14/10/2014 16:23 GMT+7 Email Print Like 0

អ្នករក្សាព្រលឹងវត្តអារាមខ្មែរ

សិល្បករលីឡេតគឺជា​កូន​ប្រុស​ របស់​សិល្បករ​មួយ​រូប ​ផ្នែក​សាង​សង់​វត្តអារម​ដ៏ល្បីល្បាញ​ នៅខេត្តនានា​ ស្ថិតនៅ​តំបន់​ណាម​បូ។

បន្តវេនឪពុកលោក លីឡេត ក៏ក្លាយជាសិល្បករល្បីល្បាញផ្នែកសាងសង់វត្តអារាមដែរ។ លោក​លី​ឡេត​ បានកសាងនិងជួសជួលវត្តអារាមចំនួន៤០០ ប្រកបដោយស្ថាប្យកម្មនិងវប្បធម៌របស់​​​ជនជាតិ​ខ្មែរ​នៅទឹកដីវៀតណាម  ក្នុងចំណោមនោះ  មានសំណងមួយចំនួន​បាន​​បង្ក​ល្បី​ឈ្មោះ​ លើ​ពិភព​លោក។

លើកដំបូងយើងខ្ញុំមានឱកាសជួបលោកលីឡេត នៅក្នុងពិធីសប្តាហ៍សមាគ្គីភាពរវាងបណ្តាជនជាតិ
​បេតិកភណ្ឌវប្បធម៌វៀតណាមនៅឆ្នាំ២០១៣ ដែលបានរៀបចំនៅភូមិវប្បធម៌
-ទេសចរណ៍នៃបណ្តា​ជនជាតិវៀតណាមស្ថិតនៅដុងម៉ូ (សើនតី-ហាណូយ) ។ សង្កេតឃើញលោកលីឡេត គ្មាន​អ្វីៗ ជា​ស្ថាបត្យករម្នាក់ ឬជាអ្នកស្រាវជ្រាវនូវវប្បធម៌ខ្មែរណាមបូទេ។ លោកមានសម្បុរខ្មៅស្រអែម សក់ស្តូវ​ដោយកន្លែង មាឌធំក្រអាញមាំទាំ ដែលធ្វើឲ្យលោកដូចជាវរៈកីឡាករម្នាក់ ក្នុងការប្រណាំងគោ​នៅ​បៃ​នុយ។ លោកលីឡែតមានប្រសាសន៍ថា៖ “អ្នករក្សាវប្បធម៌មិនត្រឹមតែស្រាវជ្រាវ តាមរយៈសៀវ​ភៅ ​ដែលមានតែទ្រឹស្តីទទេនោះទេ​  តែត្រូវចុះទៅមូលដ្ឋាន   ដើម្បីសង្កេតគយគន់   និងស្វែងរក​លក្ខណៈ​​​ពិសេសនៃតំបន់និមួយៗ​ ”។ ប្រហែលជាដូច្នេះហើយ ទើបគាត់មានឱកាសទៅច្រើនមូល​ដ្ឋានក្នុងតំបន់ទន្លេ និងព្រែកនៅភាគខាងត្បូងដែរ។

សិល្បករលីឡេត មានស្រុកកំណើតនៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង ដែលជាតំបន់មានជនជាតិ​ខ្មែរប្រមាណជាង៩០ភាគរយ ក្នុងចំណោមប្រជាជនរស់នៅទីនេះ។ លោកលីឡេតគឺជាកូនប្រុស តែ​មួយគត់ក្នុងគ្រួសារ ដូច្នេះតាំងពីគាត់មានអាយុ៦-៧ឆ្នាំ ឪពុករបស់គាត់ បានបង្រៀនគាត់ឆ្លាក់ក្បាច់​រចនាលើជញ្ជាំង នៅវត្តអារាមខ្មែរ។ នាថ្ងៃឱពុករបស់គាត់ បានទទួលមរណៈភាពទៅ មរតកមានតំ​លៃ​បំផុត ដែលឪពុកបន្សល់ទុកឲ្យកូនប្រុស គឺសៀវភៅកត់ត្រាមួយក្បាលនូវប្រភេទក្បាច់រច្ចនា ក្បូន
ខ្នាតកសាងវត្តអារាមខ្មែរ។

លោកលីឡេតបានសំណេះសំណាលជាមួយយើងខ្ញុំថា៖ មុនពេលឪកខ្ញុំទទួលមរណៈភាព ឪពុក​ខ្ញុំ​បាន​ប្រាប់ខ្ញុំថា៖ "វត្តអារាមជាទីកន្លែងប្រជុំចំរុះនៃវប្បធម៌របស់ជនជាតិខ្មែរ ហេតុនេះអ្នកកសាងវត្ត​អារាមខ្មែរ ត្រូវមានចិត្តស្មោះត្រង ត្រូវធ្វើត្រឹមត្រូវតាមវប្បធម៌ប្រពៃណីខ្មែរ ធ្វើបានដូច្នេះទើបវត្ត​អារាមខ្មែរទាំងឡាយ នឹងរក្សាបានព្រលឹងរបស់ប្រជាជាតិ។"

ទោះបីលោកលីឡេតប្រកបមុខរបរកសាង និងជួសជុលវត្តអារាមជាច្រើនឆ្នាំហើយក៏ដោយ  ប៉ុន្តែ លោកទើបតែមានឈ្មោះបោះសម្លេងក្រោយព្រឹត្តការណ៍នៅឆ្នាំ២០០៩ ក្រោយលោកលីឡេតជួស ជុលវត្តសេរីតេជោមហាទុប ស្ថិតនៅខេត្តសុកត្រាំងប្រកបដោយជោគជ័យ។ មុននោះនៅខែសីហាឆ្នាំ២០០៧ ព្រះវិហារនៃវត្តសេរីតេជោមហាទុប ដែលមានទំហំប្រមាណ២00ម  ស្រាប់តែត្រូវភ្លើង ឆាប ឆេះ ភ្លើង បានដុតអស់ដំបូលព្រះវិហារ ទ្វារឈើ សរសរាប់សិប ព្រះពុទ្ធបដិមា និងគ្រឿងសង្ហារឹម​ជា​ដើម។


វត្តសេរីតេជោមហាទុប គឺជាកេរ្តិ៍ដំណែលពិសេសចំណាត់ថ្នាក់ជាតិ ដែលបានកសាងពី៤០០ឆ្នាំមុន ​និងមានលក្ខណៈព្រះពុទ្ធសាសនារបស់ជាជាតិខែ្មរណាមបូម្ល៉ោះ ហើយបានជារដ្ឋភិបាលសម្រេចចិត្ត​ជួសជុលនិងស្តារវត្តនេះឡើងវិញឲ្យដូចជាដើម។ ហើយសិល្បករលីឡេត ជាអ្នកទទួលបន្ទុកខាង​ស្តារ​ឡើងវិញនេះ។ 

សិល្បករលីឡេតបានវៀតណាម និងពិភពលោក ស្គាល់ដូចជាអ្នកស្ថាបត្យករមួយ
រូបនៃបណ្តាសំណង់ជួសជុលស្តារឡើងវិញ និងកសាងថ្មីវត្តអារាមខែ្មរ។


ព្រះវិហារនៃវត្តសេរីតេជោមហាទុប ត្រូវបានលោកលីឡេតជួសជុល ដែលបង្ហាញលក្ខណៈវប្បធម៌​ព្រះពុទ្ធសាសនារបស់ជនជាតិខ្មែរណាមបូ។                    

សិល្បករលីឡេតពន្យល់អំពីអត្ថន័យនៃក្បាច់រានា ដែលតុបតែងក្នុងវត្តឲ្យមិត្តយុវវ័យ។

លោកបានឲ្យដឹងថា៖ ដំណើរការស្តារវត្តសេរីតមហាទុបឡើងវិញ ត្រូវដំណើរការក្នុងរយៈ៣ឆ្នាំជា​បន្ត​បន្ទាប់ ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០០៩ ពីព្រោះលោកលីឡេតទុកពេលវេលា ដើម្បីត្រាច់ចរទៅ​ដល់​វត្ត​​ខ្មែរនានានៅគ្រប់ទិសទី ដើម្បីស្រាវជ្រាវអំពីក្បាច់រចនា ដែលមានលក្ខណៈពិសេសអំពី​វប្បធម៌​និងស្ថាបត្យកម្មរបស់ប្រជាជនខ្មែរណាមបូ យកមកអនុវត្តន៍ក្នុងការជួសជុល និងស្តារឡើង​វិញ​នូវ​វត្តសេរីតេជោមហាទុបឲ្យបានដូចជាដើម។ ការជួសជុលវត្តសេរីតេជោមហាទុប ដែលពិបាក​បំផុត​គឺ​ការ​​ស្តាររូបសំណាកព្រះពុទ្ធសក្យមុនីគោតម ធ្វើពីថ្មខ្សាច់ទាំងដុំ ដែលខូចខាត ដោយសារ​ភ្លើង​ឆាប​​ឆេះ​។ ចំណែកដែលខូចខាតតិច លោកលីឡេតផ្សាភ្ជាប់ដោយម្សៅថ្មជាមួយកាវ ចំណែក​ស្នាម​ប្រេះ​ធំ ​គាត់ខួងរួចប្រើដែកជាលំនឹង។ អស់រយៈ៣ឆ្នាំ ការស្តារវត្តសេរីមហាទុបឡើងវិញបាន​សម្រេច​ប្រកបដោយ​ជោគជ័យ។

ប្រជាជនខ្មែររស់នៅខេត្តសុកត្រាំង អ្នកណាក៏ទទួលស្គាល់ថា៖វត្តសេរីតេជោមហាទុបនេះ ដែល​ត្រូវ​បាន​ស្តារឡើងវិញដូចគ្នានឹងវត្តចាស់​ តាំងក្បាច់រចនានៅខាងក្រៅ ដល់ការតុបតែងនៅខាងក្នុង​វត្ត។ ការ​ជួសជុលស្តារឡើងវិញនេះបានទីភ្នាក់ងារសារព័ត៌មាន AFP របស់ប្រទេសបារាំង ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ ហាក់ដូចជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយនៃប្រទេសវៀតណាម  ក្នុងការជួស​ជុល​ ស្តារ​ឡើង​វិញយ៉ាងជោគជ័យនូវស្ថាបត្យកម្មបុរាណ ដែលខូចខាតដឹកនាំដោយស្ថាបត្យករលី​ឡេត។

ក្នុងដំណើរការសាងសង់ថ្មី និងជួសជុលវត្តអារាមតាមស្ថាបត្យកម្មរបស់ប្រជាជនខ្មែរ ការសាងសង់​វត្តអារាមខ្មែរថ្មីនៅភូមិវប្បធម៌-ទេសចរណ៍របស់បណ្តាជនជាតិ រស់នៅវៀតណាម ធ្វើឲ្យលោកយក​ចិត្ត​ទុកដាក់ បង់ខាតកម្លាំងច្រើនបំផុត។ លោកប្រាប់ថា៖ “ខ្ញុំមានសេចក្តីសប្បាយរីករាយចំពោះ ​គម្រោង​នេះពីព្រោះនេះជាវត្តអារាមខ្មែរដំបូងនៅខាងផើងនេះ។ ហើយសំណង់មួយនេះមិនត្រឹមតែ​សំរាប់ទីតាំងប៉ុណ្ណោះ ប៉ុន្តែនេះជាវត្តអារាមពិតប្រាកដ ពីព្រោះវត្តមានព្រះអធីការ និងជាទីកន្លែង​ប្រតិបត្តិជំនឿសាសនា សំរាប់ប្រជាជនខ្មែររស់នៅរដ្ឋធានីហាណូយ។​

ហេតុនេះលោកយកចិត្តទុកដាក់ទាំងកម្លាំងកាយទាំងកម្លាំងចិត្ត យ៉ាងខ្លាំងលើសំណង់ពិសេសនេះ ​​ដើម្បីធ្វើឲ្យភ្ញៀវទេសចរណ៍ និងប្រជាជនរស់នៅរដ្ឋធានី ទទួលបានអារម្មណ៍ដូចជារស់ក្នុងទីស្ថាន​វប្បធម៌ពិសេស របស់ជនជាតិខ្មែរណាមបូ នៅចំកណ្តាលរដ្ឋធានីហាណូយ។

បានដឹងថា៖ ពេលឆាប់ៗខាងមុខនេះ សិល្បករលីឡេតនឹងទៅប្រទេសកម្ពុជា តាមសេចក្តីអញ្ជើញ​របស់​ប្រទេសនេះ ដើម្បីស្តារឡើងវិញបណ្តាវត្តអារាម ដែលត្រូវបានខូចខាត ។ ចំពោះសិល្បករ​លីឡេត ​ធ្វើការនិងចែករំលែកចំណេះដឹងអំពីវប្បធម៌ខ្មែរ មិនត្រឹមតែការជក់ចិត្តរបស់លោកតែ​ប៉ុណ្ណោះ​ទេ តែនេះនៅជាការសងគុណចំពោះដើមកំណើតនៃវប្បធម៌របស់ប្រជាជាតិ៕

អត្ថបទ៖ ថុងធៀន ថតរូប៖ តីតសើន
 
បណ្តាអត្ថបទបានផ្សាយ