13/10/2016 10:23 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការ Francophone


ទិដ្ឋភាពនៃជំនួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
ជាមួយអគ្គលេខាធិការ Francophone

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិ​ការ Francophoneលោកស្រី Michaelle Jean ។ នៅក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា សហគមន៍ Francophoneជាដៃគូសំខាន់របស់វៀតណាមនិងសម្តែង​ក្តី​សប្បាយរីករាយចំពោះការដែលទំនាក់ទំនងរវាងវៀតណាមជាមួយសហគមន៍ Francophone កាន់តែបានពង្រឹង​និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។  ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏បាននាំចេញនូវសំណើរជាក់ស្តែងមួយចំនួនសំដៅជម្រុញ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយសហគមន៍ Francophone ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពអន្តរជាតិនិងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះ​មានបញ្ហាសមុទ្រខាងកើតផង។

រីឯខ្លួនវិញ​ លោកស្រី Michaelle Jean បានអះអាងថា សហគមន៍ Francophone ត្រៀមជាស្រេចគាំទ្រវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ស្តីពីបញ្ហាសមុទ្រខាងកើត លោកស្រី Michaelle Jean បានអំពាវនាវភាគីទាក់ទិននានា ដោះស្រាយជំលោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពី​ច្បាប់សមុទ្រឆ្នាំ១៩៨២។

បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកសិណសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ