09/12/2016 10:07 GMT+7 Email Print Like 0

ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា


ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា​ (VNA)

នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦ គណៈរដ្ឋមន្ត្រីឥណ្ឌាដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Narenda Modi បានអនុម័តលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមក (MoU) រវាងឥណ្ឌានិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសា​ស្ត្របច្ចេកវិទ្យា។ គោលដៅនៃ MoU គឺអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនិរន្តរភាពនិងយូរអង្វែងដោយ​ឈរ​លើ​មូលដ្ឋានសមភាពនិងមានផលប្រយោជន៍ដូចគ្នាលើវិស័យព័ត៌មានតាមច្បាប់និងការកំណត់របស់ប្រទេស
និមួយ​​​​ៗ​។

ការអនុវត្ត MoU នេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ភាគីទាំងពីរលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាតាមរយៈការកសាងយន្តការនិងសមត្ថភាពលើវិស័យនេះនិងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ឯកសារពោលខាងលើមានសុពលភាពក្នុងរយៈ ពេល ៥ ឆ្នាំ ហើយត្រូវបានអនុវត្តតាមរយៈការបង្កើតក្រុមការងាររួមនៃតំណាង របស់ប្រទេសទាំងពីរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ