28/11/2014 15:23 GMT+7 Email Print Like 0

ឧត្តមសេនីយ៍ PHUNG QUANG THANH ទទួលជួបគណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ាន


ឧត្តមសេនីយ៍ PHUNG QUANG THANH ទទួលជួបគណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ាន

នារសៀលថ្ងៃទី២៦ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ​ នាយឧត្តមសេ​នីយ៍​ Phung Quang Thanh រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេសវៀតណាម​ បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបញ្ជាការកងទ័ពជើងគោកនៃបណ្ដា​ប្រទេសអាស៊ាន ដែលកំពុងចូលរួមសន្និសីទនៃបញ្ជាការកងទ័ពជើង​គោកនៃបណ្ដាប្រទេសអាស៊ាន លើកទី១៥ (ACAMM-15) ​នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា៖ ដោយមាន​ស្មារតីម្ចាស់ការសកម្មធ្វើសមាហរណកម្ម​អន្តរជាតិវៀតណាមជានិច្ចកាលខំប្រឹងប្រែង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន កសាងសហគមន៍រួមនៃបណ្ដាប្រទេសអាស៊ាន នាឆ្នាំ២០១៥ ប្រកបដោយជោគជ័យ និងជាក់ស្ដែង​គឺ​ការខំប្រឹងប្រែងដើម្បីសន្និសីទបញ្ជាការ​កងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ាន លើកទី១៥នេះទទួល​បាន​ជោគជ័យ។​​ នាយឧត្តមសេនីយ៍ Phung Quang Thanh ក៏បានអះអាង​ដែរ​ថា៖បណ្ដា​ប្រទេសអាស៊ាន​ទទួល​បាន​ជោគជ័យ​ជាច្រើនពេលដែលកសាង​ទំនាក់ទំនងជាមួយបណ្ដាប្រទេសធំៗ និងតំបន់ផ្សេងៗលើពិភពលោក តាមរយៈ​យន្តការ​ អាស៊ាន+ ដោយមានគោលដៅរួមគឺរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង។ នោះគឺជាការ​ខំ​ប្រឹង​ប្រែង​រវាងបណ្ដា​ប្រទេសអាស៊ាន រួមគ្នាសាមគ្គីដើម្បីសន្តិភាព និងចែករំលែកទស្សនះជាមួយគ្នាដើម្បីបង្កើត​ការ​ស្រុះ​ចិត្តគំនិត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ