28/10/2015 10:00 GMT+7 Email Print Like 0

ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP


ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP

នាព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៥​ តាមម៉ោងវៀត​ណាម ប្រធានាធិបតីឥណ្ឌូនេ​ស៊ី​ លោក Joko Widodo បាន​មាន​ជំនួប​សន្ទនា ជាមួយសមភាគីអាមេរិក លោក Barack Obama នៅសេតវិមាន (អាមេរិក)។ ថ្នាក់ដឹក​នាំឥណ្ឌូនេស៊ី បាន​អោយ​ដឹងថា៖ ប្រទេសនេះ​នឹងចូលរួមកិច្ច​ព្រមព្រៀង​ដៃគូពាណិជ្ជកម្ម ឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក​(TPP)។ ថ្លែង​មតិ​បន្ទាប់​ពីជំនួបចរចា​ លោក Barack Obama បានវាយតំលៃខ្ពស់​ ចំ​ពោះសមភាគី លោក Joko Widodo ដែល​បាន​ដឹក​នាំឥណ្ឌូនេ​ស៊ីទៅចំទិស ហើយ​សម្ដែង​គោលបំណង​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នេះដែរ​។ ក៏នៅ​ក្នុងជំនួបសន្ទនានេះ​ដែរ​ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហានានា​ ដែលបានយកចិត្តទុក​ដាក់​ដូច​គ្នា ដូច​ជា៖ អង្គការ​ភេរវកម្ម រដ្ឋឥស្លាមស្វ័យប្រកាស​(IS) បំរ៉ែបំរួលអាកាស​ធាតុ និង​ស្ថាន​ភាព​នៅ​តំបន់​សមុទ្រ​ខាង​កើត​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ