05/02/2016 08:32 GMT+7 Email Print Like 0

អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែន​ជាមួយ​វៀត​ណាម​


អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែនជាមួយវៀតណាម (Image: VNA)

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦​ នៅសន្និសីទកាសែតដែលបានប្រព្រឹត្តទៅ នៅ​រាជបណ្ឌិតសភាកម្ពុជា បណ្ឌិត និង​ជាប្រធាន​ក្រុមស្រាវជ្រាវ​បញ្ហាព្រំដែនរវាងកម្ពុជា​និងវៀតណាម លោក សុខ ទូច បានបដិសេធ​រាល់​ពាក្យ​សំដី​ខុស​ឆ្គង របស់​គណៈ​បក្សប្រឆាំងកម្ពុជាទាក់ទិន ដល់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយរិះគន់​សមាជិក​សភានៃ​គណៈបក្ស​ប្រឆាំងមួយចំនួន ដែលឆ្លៀតបញ្ហានេះជាបាយកល​នយោបាយ។ បណ្ឌិត សុខ ទូច បានឲ្យដឹង​ថា​៖ ក្នុង​រយៈពេល ៧ ខែ កន្លងទៅ​ក្រុមស្រាវជ្រាវរបស់លោក បានដំណើការស្រាវជ្រាវខ្សែព្រំដែន​ចំនួន ៥០០គីឡូ​ម៉េត្រ​នៅខេត្ត កំពត ខេត្ត កណ្ដាល ខេត្ត ស្វាយរៀង និងខេត្ត ត្បូងឃ្មុំ។ នេះ​គឺជាផ្នែក​មួយ​នៃសំណង់​ស្រាវ​ជ្រាវ​ស្តីពី​បញ្ហា​ព្រំដែន​ដឹកនាំ ដោយបណ្ឌិត​សុខ​ទូច ដែលគ្រោងនឹងសម្រេចនិងប្រកាសលទ្ធផល​ចុង​ក្រោយនាឆ្នាំ ២០១៧​។ តាមបណ្ឌិត សុខ ទូច ក្នុងដំណើរការខ័ណ្ឌសី​មា និងបោះបង្គោលព្រំដែនលើដី​គោក ជាមួយវៀតណាម រាជរដ្ឋាភិបាល​កម្ពុជា បានអនុវត្តតាមច្បាប់ជាតិនិង​អន្តរជាតិ។ ឆ្លើយ សំណួរ​របស់​អ្នក​យក​ព័ត៌មាន​នៅសន្និសីទ​កាសែត​ ស្តីពីការ​ដែល៖ កម្ពុជាឬ វៀតណាមមានផលប្រយោជន៍ ក្នុងការខ័ណ្ឌសីមានិងបោះ​បង្គោងនោះ? លោក សុខ ទូច បាន​ចាត់​ទុកថា៖ គ្មានភាគីណាមួយទទួលបាន​ផលប្រយោជន៍​ទេ និ​ង​គ្មាន​ភាគីណា​មួយ​ត្រូវ​បាន​ខាត​បង​ដែ​រ។ មានបង្គោលមួយ​ចំនួនត្រូវបានបោះនៅកម្ពុជា និងមានបង្គោលមួយចំនួនត្រូវបានបោះនៅ​វៀតណាម​ផង​ដែរ​។ នេះគឺ​ជាសកម្មភាព ដែលប្រទេសទាំងពីរអនុវត្តតាម​កិច្ចព្រម​ព្រៀង ​មួយប្តូរ​មួយ​ក្នុង​ដំណើរការ​ខ័ណ្ឌ​សីមា​ហើយ​គ្មាន​ល្វីខុស​ឆ្គង​ទេ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ