23/12/2016 10:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនា​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅវៀ​ត​ណាម​


ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

នារសៀលកថ្ងៃទី២១ ខែធ្នូ  ឆ្នាំ២០១៦ នៅទី​ក្រុង​ហាណូយ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានជួបសន្ទនា​ជាមួយ​លោក Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ប្រចាំ​នៅវៀត​ណាម​ ក្នុង​ឱកាស​ទើប​មក​បំពេញ​បេសកកម្មការ​ទូត​នៅវៀតណាម​។ នៅទី​នេះ ឧបនាយក​​រដ្ឋមន្ត្រី​លោក Pham Binh ​Minh បានបង្ហាញគោលបំណងថា៖ ភាគី​ទាំង​ពីរ​​ត្រូវ​ខំប្រឹង​ប្រែង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នាំទំនាក់​ទំនងដៃគូ​លើគ្រប់​វិស័យ​កាន់​តែស៊ី​ជំរៅ ស្ថិរភាព​ ឆ្លើយតប់នឹងគោល​បំណង​របស់​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​។ ឧបនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើឯកអគ្គរដ្ឋទូត លោក Craig Chittick  និង​ស្ថាន​ទូត​អូស្ត្រាលីប្រចាំ នៅវៀតណាម បន្តពង្រីកតួនាទី​របស់ខ្លួន ​ដើម្បី​តភ្ជាប់​បណ្ដា​តំបន់ សម្ព័ន្ធសមាគម​សហគ្រាស និង​​សហគមន៍​របស់ភាគី​ទាំងពីរ​ជំរុញ​ការវិនិយោគ​ និង​ពាណិជ្ជកម្មទ្វេភាគី។ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារដ្ឋមន្ត្រី​ការ​បរទេស​​ លោក Pham Binh Minh ក៏បានបង្ហាញគោលបំណង​ថា៖ ប្រទេសទាំងពីរ​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ រួមសហកា​ជិតស្និទ្ធ នៅ​វេទិកា​តំបន់និងអន្តរជាតិនាបច្ចុប្បន្ន ដែលក្នុង​នោះមាន​អាស៊ាន​ EAS, APEC ....  ដើម្បី​គោលដៅរួមគឺជំរុញសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿងក្នុងតំបន់។
 
រីឯ ឯកអគ្គរដ្ឋទូត លោក Craig Chittick បានអះ​អាងនូវគោល​នយោបាយ​មុន ក៏ដូច​ជា​ក្រោយ​ របស់​អូស្ត្រាលីគឺ​ចាត់ទុកវៀតណាម ជាដៃគូសំខាន់​ក្នុងតំបន់ និងខំ​ប្រឹងប្រែងជំរុញ កិច្ច​សហប្រតិបត្តិការនាំ​ទំនាក់​ទំនង​​វៀត​ណាម​-​អូស្ត្រាលី​អភិវឌ្ឍន៍​លើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូត លោក Craig Chittick ​ក៏បានអះ​អាងថា៖​អូស្ត្រាលី​​​បន្ត​ជំរុញខ្លាំង​ការ ជួយឧបត្ថម្ភវៀត​ណាមរៀបចំឆ្នាំ APEC 2017; ប្រកប​ដោយ​​ជោគជ័យ​ និង​ចាត់​ទុក​នេះ​ជាចំណុច​សំខាន់​ ក្នុងទំនាក់ទំនងទ្វេភាគី​ក្នុងឆ្នាំ២០១៧៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ