12/11/2015 16:55 GMT+7 Email Print Like 0

អ្នកស្វែករកយុត្តិធម៌ជូនជនរងគ្រោះជាតិពុលឌីអុកសាំងវៀតណាម

ដើម្បីទាមទារ​យុត្តិធម៌ជូនជនរងគ្រោះ​ជ្រាបជាតិពុល​ឌីអុក​សាំង ​លោកយាយត្រឹនតូង៉ា មាន​អាយុ៧៣​ឆ្នាំ​ជា​សញ្ជាតិ​បារាំង បាន​ផ្តើមបណ្តឹង​ក្រុមហ៊ុន​គីមី​របស់​សហ​រដ្ឋអាមេរិក​ទាំង​២៦ ដែល​បាន​ផ្គត់​​ផ្គង់​​ជាតិ​​គីមី​ បម្រើ​ឲ្យ​កង​ទ័ព​អាមេរិក នៅ​ក្នុង​​សង្គ្រាម​វៀត​ណាម​។

នៅខែសីហា​​ឆ្នាំ២០១៥ លោក​យាយបានសហការជាមួយ​ការិយាល័យមេធាវី William Bourdon Forestier នៅ​ទីក្រុង​បារីស (បារាំង) និងក្រុមថត​ភាព​យន្ត​របស់អាមេរិក ត្រឡប់មកវៀតណាម បំពេញ​សំណុំ​បែប​បទ​ឲ្យ​ក្តី​បណ្តឹង​  និង​អនុវត្តកម្រងភាព​យន្តឯកសារ ស្តីពីផល​វិបាករបស់ជាតិពុល​ឌីអុកសាំង ចំពោះទឹក​ដី​វៀត​ណាម។

ភ័ក្រ្តា​ញញឹមស្លូតបូត កែវភ្នែកទាំងគូថ្លាយង់ រូបរាង​និងកាយវិការរហ័សរហួន និយាយ​មាន​មន្ត​ស្នេហ៍ លោក​យាយ​ង៉ា​បង្ក​បានចំណាប់​អារម្មណ៍​ខ្លាំង ចំពោះនរណាដែលបានជួប​លោក​យាយ​ម្តង។ ធ្លាប់​ជា​អ្នក​យក​ព័ត៌​មាន​នៅ​លើស​ម​រភូមិ របស់ទីភ្នាក់ងារ​សារព័ត៌មាន​រំដោះ (ឥឡូវជាទីភា្នក់​ងារសារ​ព័ត៌មាន​វៀត​ណាម) តាំង​ពីឆ្នាំ១៩៦៦-១៩៧០ លោកយាយ​រស់នៅ​និងសកម្មភាព​ក្នុងតំបន់ ​កង​ទ័ព​អាមេរិក​រាយ​ទំលាក់​ជាតិ​ពុល​យ៉ាង​ធ្ងូរធ្ងរ​បំផុត នៅ​វៀត​ណាម​ខាង​ត្បូងដូចជា៖ គូជី ប៊ិញឡុង តីនិញ ផ្លូវលំហូជីមិញ។ល។ ដូច្នេះ​លោក​យាយ​ក៏ត្រូវ​ជ្រាប​ជាតិ​ពុល​ឌីអុក​សាំង​នៅសម័យ​នោះ​ដែរ។

កូនទាំងបី​របស់លោកយាយង៉ាគ្មាន​នរណាម្នាក់​មានជីវភាព​រស់​នៅបាន​ធម្មតា​ទេ ដោយ​សារ​តែរោ​គ​សញ្ញា​ដែល​ជាតិ​ពុល​ឌីអុកសាំងបាន​បន្សលទុក​មក។ ក្នុងនោះកូនច្បង​របស់លោកយាយ​បានបាត់​បង់​ជីវិ​ត​ទៅ ពេល​ប្អូន​ទើប​មាន​អាយុ​បាន​១៧​ឆ្នាំ។


លោកយាយត្រឹនតូង៉ា ជាអ្នកកំពុងតាមប្តឹងក្រុមហ៊ុនគីមីទាំង២៦ របស់អាមេរិក ដែលបានផ្គត់ផ្គង់ជាតិគីមីបម្រើឲ្យកងទ័ពអាមេរិក នៅក្នុងសង្គ្រាមវៀតណាម។

លោកយាយត្រឹនតូង៉ា ធ្វើដំណើររួមជាមួយជនរងគ្រោះជាតិពុលឌីអុក សាំងនៅទីក្រុងហូជីមិញ ខែសីហាឆ្នាំ២០១៥។

លោកយាយង៉ាអញ្ជើញទៅសួរសុខទុក្ខមជ្ឈមណ្ដលបណ្តុះបណ្តាលវិជ្ជាជីវៈ និងចិញ្ចឹមជនរងគ្រោះជាតិពុលឌឺអុកសាំងនៅវៀតណាម

ទឹកចិត្តនិងការគាំទ្ររបស់ជនរងគ្រោះជាតិពុលឌីអុកសាំងគឺជាប្រភពកម្លាំងចលករយ៉ាងធំធេងរបស់លោកយាយង៉ា ក្នុង​ដំណើរ​​ស្វែងរកភាពយុត្តិធម៌ជូនជនរងគ្រោះជាតិពុលឌីអុកសាំង ។

ក្តីឈឺចាប់ក្នុងចិត្តបូកនឹងក្តីអាណិតអាសូរចំពោះជនរងគ្រោះជាតិពុលឌីអុកសាំង គឺជាកម្លាំងចលករជម្រុញលោកយាយតាមក្តីបណ្តឹងដល់ទីបញ្ចប់។

ក្តីលោកយាយត្រឹនតូង៉ា បណ្តឹង​ក្រុម​ហ៊ុន​គីមី​អាមេរិក​ទាំង​២៦ ដែល​បាន​​ផ្គត់​ផ្គង់​ជាតិ​គីមី​បម្រើ​កង​ទ័ព​អាមេរិក នៅ​ក្នុង​សង្គ្រាម​វៀត​ណាម បាន​តុលាការ​ទីក្រុង Evry (បារាំង) សម្រេច​សំណុំបែប​បទ​ នៅខែ​ឧសភាឆ្នាំ២០១៤។ លោក​យាយត្រឹនតូង៉ា ជា​អ្នក​ផ្តើម​ក្តី​បណ្តឹង ហើយ​ជា​សាក្សី ក្នុង​តួ​នា​ទី​ជា​ជន​រង​គ្រោះ​ជាតិ​ពុល​ឌីអុក​​សាំង​ នៅ​ក្នុង​សង្គ្រាម​​វៀត​ណាម​ផង​ដែរ​

ត្រឡប់មកវៀតណាម​ទស្សនាសមរភូមិចាស់ លោកយាយ​ត្រឹង​តូង៉ា មាន​មនោសញ្ចេត​នា​ពុះកញ្ជ្រូល​ពិសេសពិបាកនិយាយ។ ពេលជួប​វិញ​នៅ​សហការី​ជា​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់​ងារសារព័ត៌​មាន​វៀត​ណាម លោក​យាយ​ង៉ា និយាយ​អំពី​ខ្លួន​យ៉ាង​តិច​ណាស់។ លោក​យាយច្រើន​តែនិយាយ​អំពី​សហការី​និង អនុស្សាវរីយ៍​លំ​បាក ប៉ុន្តែមាន​មោទន​ភាព ទៅ​អនាគត​និង​ក្តី​ជឿ​ជាក់​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​។

ក្នុងប៉ុន្មានថ្ងៃនៅវៀតណាម លោក​យាយ​ធ្វើដំណើរ​រួមជា​មួយ​ជន​រង​គ្រោះ​ជាតិ​ពុល​ឌឺអុក​សាំង​នៅទីក្រុង​ហូជីមិញ ទៅសួរ​សុខទុក្ខ​នៅមជ្ឈមណ្ឌល​គាំពារ​សង្គម ចិញ្ចឹម ស្តារ​ឡើង​វិញ​មុខ​ងារ បណ្តុះបណ្តាល​និងបង្រៀន​វិជ្ជាជីវៈ​ជូន​ជន​រង​គ្រោះ​ជាតិ​ពុល​ឌី​អុក​សាំង​នៅវៀត​ណាម​(ហាណូយ)។

ក្រុម​មេធាវីជនជាតិបារាំងមិនអាច​ទប់ចិត្ត​បាន ពេល​ធ្វើការ​ងារ​ជាមួយ​លោក​យាយ​ង៉ា និង​ឃើញផ្ទាល់​នៅ​ជីវភាព​រស់​នៅ​របស់​ជន​ រង​គ្រោះ​ជាតិ​ពុល​ឌី​អុក​សាំង​នៅ​វៀត​ណាម ឃើញ​ផ្ទាល់ភ្នែ​កនូវ​វត្ថុតាង​ដែលសេសសល់​មក នៅ​ក្នុង​​តំបន់​​សម​រភូមិ​ប្រយុទ្ធ​យ៉ាង​កាច​សាហាវ។ លោកមេធាវី Bertrand Repold ឲ្យដឹង​ថា៖ “បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវក្តី​ឈឺចាប់ និង​កម្លាំង​ចិត្ត​ដ៏អស្ចារ្យ​របស់​ជន​រង​គ្រោះ​ជាតិ​ពុល​ឌី​អុក​សាំង​ជាច្រើន យើងខ្ញុំរឹតតែប្តេជ្ញា​ចិត្តបំពេញសំណុំ​បែបបទ​សាក្សី ដើម្បី​តាម​ក្តី​បណ្តឹង​ដល់​ទីបញ្ចប់”។

ធ្វើដំណើរ​ជាមួយលោកយាយង៉ា នៅមានក្រុងថតភាពយន្តមក​ពីប្រទេសអាមេរិករួម​មាន អ្នកនិពន្ធ Alan Adelson និង​ជាង​ថតភាព​យន្ត Scott Sinkler។ ក្រុម​ថតភាព​យន្តបម្រុង​អនុវត្តកម្រង​ភាពយន្ត​ឯកសារ​ឈ្មោះ “ពន្លឺ​ទៀន​អស្ចារ្យ​” និយាយជុំវិញជីវិត​របស់លោកយាយង៉ា និងផលវិបាក​នៃជាតិពុលឌីអុកសាំង​នៅវៀត​ណាម​។ ក្រុម​ថត​ភាព​យន្ត​បាន​លោក​យាយ​ង៉ា នាំទៅទស្សនាកន្លែង​ជាច្រើន​ដូចជា៖ ទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម  សារ​មន្ទីរ​ស្លាក​ស្នាម​សង្រ្គាម​ទីក្រុងហូជីមិញ សមរភូមិចាស់គូជី តីនិញ កូនដាវ កឹនធើ សុកត្រាំង ហាណូយ។ល។


ក្រុមថតភាពយន្តជនជាតិអាមេរិកបម្រុងអនុវត្តកម្រងភាពយន្តឯកសារមានឈ្មោះថា “ពន្លឺទៀនអស្ចារ្យ” និយាយជុំវិញជីវិតរបស់លោកយាយង៉ានិងផលវិបាកនៃជាតិពុលឌីអុកសាំងនៅវៀតណាម។


ជាងថតភាពយន្ត Scott Sinkler ធ្វើដំណើរជាមួយលោកយាយង៉ា ក្នុងឱកាសមកវៀតណាមលើកនេះ ដើម្បីអនុវត្តកម្រងភាពយន្តឯកសារជុំវិញជីវិតលោកយាយង៉ា និងជនរងគ្រោះជាតិពុលឌីអុកសាំង។

លោកយាយង៉ាសំណេះសំណាលនឹងមិត្តភ័ក្រ អំពីដំណើរចូលរួមការបណ្តឹងបណ្តាក្រុមហ៊ុនគីមីអាមេរិក ក្នុង​ដំណើរ​ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះជាតិពុលឌីអុកសាំង។

លោកយាយត្រឹនតូង៉ា ទៅទស្សនាសារមន្ទីរស្លាកស្នាមសង្រ្គាមនៅខណ្ឌ៣ ទីក្រុងហូជីមិញ។

លោកយាយង៉ាជាមួយមិត្តភ័ក្រនិងសហការីចាស់ត្រឡប់មក ទស្សនាសមរភូមិចាស់គូជី។

លោកយាយរំភើបសប្បាយយ៉ាងខ្លាំង មិនអាចបរិយាយបាន ពេលដែលបានជួបមិត្តភ័ក្រនិងសហការីចាស់។

ចាប់តាំង​ពីការធ្វើដំណើរនោះ លោកយាយទទួលបានការគាំ​ទ្ររបស់ពលរដ្ឋទូទាំង​ប្រទេស។ ជាពិសេស ពលរដ្ឋ​នៅ​ខេត្ត​សុកត្រាំងជិត១៨០០០នាក់ ជាស្រុកកំណើតរបស់លោកយាយង៉ា បាន​ចុះ​ហត្ថ​លេខា​គាំ​ទ្រ​ការ​បណ្តឹង​នេះ​នៅ​ប្រទេស​បារាំង។ នេះគឺជាប្រភពកម្លាំងចលករ​យ៉ាងធំ ជួយលោកយាយ​ក្នុងដំណើរ​ស្វែករកភាព​យុត្តិធម៌ ជូន​ជន​រង​គ្រោះជាតិ​ពុលឌីអុកសាំង​នៅវៀត​ណាម៕
 

អត្ថបទ៖ សើនងា - រូបថត៖ អានហ៊ីវ

បណ្តាអត្ថបទបានផ្សាយ