24/11/2014 16:00 GMT+7 Email Print Like 0

ឧទ្ទេសនាមអំពីគំរោងការណ៍ FIRST របស់បញ្ញាវ័ន្តវៀតណាមនៅអង់គ្លេស


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Van Thao (TTXVN)

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ក្រុមការងារនៃក្រសួងវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យាវៀតណាម បាន​រៀបចំជំនួបប្រាស្រ័យឧទ្ទេសនាមអំពីគំរោង​ការណ៍៖ ជំរុញខ្លាំងការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត​ថ្មី​តាម​រយៈការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (FIRST) ចំពោះបណ្ដាអ្នកជំនាញការ បញ្ញាវ័ន្ត​វៀតណាមកំពុងធ្វើការនៅអង់គ្លេស។

នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស លោក Nguyen Van Thao បានអះអា​ង​ថា​​៖​​ស្ថានទូតវៀតណាមប្រចាំនៅ​អង់គ្លេសត្រៀម​ខ្លួន​ជាស្រេចដើរតួនាទីជាស្ពានតភ្ជាប់​បញ្ញាវ័ន្ត​វៀត​ណាម នៅអង់គ្លេស​ជាមួយគណៈកម្មាធិការគ្រប់គ្រងគំរោងការណ៍ FIRST ដើម្បីលើក​កំ​ពស់​​​ប្រសិទ្ធិភាពគំរោងការណ៍។ មកពីវិស័យជាច្រើនដូចជា៖​បច្ចេកវិទ្យា​ព័ត៍មាន ​បច្ចេកវិទ្យា​ជីវសាស្ត្រ​ …លៗ បណ្ដាអ្នកជំនាញការ បញ្ញាវិទ្យា​វៀត​ណាមនៅអង់គ្លេស បានផ្លាស់​ប្តូរ​ដ៏​ស្មោះ​ត្រង់​ និងនាំចេញសំនួរជា​ច្រើន​អំពីគំរោងការណ៍ FIRST ។ ប្រការដែលបណ្ដាបញ្ញាវ័ន្ត​វៀត​ណាម​​មាន​ការយកចិត្តទុកដាក់រួម នោះគឺទស្សនះវិស័យ និងការអនុវត្តគំរោងការណ៍​ក្នុង​ស្ថានភាព​ជាក់ស្ដែង៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ