17/03/2017 10:22 GMT+7 Email Print Like 0

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់


ឧត្តមសេនីយ៍ឯក Nguyen Chi Vinh

ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh ​អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​​វៀត​​ណាម បានមាន​ជំនួប​សន្ទនា​ជា​មួយ​លោក Wendy Matthews​ ឯកអគ្គ​រដ្ឋទូត​នូវែលហ្សេ​ឡង់ប្រចាំនៅវៀតណាម នារសៀល​ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧។​ នៅ​ក្នុង​ជំនួប​នេះ ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh ​បាន​វាយតំ​លៃ​​ខ្ពស់​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​ការ​ពារ​ជាតិដ៏​ល្អ​ប្រសើរ រវាង​វៀតណាម​ និងនូវែល​ហ្សេឡង់​ក្នុង​រយៈពេលកន្លងទៅ។ ទន្ទឹមនឹង​នោះ​លោក​ក៏​មាន​​គោលបំណង​ថា៖ នាពេល​ខាងមុខនេះ​ នូវែលហ្សេឡង់​បន្តបង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួ​យ​វៀត​ណាម​ក្នុង​​​វិស័យ​ផ្សេងៗ ដូច​ជា៖​ ផ្លាស់ប្តូរគណៈប្រតិភូ​ជាន់​ខ្ពស់ ចែក​រំលែក​បទពិសោធន៍​ ក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ​ស្រាវជ្រាវយុទ្ធ​សាស្ត្រ…។លៗ។ ​ឯក​អគ្គរដ្ឋទូត Wendy Matthews បានអោយដឹងថា៖នូវែលហ្សេឡង់​កំពុង​មាន​​កិច្ច​សហប្រតិបត្តិ​ការ​ការពារជាតិ ​មួយ​ចំនួន​ជាមួយ​វៀត​ណាម​។ ឯក​អគ្គ​រដ្ឋ​ទូត​ជឿជាក់​​ថាកិច្ច​សហប្រតិ​បត្តិកា ររវាង​ភាគីទាំងពីរ​បន្តអភិវឌ្ឍន៍​ខ្លាំងក្លា​នា​ពេល​ខាង​មុខ​នេះ។
 
ក៏ក្នុងរសៀល​ថ្ងៃទី១៥មិនា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ​បានជួប​សន្ទនា​​ ជាមួយលោក Tim Huxley នាយក​វិទ្យាស្ថានស្រាវជ្រាវយុទ្ធ​សាស្ត្រ​អន្តរជាតិ​ទ្វីប​អាស៊ី (IISS)។ នៅក្នុងជំនួប លោក Tim Huxley បាន​ប្រគល់​ជូន​លិខិត​អញ្ជើញ ​របស់​រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិ​សិង្ហបុរី អញ្ជើញ​នាយឧត្តម​សេនីយ៍​ Ngo Xuan Lich រដ្ឋមន្ត្រី​ក្រសួង​ការពារ​​ប្រទេស​​វៀត​ណាម អញ្ជើញ​ទៅចូល​រួមជំនួប​សន្ទនា Shangri La ឆ្នាំ២០១៧​នៅសិង្ហបុរី៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ