24/04/2016 23:52 GMT+7 Email Print Like 0

អ្នកស្នងបន្តល្អឥតខ្ចោះ

អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន ជាអ្នកនិពន្ធមួយ​ក្នុងចំណោមអ្នក​និពន្ធ​បទ​ភ្លេង លំដាប់​ទី១វៀត​ណាម​ ជាមួយប​ទ​ភ្លេងតន្ត្រីនាំមក​ជូន អ្នក​ស្តាប់​ភាព​ស្ងប់​រម្ងាប់​ចិត្ត​និង​ស៊ីជម្រៅទៅ​ក្នុង​អារម្មណ៍​​ ដោយមាន​ប្រភពពី​ប្រពៃណីប្រជា​ប្រិយ។​ លោក​ជាកូន​ប្រុស​របស់​អតីត​អ្នក​និពន្ធ​បទ​ភ្លេង​​ល្បីឈ្មោះ​ ឌូញឹន ដូច្នេះបើរំលឹក​ដល់អ្នកនិពន្ធ​បទភ្លេង ឌូហុងក្វឹន លោក​សាស្រ្តាចារ្យ សិល្បៈ​​ប្រជា​ជន ត្រុង​បាំង (ប្រធានក្រុម​តន្រ្តីដំបូង​របស់វៀតណាម) បាន​ឲ្យដឹង​ថា “នោះ​ជា​អ្នក​ស្នង​បន្តល្អ​ឥត​ខ្ចោះ”។

យើងខ្ញុំមានឱកាសសន្ទនាពីប្រភព ដែលយកអារម្មណ៍និពន្ធបង្កើតបាន ជាបទ​ភ្លេង នៅទីស្តី​ការ​នៃ​សមាគម​អ្នកនិពន្ធ​បទភ្លេង​វៀត​ណាម ទីកន្លែង​ដែលអ្នកនិព្ធបទ​ភ្លេង ឌូហុង​ក្វឹន កំពុង​រក្សាតំណែង​ជាប្រធាន​សមាគម​។ តាម​លោក ដោយសារយៈពេលដែលចលនាតន្រ្តី រសាតអណ្តែតទៅតំបន់​ជនបទអៀន​យុង (បាក់យ៉ាង) បាន​ជួយ​បំពេញ​ដួងព្រលឹង​លោក ក្លាយជាដូងព្រលឹងស្នូល​នៅក្នុង​អត្ថបទភ្លេង​ខាងក្រោយ​នេះ។ ចំពោះ​អ្នក​និពន្ធ​ភ្លេង ឌូហុងក្វឹន ប្រភពនិពន្ធ បំផុសអារម្មណ៍​បង្កើត​បទភ្លេង  បំប៉ន់​គំនិត​លោក គឺមាន​មក​ពី​បរិយាកាស​នៃភូមិ​ស្រុក​វៀត​ណាម ជាកន្លែងដែលលោក​ធ្លាប់រស់នៅរួម​ជាមួយ ប្រជាកសិករ​ចិត្ត​ល្អ ក្នុង​បរិយាកាស​នៃ​មហា​គ្រួសារ​មួយ។

ថ្ងៃដែល​ក្រុមគ្រួសារលោក​ផ្លាស់ទីចេញទៅ ទោះបីជួបការលំបាកប៉ុន្តែឪ​ពុក​របស់​លោក អតីត​អ្នក​និពន្ធ​បទ​ភ្លេង ឌូញឹន បាន​ខិតខំដឹកជញ្ជូន​ចាប៉ី piano ចាស់ ត្រឡប់ទៅភូមិស្រុក​ឲ្យទាល់​តែបាន ដើម្បី​ទុក​សម្រាប់​ឲ្យរូប​លោកហាត់​រៀន។ អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន រំជួលចិត្ត​ចែករំលែកថា៖ ”ពេលខ្ញុំមានអាយុ​បាន​បួន​ឆ្នាំ ឪពុក​ខ្ញុំបាន​កាន់​ដៃខ្ញុំមើលមួយ​សន្ទុស ហើយចាប់ផ្តើមបង្គាប់​ខ្ញុំនូវតុងភ្លេង​ដំបូងលើចាប៉ី piano”។ បទ​ភ្លេង​ល្បីឈ្មោះ​របស់​លោក “ផ្ញើជូនទន្លេលុក ភ្នំហ្វេន” គឺយកអារម្មណ៍​និពន្ធពីតំបន់​ភូមិស្រុក​លុក​ង៉ាន ជាមួយ​បទបំពេរ​ដែលកាល​ពីនៅតូច ម្តាយលោកតែង​ច្រៀង​បំពេរកូន​ប្រុស។​



អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន ជំនួសសម្តីសមាគមអ្នកនិពន្ធបទភ្លេងវៀតណាម ប្រគល់ចាប៉ីខ្លោក ជូនប្រធានរដ្ឋ
ទ្រឿងតឹនសាង ឆ្នាំ២០១៤។ រូបថត៖ ឯកសារ


អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន រួមជាមួយអ្នកនិព្ធបទភ្លេងនៃប្រទេសនានាទៅជួបលោកប្រធានរដ្ឋ ទ្រឿងតឹនសាង ក្នុងវិមានប្រធានរដ្ឋ ក្នុងព្រឹត្តិការណ៍តន្ត្រីអាស៊ី-អឺរុបរៀបចំនៅវៀតណាមឆ្នាំ២០១៤។ រូបថត៖ ឯកសារ

អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន ជំនួបនិងផ្តល់ជូនសៀវភៅតន្រ្តី ដែលលោកនិពន្ធដោយផ្ទាស់ដៃជូន លោក វ៉ង្វៀនយ៉ាប។
រូបថត៖ ឯកសារ


អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន ក្នុងតួនាទីប្រធាក្រុមតន្រ្តី នៅមហោស្រពតន្រ្តីអាស៊ី-អឺរុបឆ្នាំ២០១៤ រៀបចំនៅហាណូយ។
រូបថត៖ ឯកសារ


អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន ទទួលអាវ មួក កិត្តិយសរបស់គណកម្មការចាត់តាំងមហោស្រពតន្ត្រីអាស៊ី-អឺរុបឆ្នាំ២០១៤
រៀបចំនៅហាណួយ។ រូបថត៖ ឯកសារ


អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន សម័យកំពុងសិក្សាតន្រ្តីនៅសូវៀត។ រូបថត៖ ឯកសារ

អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន និងលោកឪពុក ឌូញឹន (ខាងឆ្វេងបំផុត)។ រូបថត៖ ឯកសារ

អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន សម្តែងសាកល្បងបទភ្លេងថ្មី ដែលខ្លួនទើបនិពន្ធ។ រូបថត៖តឹតសើន

អ្នកនិពន្ធបទភ្លេង ឌូហុងក្វឹន (ខែធ្នូឆ្នាំ២០១៥)។ រូបថត៖ តឹតសើន

ពិធីសម្តែងតន្ត្រីដំបូងបង្អស់​ក្នុងជីវិតលោកនៅរោង​មហោស្រពធំ របស់អ្នកនិពន្ធបទ​ភ្លេង ឌូហុង​ក្វឹន កាល​ពីនៅវ័យ​កុមារ​ភាព “ហៀរសំបោល” នៅឡើយ​ជាមួយឈុត​សម្តែង “អ៊ីឡាអើយ”​។ ពេលនោះ ដោយ​ខ្លួន​តូច​ពេក ដូច​នេះអ្នកនិពន្ធ​បទភ្លេង ឌូញឹន ត្រូវតម្រួតជើង​តាំងពីរលើគ្នា ដើម្បីឲ្យកូនអង្គុយ​គ្រប់​កម្ពស់។ សម្តែង​រួច លោក​វិស​នឹងធ្លាក់ពីជើងតាំង​ដោយសារ ភ័យអរក្រោមសម្លេងស្ងើកសរសើរ និងស្នូរទះដៃរបស់​ទស្សនិកជន ក្នុង​ពិធីសម្តែង​ដ៏ចំណាប់​អារម្មណ៍​នោះ។

ក្រោយប្រាំបួន​ឆ្នាំ សិក្សានៅវិទ្យាស្ថានតន្រ្តី Tchaikovsky (សូវៀត) ឆ្នាំ១៩៨៦ អ្នកនិពន្ធ​បទ​ភ្លេង ឌូហុង​ក្វឹន ត្រឡប់​មកប្រទេស ធ្វើសកម្មភាពយ៉ាងសកម្ម​ហើយទទួល​បាន ជោគជ័យនៅលើវិថីតន្រ្តី​ឯកជន​របស់​ខ្លួន គឺបទ​ភ្លេង។ លោកបា​នស្គាល់ដឹងដូចជាអ្នកឯកទេស​និពន្ធបទភ្លេង​នៅវៀត​ណាម។ បទភ្លេង​ទាំង​ឡាយ បង្កើត​ឡើងព្រឹត្តិការណ៍​មួយ ក្នុងភូមិតន្ត្រីវៀតណាមរបស់អ្នកនិពន្ធ​បទភ្លេង ឌូហុងក្វឹន ដូចជា៖ ឈុត Ballet “ហុងហ្វា​ង​” បទភ្លេងល្ខោននិយាយ “នាងសាមី” album “សន្លឹកឈើដំបូង” ។ល។ សុទ្ធ​តែ​បង្កើត​បាន​មន្តស្នេហ៍ ចង្វាក់ និង​មានព្រលឹងដោយ​ឡែករបស់​លោក ដែលមិនអាច​លាយច្រឡំ​បាន នៅក្នុង​ឃ្លាំង​តន្រ្តី​ប្រពៃណី​វៀត​ណាម​៕

 


ឪពុក​របស់អ្នកនិពន្ធបទភ្លេង ឌូហុង​ក្វឹន ជាអតីតអ្នក​និពន្ធបទភ្លេង ឌូញឹន (១៩២២-១៩៩១)។ លោក​ជាអគ្គលេខាដំបូង​នៃសមាគម​អ្នកនិពន្ធ​បទភ្លេង​វៀតណាមនីតិកាល​ទី១និងទី២ ចាប់​ពីឆ្នាំ​១៩៥៨ ដល់ឆ្នាំ១៩៨៣។ អ្នកនិពន្ធបទ​ភ្លេងឌូញឹន ក៏ជា​អ្នក​និពន្ធ​ក្នុងចំណោម​​អ្នក​និពន្ធ​បទភ្លេង​នាំមុខ​នៃបទ​ភ្លេង​បដិវត្តន៍។

លោកនៅជាអ្នកនិពន្ធបទភ្លេងវៀតណាមដំបូងនិពន្ធ opera ក្នុងឈុតនាង​សៅ និង​ជាអ្នក​និពន្ធ​នូវបទ​ល្បីឈ្មោះ ទ័ព​ឈ្លបទន្លេថាវ។ 


 

អត្ថបទ៖ ថាវវី រូបថត៖ តឹតសើននិងឯកសារ


បណ្តាអត្ថបទបានផ្សាយ