាសុវត្ថិភាពម្ហូបអាហារនៅលើតំបន់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ