06/04/2015 20:16 GMT+7 Email Print Like 0

អ្នកឯកទេសឆ្អឹងកងខ្នង វ៉ វ៉ាន់ថាញ់

ជិត៤០ឆ្នាំស្រាវជ្រាវនិងវះកាត់ឆ្នឹងកងខ្នង លោកសាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ មាន​ការ​រិះ​​គិត​ក្នុង​ចិត្ត​ជា​និច្ច​​ថា “​ចំពោះគ្រូពេទ្យ ចំណេះនិងសីលធម៌ត្រូវដើរ​ទន្ទឹមនឹង​គ្នា​ខ្វះមួយ​គឺមិន​អាច​សម្រេច​ការ​បាន។ ធ្វើ​វេជ្ជបណ្ឌិត​គឺមិន​ពិបាក​ការ​ពិបាក​បំផុត​គឺធ្វើ​ដូច​ម្ដេច​វេជ្ជបណ្ឌិត​ម្នាក់​នោះ​​បាន​​អ្នកជម្ងឺ​​របស់ខ្លួន នឹកនាដល់​ដោយចិត្តគោរព និង​ស្រឡាញ់ពេញ​ចិត្ត ”។

លោកសាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ កើតឆ្នាំ១៩៤៩ នៅភូមិអានប៊ិញ ខ័ណ្ឌកាយរាំង ខេត្តកឹនធើ។ ប៉ុន្តែ  ភាគ​​ច្រើនពេលវេលា គឺលោកសិក្សានិងរស់នៅ នៅឃុំឡុងហ្វា ស្រុកហ្វាថាញ់ ខេត្តតីនិញ។ នៅឆ្នាំ១៩៦៧ លោក​​ជាបេក្ខជនឈរឈ្មោះលេខ៤ក្នុងចំណោមបេក្ខជនចេះភាសាបារាំង១៦០នាក់ លោក​ជាប់​ឈ្មោះ​ចូល​រៀន​​មហា​វិទ្យាល័យវេជ្ជសាស្រ្តសាយហ្គន។ ក្រោយនោះ លោកដណ្តើមបានអាហារូបករណ៍ Colombo ទៅប្រ​ទេស​អូស្រ្តាលី រៀនវិស្វករអគ្គិសនី ប៉ុន្តែលោកសម្រេចចិត្តមិនទៅ ដើម្បី​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ផ្នែក​វេជ្ជ​សាស្រ្ត​វិញ។ ពេលប្រទេសជាតិបានឯកភាព លោក​ត្រឡប់​មកធ្វើ​ការ​នៅ​ផ្នែករបួស​និងកែរាង​កាយ​នៃ​មន្ទីរ​ពេទ្យ​​​ប៊ិញយ៉ឹន​នៅ​ទីក្រុងហូជីមិញ។

នៅឆ្នាំ១៩៨៣ ក្នុងពេលមិត្ត​រួមថ្នាក់ស្ទើរតែទាំងអស់រកវិ​ធីទៅបរទេស ដោយឡែកលោកសម្រេចចិត្ត​មិនទៅ ដើម្បី​​អភិវឌ្ឍន៍​ផ្នែកឆ្អឹង​កងខ្នងនៅវៀត​ណាម។ មកដល់​ឆ្នាំ១៩៨៧ លោក​បាន​​បញ្ចប់​ការ​សិក្សា​យ៉ា​ង​ពិសេស​ជំនា​ញ​​​ផ្នែក​ទី១ ​ព្រមទាំងចូល​រួម​ករណីវះកាត់ដំបូងជាប្រវត្តិ​សាស្រ្តនៅវៀត​ណាម គឺផ្តាច់​​កូន​ភ្លោះ​ដែល​​ជាប់​គ្នា​​ឈ្មោះ​​​​វៀត-ឌឺក ក្នុង​តួនាទីទ​ទួល​បន្ទុក​ផ្តាច់​ឆ្អឹកកង​ខ្នង ជាមួយលោក​សាស្រ្តាចារ្យ ត្រឹន​ដុង​អា និង​​វេជ្ជ​បណ្ឌិត​ ត្រឹន​​​ថាញ់​​ត្រាយ។

នៅឆ្នាំ១៩៨៨ លោកទៅប្រទេសបារាំងធ្វើវិក្រិតកម្មវិជ្ជាមួយឆ្នាំ ជាមួយលោកសាស្រ្តាចារ្យ Claude Argenson (Nice) និងលោកសាស្រ្តាចារ្យ Dominique Poitout (Marseille)។ ៣ ឆ្នាំក្រោយ លោក​វិល​មក​ប្រទេស​បារាំង​ធ្វើការ​នៅមហា​វិទ្យាល័យ​វេជ្ជសាស្រ្ត Nice Acropolis និងផ្នែក​របួសនិងកែរាងកាយនៅ​មន្ទីរពេទ្យ Saint Roch ក្នុង​តំណែ​ង Chef de Clinique Associé ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងទទួលស្គាល់។ ក្នុងពីរឆ្នាំ១៩៩៥-១៩៩៦ លោកបញ្ចប់ការសិក្សាឯកទេសផ្នែកទី២ ព្រម​ទាំងការ​ពារបាន​ជោគជ័យ​នូវនិក្ខេបបទ​បណ្ឌិត​វិទ្យា​សាស្រ្ត វេជ្ជ​សាស្រ្តជំនាញផ្នែកឆ្នឹងកងខ្នង...។

 

លោកសាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ អ្នកឯកទេសវះកាត់ឆ្អឹងកងខ្នងចំណាត់ថ្នាក់កំពូលនៅវៀតណាម។ រូបថត៖ ង្វៀនឡឹន

លោកសាស្រ្តាចារ្យរង វ៉ វ៉ាន់ថាញ់ ពិភាក្សាជាមួយលោកសាស្រ្តាចារ្យ David Segal មកពីប្រទេស អ៊ីស្រាអែល
អំពី​លទ្ធផល​របស់​អ្នកជម្ងឺម្នាក់ក្រោយពីវះកាត់ឆ្អឹងកងខ្នង។  រូបថត៖ ង្វៀនឡឹន

លោកសាស្រ្តាចារ្យរង វ៉ វ៉ាន់ថាញ់ នឹងលោក សាស្រា្តចារ្យ David Segal មើលរូបភាពដែលថតដោយកាំរស្មី X ហើយ​ពិភាក្សា​ផែនការវះកាត់ជូនករណីមួយដែលត្រូវរងរបួសបាក់ឆ្អឹងកងខ្នង។  រូបថត៖ ង្វៀនឡឹន

លោកសាស្រ្តាចារ្យរង វ៉ វ៉ាន់ថាញ់ (ពាក់វែនតា) និងសមាជិករួមការងារខាងវះកាត់នៃផ្នែកឆ្អឹងកងខ្នង A - មន្ទីរពេទ្យ
​របួស​និង​កែ​រាង​​កាយនៅទីក្រុងហូជីមិញ អនុវត្តការវះកាត់ឆ្អឹងកងខ្នងជូនអ្នកជម្ងឺម្នាក់។ រូបថត៖ ង្វៀនឡឹន

រូបតំណាងឆ្អឹងកងខ្នង និងឧបករណ៍ខ្ចៅមានជើងគ្រឿង បម្រើសំខាន់ដល់ វិធីសាស្រ្តវះ​កាត់ឆ្អឹង​កងខ្នង​តាម
របៀប​ដេកទទឹង​របស់​លោក សាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់។ រូបថត៖ ង្វៀនឡឹន

ឆ្នាំ២០០៤ លោក​ប្រឌិតវិធីសាស្រ្តវះកាត់ឆ្អឹងកងខ្នងតាមរបៀបដេកទទឹង ងាយស្រួល​ឲ្យក្រុមស​មាជិក​វះកាត់ កាត់​​បន្ថយ​បាន​ពេលវេលា​ធ្វើឲ្យអ្នក​ជម្ងឺ​សន្លប់ មានប្រសិទ្ធ ភាពសែនល្អ។ ជាពិសេស ការងារ​ចាប់​ខ្ចៅជា​មួយ​ឥរិ​យា​បថដេកទទឹង​បានក្លាយជា​ទម្លាប់​អនុញ្ញាត​ឲ្យត្រួត​ពិនិត្យ​ទន្ទឹម​ទាំង​ពីរ​វិធីសាស្រ្ត​មុន​និង​ក្រោយ​យ៉ាង​ពិសេស​។​ វិធីសាស្រ្តនេះបានមិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ គឺជាជំ​ហាន​លោតផ្លោះ​ដោយ​ឡែក​របស់​វៀត​ណាម​។ មុននោះ​ឆ្នាំ២០០៣ លោក​រកឃើញវិធីសាស្រ្ត​វះកាត់បង្កើតរូបនៃ​ឆ្អឹងកង​ខ្នង វ៉ វ៉ាន់​ថាញ់ និង​វះកាត់​យក​ដុះ​ពក​ទាំង​ស្រុង នៅតំបន់​ឆ្អឹងកង​គូទ។ ក្រៅពី​នោះ លោក​កសាង​បាន​ជោគ​ជ័យ​វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​មួយ​ក្រុម​ ឯក​ទេសផ្នែកវះកាត់កងឆ្អឹ​ងខ្នងជូនបណ្តាមន្ទី​រពេទ្យនៅខាញ់​ហ្វា តីនិញ កឹនធើ ហ្វេ ដាណាំង ហាណូយ ហាយ​ផុង... ក្នុងអំឡុងជាង២០ឆ្នាំថ្មីៗនេះ លោកក៏បានបង្កលក្ខណៈ ដើម្បី​អោយ​កម្ម​សិក្សា​ការីវៀត​ណាម​ជា​ង​​២០​នាក់​ទៅទស្ស​នា​រៀនសូត្របទពិសោធន៍​អំពីការវះ​កាត់​ឆ្អឹងកង​ខ្នងនៅ​បណ្តា​ប្រទេសមាន​ខឿន​វេជ្ជ​សាស្រ្ត​​​​ជឿន​លឿន​​ដូច៖ បារាំង សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន អូស្រ្តាលី សឹង្ហបូរី ... ពួក​គាត់​ទាំង​អស់​បាន​ត្រឡប់​មកវិញ និងយកអស់ពីកម្លាំង​កាយចិត្ត បម្រើផ្នែកវេជ្ជសាស្រ្តនៅភាគ​ទាំង៣នៃប្រទេសជាតិ។

លោកសាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ ជាសមាជិកបង្កើតសមាគមស្រាវជ្រាវឆ្អឹងកង-ក អាស៊ី ប៉ាស៊ីហ្វិច និង​សមាគមឆ្អឹងកង-ក អាស៊ី ប៉ាស៊ីហ្វិច។ ជាពិសេស ឆ្នាំ២០០៧ លោក​គឺជាអ្នក​ដំបូងបង្អស់​បង្កើតទំនាក់​ទំនងរវាង​សមាគម​ពីរ គឺសមាគមរបួសនិងកែរាងកាយនៃវៀតណាម​និងសមាគមបណ្ឌិត​សភាវះ​កាត់របួស​និង​​កែរាងកាយសហរដ្ឋអាមេរិក បង្កើតបានកម្មវិធីហ្វឹកហាត់ជំនាញផ្នែកឯកទេស គួបផ្សំ​ទ្រឹស្តីនិង​ការ​ព្យា​បាល​​អំពីភាពពិការកោងវៀចឆ្អឹងខ្នង វះកាត់ប្តូរសន្លាក់ឆ្អឹង និងវះ​ឆ្លុះសន្លាក់​ឆ្អឹងជូនវេជ្ជ​បណ្ឌិតទូ​ទាំង​ប្រទេ​ស ក្នុងអំឡុង៦ឆ្នាំបន្តបន្ទាប់ តាំងពីឆ្នាំ២០០៩-២០១៤។ ចំពោះ​រូបលោក​នៅចូលរួមរ​បាយការណ៍​ប្រធានបទ​ស្រាវជ្រាវ​វិទ្យាសាស្រ្តជាង៤០ប្រធានបទ អំពីជំនាញ​ផ្នែកឆ្អឹងកង​ខ្នងនៅបណ្តា​ប្រទេសនៅ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ តំបន់អាស៊ី ប៉ាស៊ីហ្វិច អាមេរិកខាងជើង អាមេរិកខាងត្បូង និងទ្វីបអឺរ៉ុប បាន​មជ្ឈដ្ឋាន​អ្នកឯក​ទេស​វាយ​​តម្លែខ្ពស់និងកោតសរសើរ។

លោកសាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ អានបទអន្តរាគមន៍វិទ្យាសាស្រ្តនៅ កិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមឆ្អឹង
កងខ្នងនៅ​ទីក្រុង​ហូជីមិញលើកទី១៩ នៅចុងខែធ្នូឆ្នាំ២០១៣។ រូបថត៖ ង្វៀនឡឹន

លោក សាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ និងសាស្រ្តាចារ្យ វេជ្ជបណ្ឌិតអន្តរជាតិចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពី
ឆ្អឹងកងខ្នង បានប្រារព្ធលើកដំបូងនៅទីក្រុងហូជីមិញ។ រូបភាព៖ ឯកសារ

លោកសាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ និងសមាជិករួមការងារ។ រូបថត៖ ង្វៀនឡឹន

សព្វថ្ងៃ ទោះបីលោកមានអាយុច្រើន ប៉ុន្តែលោកគ្រូពេទ្យឆ្នើម វ៉ វ៉ាន់​ថាញ់​នៅបាន​គេជឿទុក​ចិត្ត​ប្រគល់​តំ​ណែង​​ដ៏សំខាន់​ជាច្រើនដូច៖ ទីប្រឹក្សាសមាគមរបួស និងកែរាងកាយ អាស៊ី ប៉ាស៊ីហ្វិច (APOA) និង​សមា​គម​ឆ្អឹង​​​​​​​​កងខ្នងអាស៊ី ប៉ាស៊ីហ្វិច (APSS) ប្រធានសមាគមឆ្អឹងកងខ្នងនៅទីក្រុងហូជីមិញ ប្រធាន​កិត្តិយស​សមាគ​ម​របួស​និងកែរាងកាយវៀតណាម ប្រធានផ្នែកឆ្អឹងកងខ្នង A - មន្ទី​រពេទ្យ​របួស​និងកែ​រាងកាយ​នៅទី​ក្រុង​ហូជីមិញ។

មិន​ត្រឹមតែពូកែអំពីឯកទេស សាស្រ្តាចារ្យរង បណ្ឌិត វ៉ វ៉ាន់ថាញ់ នៅជាវេជ្ជបណ្ឌិតមានចិត្តមនុស្សធម៌ បាន​អ្នក​​ជម្ងឺជាច្រើនស្រឡាញ់និងគោរព។ លោកបានជួយអ្នកជម្ងឺជាច្រើនដែលមានស្ថានភាពក្រលំបាក។ តាំង​ពីឆ្នាំ​​១៩៩៦ ដល់២០១១ ជាមួយការឧបត្ថម្ភជំនួយរបស់ សមា​គមអ្នកឧបត្ថម្ភអ្នកជម្ងឺក្រីក្រនៅទីក្រុងហូជីមិញ និង​សមាគម Butterfly Foundation (អាមេរិក) លោកវះកាត់អោយក្មេងតូចជាង១០០នាក់ ដែល​ពិការ​ឆ្អឹង​កង​ខ្នង​​ធ្ងន់​ធ្ងរ ដោយបចេ្ចកទេសខ្ពស់ ភាគច្រើនគឺមិនគិតថ្លៃ តាំងពីប្រាក់ឧបករណ៍ និងថ្លៃថ្នាំ៕

អត្ថបទ៖ ឌូវ៉ាន់ រូបថត៖ ង្វៀនឡឹននិងឯកសារ


 

បណ្តាអត្ថបទបានផ្សាយ