07/06/2016 10:07 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញជួបធ្វើការជាមួយក្រសួងនគរបាល


ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញជួបធ្វើការជាមួយក្រសួងនគរបាល

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងនគរបាល ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានស្នើរថា នាពេលខាងមុខ ក្រសួងនគរបាលត្រូវអនុវត្តគោលដៅនៃការកែទម្រង់បែបបទរដ្ឋបាលរួមមាន រដ្ឋាភិបាលអេឡិចត្រូនិក និងកែទម្រង់សិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋការជាដើម។ លោក Truong 
Hoa Binh បានមានប្រសាសន៍ថា៖

“ផែនការកំណែទម្រង់រដ្ឋបាលដំណាក់កាលទី ២ (២០១៦-២០២០) ត្រូវបានរដ្ឋាភិបាលអនុម័តជាឯកច័ន្ទ។​នាពេលខាងមុខ ក្រសួងនគរបាលបានប្រមូលផ្តុំធ្វើកំណែទម្រង់រដ្ឋបាលយន្តការ និងកសាងគុណភាពសម្រាប់ជួរកម្មាភិបាល មន្ត្រី រដ្ឋការ ព្រមទាំងយកចិត្តទុកដាក់ការងារកែទម្រង់ប្រាក់បៀវត្ស លើកកំពស់គុណភាពសេវាកម្មរដ្ឋបាលនិងសេវាកម្មសាធារណ”។

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ក៏បានស្នើរឲ្យក្រសួងនគរបាល បន្តលើកកំពស់គុណភាពបំរើអង្គភាពអាជីវកម្មធ្វើផលិតកម្មអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ