14/12/2016 10:05 GMT+7 Email Print Like 0

ឥណ្ឌានិងឥណ្ឌូនេស៊ីអំពាវនាវឲ្យដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី


ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីឥណ្ឌា
លោក Narendra Modi (រូបថត៖Berita Daerah)

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានអញ្ជើញទៅកាន់រដ្ឋធានីញូវដេលី ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌារហូតដល់ថ្ងៃទី ១៣ ខែធ្នូ។ នៅជំនួបចរចារជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក Narendra Modi ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ចំពោះសិទ្ធិសេរីភាព​ខាងនាវាចរណ៍ ព្រមទាំងសន្យាថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យនេះ។ទាក់ទិនដល់បញ្ហាសមុទ្រខាង​កើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយ​នឹង​ច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ