24/11/2016 12:53 GMT+7 Email Print Like 0

អ្នកបោះឆ្នោតទូទាំងប្រទេសវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី២រដ្ឋសភា វៀតណាមនីតិកាលទី១៤


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅក្នុងពិធីបិទបញ្ជប់កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤

តាមដានកិច្ច​ប្រជុំលើកទី២រដ្ឋសភាវៀតណាម​នីតិកាលទី១៤ ដែលបាន​ប្រព្រឹត្ត​ទៅនាពេល​ថ្មីៗ​នេះ អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស បានវាយតម្លៃខ្ពស់ចំពោះ​គុណ​ភាព​វិជ្ជមាន​នៃកិច្ច​ប្រ​ជុំ​នេះ ជាពិសេស​គឺសម័យ​សួរដេញ​ដោល និងឆ្លើយ​សំណួរសួរ​ដេញ ដោល ក៏ដូចជាការជជែកវែកញែករបស់សមាជិកសភាជាមួយ​អ្នក​ឆ្លើយ​ការ​សួរ​ដេញ ដោលផងដែរ។ តាមរយៈលទ្ធផលទទួលបាននៅក្នុងកិច្ច​ប្រជុំ​នេះបាន​បង្កើតទំនុក​ទុក ចិត្ត​បន្ថែម​ពីសំណាក់​ អ្នកបោះឆ្នោតចំពោះរដ្ឋសភា។ អ្នកបោះឆ្នោត Do Ngoc Thanh នៅទី ក្រុង​ហូជីមិញ​បាន​ពិនិត្យ​ថា៖

​“នេះជាកិច្ចប្រជុំទទួលបានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះបានអនុម័តលើខ្លឹម​សាសំខាន់ៗ​ជាច្រើន ​ទាក់ទិន​ផ្ទាល់ទៅនឹ​ង​ជីវភាពរស់ នៅរបស់ប្រជាជននិងការអភិវឌ្ឍន៍​ របស់ប្រទេសជាតិ​ដូច​ជា ផ្អាក​គម្រោងថា​មពល​នុយក្លេអ៊ែរ​នៅខេត្ត​ Ninh Thuan អនុម័តលើ​សេចក្តី​សម្រេច​ចិត្ត​ស្តីអំពី​ការសាក​ពិសោធន៍​ផ្តល់​ទិដ្ឋាការ​អេឡិចត្រូនិក​​សម្រាប់​ជន​បរទេស ចូលវៀតណាម និងអនុម័តលើច្បាប់​មួយចំនួន​ទៀត។ ខ្ញុំបាន​វាយតម្លៃ ខ្ពស់ពិសេស​ចំពោះរាល់​ការសួរដេញ​ដោល និងឆ្លើយសំណួរសួរដេញ​ដោលរបស់​នាយក រដ្ឋមន្ត្រី​រដ្ឋាភិបាល​និង​សមាជិក​រដ្ឋាភិបាល​នានា។​ ក្នុងកិច្ចប្រជុំ​លើកនេះ ខ្ញុំ​សង្កេត​ឃើញថា​សមាជិក សមាជិកា​សភា​បាន​ក្តាប់​ជាប់​នូវ​ជំនាញ​ និង​ស្ថាន​ ភាពជាក់​ស្តែងនៃជីវភាព​រស់​នៅ ដូច្នេះទើបមានការជជែកវែកញែកយ៉ាងម៉ឺង​មាត់​នៅក្នុង​កិច្ច​ប្រ​ជុំ”។​

រីឯអ្នកបោះឆ្នោតនៅបណ្តាខេត្តភាគកណ្តាលវិញបានវាយតម្លៃថា កិច្ចប្រជុំលើក​នេះមាន​ការផ្លាស់​ប្តូរថ្មី​ជាច្រើន​និងនាំ​ចេញ​ដំណោះស្រាយវិជ្ជមាន​សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គ​មនាពេល​ខាង​មុខ។ លោក Nguyen​ Minh Khoa នៅក្រុង Da Nang ​បានចាត់ទុកថា ៖

​“ក្រោមការដឹកនាំអង្គប្រជុំរបស់ប្រធានរដ្ឋសភានោះ ខ្ញុំឃើញថា លោកស្រីបាន​បង្ហាញ​ច្បាស់​នូវ​ឬទ្ធានុភាព​និង​បញ្ញាឈ្លាសវៃ​របស់​ប្រធានរដ្ឋ​សភាមួយរូប។​ លោក​ស្រី ប្រធាន​រដ្ឋសភាបាន​បង្កើត​ឡើង​បរិយាកាស​ប្រជាធិបតេយ្យ ​ពង្រីកបានសិទ្ធិក្នុង​ការអ​នុ វត្តស​កម្មភាព​នយោបាយ​ផ្ទាល់​របស់​ប្រជាជន។ នោះជាការ​បោះជំហាន​ថ្មី​ក្នុងដំណើរការ​សង្គមប្រជាធិបតេយ្យ​នៅ​វៀតណាម”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ