11/11/2015 09:09 GMT+7 Email Print Like 0

អ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់ការអះអាងនូវអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត


អ្នកប្រាជ្ញបារាំងល្បីឈ្មោះ ឧត្តមសេនីយ៍ Daniel Schaeffer (រូបថត៖TTXVN)

អ្នកយកសារព័ត៌មាន​នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ​បារាំង នាថ្ងៃទី៩ខែ​វិច្ឆិកាឆ្នាំ​២០១៥ បាន​ស្រង់​សម្ដី​របស់​អ្នកជំនាញ​ការស្រាវ​ជ្រាវ​អន្តរជាតិនានា ដោយអះអាង​ថា ការ​ទាម​ទារ​អធិបតេយ្យភាព​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត​ គឺមិន​សមហេតុសមផលនឹងមិនមានផ្នែក​ទៅលើមូលដ្ឋាន​គត្តិយុត្តិឬ ប្រវត្តិសាស្ត្រណា​មួយ​ឡើយ​។ អ្នក​ប្រាជ្ញបារាំង​ល្បីឈ្មោះ ឧត្តមសេនីយ៍ Daniel Schaeffer បាន​ចាត់ទុក​ថា ចិន​បក​ស្រាយ​ច្បាប់​សមុទ្រ​អន្តរជាតិ​ តាមរបៀបរបស់ ខ្លួនហើយទ្រឹស្ដីទាំង​នេះគឺ​មិនសមហេតុសមផល​ឡើយ។ លោក Daniel Schaeffer បាន​អះ​អាងថា រហូតមកទល់ពេល​នេះ ប៉េកាំង​មិន​ដែលបង្ហាញ​បាន​នូវ​ភស្តុតាង ប្រវត្តិសាស្ត្រជាក់ស្ដែងណា​អំពី​ការ​ដែល​គេអនុវត្តន៍​ការ គ្រប់គ្រង​ជាបន្តបន្ទាប់ប្រជុំកោះ Hoang Sa និង Truong Sa មុន​នឹង Hoang Sa និង Truong Sa មួយផ្នែក ត្រូវប្រទេស​នេះកាន់កាប់ដោយខុសច្បាប់។ តាមអ្នកប្រាជ្ញរូបនេះ​ថា ចិនពិត​ជា កាន់​កាប់​ប្រជុំ​កោះទាំង​ពីរ​ ពោលខាងលើដោយ​ប្រើប្រាស់អំ​ពើហឹង្សា​ហើយ​ប្រការ​នេះគឺ​ខុស​ឆ្គង​នឹង​ធម្មនុញ្ញ​នៃអង្គ​ការ​សហ​ប្រ​ជា​​ជាតិ។

ចំណែកអ្នកជំនាញការ Bruno Hellendorff ជាអ្នកទទួលបន្ទុកកម្មវិធីប៉ាស៊ីហ្វិក របស់​ក្រុម​ស្រាវ​ជ្រាវ​អំពី​សន្តិភាព​និង​សន្តិសុខ (GRIP) ក៏បាន​វាយតំលៃខ្ពស់ ចំពោះ​ការ​ដែល​វៀត​ណាម​បង្កើន​ការៀប​ចំ​សិក្ខា​សាលា​អំពី​សមុទ្រ​ខាង​កើត​ នា​ពេលថ្មីៗនេះ​ជាពិសេសគឺមជ្ឈដ្ឋាន អ្នកប្រាជ្ញនិងថ្នាក់ដឹកនាំវៀតណាមចូលរួម កាន់តែច្រើនក្នុង​ជំនួប​ពិភាក្សា​អន្តរជាតិ អំពីសមុទ្រខាងកើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ