04/11/2014 09:57 GMT+7 Email Print Like 0

ឥណ្ឌាផ្តោតសំខាន់លើទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម


ឥណ្ឌាយកចិត្តទុកដាក់ទំនាក់ទំនងសហប្រតិបត្តិការ
ជាមួយវៀតណាម (រូបថតៈ VOVworld)

នាព្រឹកថ្ងៃទី ៣១  ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ក្នុងការជួប​សន្ទនា​ជាមួយ លោក Pallab Sengupta សមាជិកការិយាល័យនយោបាយ និងជាប្រធាន គណៈ​កម្មការអន្តរជាតិគណៈបក្សកុម្មុយនិស្តឥណ្ឌា ដែលកំពុងមានដំណើរទស្សនកិច្ច នៅ​វៀត​ណាម​ អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Thi Hoang ​ Van បានលើកត្រដែតនូវទំនាក់ទំនងមិត្តភាព ដ៏ល្អប្រសើ រវាងប្រជាជន​នៃប្រទេស​ទាំងពីរ​វៀតណាម និងឥណ្ឌា ជាពិសេសគឺដំណើរទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេសទាំងពីរ។

លោក Pallab Sengupta បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាមលើក នេះ គឺសំដៅ​ផ្លាស់​ប្តូរ​​ផែនការរួមសហការរៀបចំមហោស្រពមិត្តភាពវៀតណាម ឥណ្ឌាដែលនឹងប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌា នា​ឆ្នាំ២០១៥ខាងមុខ។ លោក Pallab Sengupta សន្យាថា នឹងខំប្រឹងប្រែង​អស់​ពី​​កម្លាំង​កាយចិត្ត ដើម្បីរួម​ចំណែកពូនជ្រុំទំនាក់ទំនង​រវាងប្រជាជន​នៃប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស្អិត​មួត ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ