29/11/2015 09:28 GMT+7 Email Print Like 0

អ្នកប្រាជ្ញរុស្ស៊ីគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយអនុសញ្ញាច្បាប់សមុទ្រ


អ្នកប្រាជ្ញរុស្ស៊ីគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយអនុសញ្ញាច្បាប់សមុទ្រ

​ឆ្លើយ​សម្ភាសន៍អ្នកយកព័ត៍មកាន ទីភ្នាក់ងារសារព័ត៍មានវៀតណាម​ប្រចាំនៅទីក្រុងមូស្គូ (រុស្ស៊ី) បណ្ដាអ្នកប្រាជ្ញ អ្នក​ជំនាញការ​អំពីវៀតណាម និងតំ​បន់អាស៊ីអាគ្នេយ៍បានចាត់ទុកថា៖ ស្ថានភាពនៅសមុទ្រខាងកើត ក្នុងឆ្នាំ ២០១៥​ មានបំរ៉ែបំរួលជាច្រើន ហើយបញ្ហានេះមិនទាន់មានដំណើរការដោះស្រាយតាមផ្លូវ​ការ​ទូត​ធំណា​មួយ​ឡើយ​។ បណ្ដាអ្នកប្រាជ្ញបានអះអាងថា៖ ចិនមិនអាច​មិនបន្តអ​នុវត្តបណ្ដាគោលនយោបាយតឹងរឹង និង​បង្ក​រឿង​ហេតុ​នៅ​សមុទ្រ​ខាង​កើត​ទៀត​ឡើយ ដោយសារ៖ ដើម្បី​ផលប្រយោជន៍​ធំដែលសមុទ្រខាងកើតនាំមក រួម​ជាមួយ​គោល​ដៅ​រក្សា​ស្ថិរភាព អំពីថាមពល​ដែលចិនមិនចង់ចែករំលែកជាមួយប្រទេស​ផ្សេងៗ។ ទីពីរគឺ​ចិន​មាន​មហិច្ឆ​តាគ្រប់​គ្រង​កាន់​កាប់​សមុទ្រខាង​កើត​ទាំង​ស្រុង​ ហើយថែមទាំងសមុទ្រប៉ាស៊ីហ្វីកទៀតផង។ ស្ដីពី​ដំណោះ​ស្រាយ​សំរាប់​បញ្ហា​សមុទ្រ​ខាងកើត​នេះ បណ្ដាអ្នកជំនាញការថា​ត្រូវគាំទ្រភាគីនានាដោះស្រាយជំ​លោះ ដោយ​សន្តិវិធី គោរព​​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ