05/04/2017 08:57 GMT+7 Email Print Like 0

អ្នកស្ម័គ្រចិត្តអន្តរជាតិជួយជ្រោមជ្រែងខេត្ត Binh Duong ជំរុញដំណើរការទស្សនវិស័យ " ទីក្រុងឆ្លាត"


អ្នកស្ម័គ្រចិត្តអន្តរជាតិជួយជ្រោមជ្រែងខេត្ត Binh Duong ជំរុញដំណើរការ
ទស្សនវិស័យ " ទីក្រុងឆ្លាត" (Quách Lắm/TTXVN)

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាសាកល IBM ទើបនឹងបាន​ប្រកាស​ឲ្យ​ដំណើរការសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាសាកល IBM ទើបនឹងបាន​ប្រកាស​ឲ្យ​ដំណើរការគម្រោងការណ៍ស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិរបស់ IBM​ (IB Corporate Service Corps-CSC) និងខេត្ត Binh Duong (ភាគខាងត្បូង​វៀត​ណាម​) សំដៅរួមចំណែកក្នុងការជំរុញដំណើរការអនុវត្តទស្សនវិស័យ " ទីក្រុងឆ្លាតជាង" ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ ២០២០ របស់ខេត្ត​។ តាមនោះ ក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិរបស់ IBM  CSC ដែលមាន​អ្នកជំនាញការចំនួន ១៤ នាក់មកពីអាស៊ី អាមេរិក អឺរ៉ុប និង អាហ្រ្វិក​នឹងផ្តល់​សេវាកម្មដោយឥតគិតថ្លៃសម្រាប់មន្ទីរព័ត៌មាននិងផ្សព្វផ្សាយ មជ្ឈមណ្ឌល​បច្ចេកវិទ្យា ព័ត៌មាន​​ និងផ្សព្វផ្សាយ មជ្ឈមណ្ឌលបច្ចេកទេស​រង្វាស់​គុណភាព (ចំណុះក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) និងសាកលវិទ្យាល័យ​ Thu Dau Mot​ ។ ជាក់ស្ដែងមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Binh Duong និងក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិនឹងជួយជ្រោមជ្រែងគំរោងការណ៍ស្ដីអំពី  " កសាង​ប្រព័ន្ធគ្រប់គ្រងទិន្នន័យ" សំដៅកសាងយុទ្ធសាស្ត្រ និងប្រព័ន្ធព័ត៌មាន​ស្ដីអំពី​សហគ្រាស​ធុនតូចនិងមធ្យម សហគ្រាសមានទុន​វិនិយោគ​អំពី​បរទេស​នៅក្នុងខេត្ត ឲ្យក្លាយទៅជាប្រព័ន្ធព័ត៌មានរួមមួយ​។ ចំពោះ មជ្ឈមណ្ឌល​បច្ចេកវិទ្យា ព័ត៌មាន និងផ្សព្វផ្សាយខេត្ត Binh Duong ក្រុមអ្នកស្ម័គ្រ​ចិត្តអន្តរជាតិ​បានចូលរួមគំរោងការណ៍ "អភិវឌ្ឍន៍យុទ្ធសាស្រ្តសម្រាប់កសាង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន" និងជួយជ្រោមជ្រេងមជ្ឈ​មណ្ឌល​​បច្ចេកទេសរង្វាស់គុណភាព Binh Duong អំពីគម្រោងរណ៍​“កសាងយុទ្ធសាស្ត្រលក់ទំនិញ​ប្រកប​ដោយ​​​ប្រសិទ្ធភាព” ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ