26/02/2016 17:35 GMT+7 Email Print Like 0

អ្នកនាំសិល្បៈក្បាច់គុនវៀតណាមចេញពេញពិភពលោក

ជាសិស្សគន់ស្នង​បន្តពីសាខាបក្ស​វិញ​ស្វឹន​វៀត​ណាម និង​ក្បាច់ Vovinam - ក្បាច់​គុន​វៀត​ណាម គ្រូគុន​ផាន​យឿង​ប៊ិញ ប្រមូល​ផ្តុំខ្លឹម​សារ​សិល្បៈ​ក្បាច់​គុន​លើ​ពិភព​លោក និង​ក្បាច់​គុន​បូរាណ​វៀត​ណាម​។ ហេតុ​នេះ​ហើយ លោក​មិនត្រឹមតែ​ជាអ្នក​តំណាង​ឲ្យបក្ស​គុន​Vovinam - ក្បាច់​គុន​វៀត​ណាម​នៅ​ភាគ​ខាង​ជើង​ គ្រូគុន​ផាន​យឿង​ប៊ិញ នៅ​ជា​អ្នក​មាន​គុណ​សម្បត្តិ ក្នុង​ការ​នាំ​យក​ស្មារ​តី​ក្បាច់​គុន​វៀត​ណាម​ផ្សព្វ​ផ្សាយ​ចេញ​ពេញ​ពិភពលោក​។

ការលើកឡើងពីពិភពសិល្បៈ​ក្បាច់គុន​វៀត​ណាម គួររំលឹកដល់ព្រឹទ្ធាចារ្យម្នាក់ នៃបក្ស​គុនបូរាណ​ទាំង​ពីរ ដែល​ធំនិង​មាន​អាយុកាល​យូរយាបំផុត​នៅវៀត​ណាម​នោះគឺ ក្បាច់​គុនបក្ស​វិញស្វឹន​និង Vovinam។ ប៉ុន្តែ​ពេល​ស្វែង​យល់​អំពី​លោក យើងខ្ញុំបាន​ដឹងពីរហស្ស​នាម​យ៉ាង​សាមញ្ញ តែបង្ក​ចំណាប់​អារម្មណ៍ នោះគឺ​ "​ពាង​នំបញ្ចុក” រហស្សនាម​នេះបានផ្សារ​ភ្ជាប់ ជាមួយ​ក្បាច់គុន​ដែលកម្រ​មាន​អ្នក​ហាត់​បាន នោះ​គឺ “ក្បាច់​ពត់​ឆ្អឹង​” (ក្នុង​ពេល​វេលា​ដ៍ខ្លី លោក​អាច​បង្រួញ​ឆ្អឹង បន្ទន់​ដង​ខ្លួន អាច​បត់ដង​ខ្លួន​ដេក​ក្នុង​ល្អី​នំបញ្ចុក​បាន​)។

តាំងពីបុរាណ​មកកម្រ​មាន​ណាស់ ប៉ុន្តែ​យើង​ខ្ញុំមាន​អារម្មណ៍​ថាហាក់​​ដូច​ជា ពេល​វេលា​មិន​អាច​ជះ​ឥទ្ធិពល​ដល់​ស្មារតី​និង​ភាព​មោះមុត ឆ្លៀស​វៃនៃ​ព្រឹទ្ធាចារ្យ​ក្បាច់​គុន​ម្នាក់ ដូចជារូបលោកនេះ​ណាស់។ ស្មារតីរឹង​ប៉ឹង ពាក្យ​សម្តី​ស្រទ​ន់ ម៉ឹង​មាត់ គ្រូគុនផាន​យឿងប៊ិញ​ ចាប់ផ្តើមបរិយាយ​ឲ្យយើងខ្ញុំ​ ស្តាប់ពីបុព្វហេតុ​ក្បាច់គុន​របស់​លោក។

រូបសម្បត្តិ​របស់​គ្រូគុន​ផាន​យឿង​ប៊ិញ តែង​តែមាន​ចរិយា​សម្បត្តិ​ពីរ “រឹង​ទន់​យោង​គ្នា” របស់​សាខាបក្ស​គុន​ពីរ គឺវិញ​ស្វឹន​និង​Vovinam។ ហេតុនេះហើយ ដំណើរ​រឿងរបស់​យើង​ខ្ញុំ ជាមួយ​លោក​ផ្សារ​ភ្ជាប់​នឹង​ការ​រីក​ចម្រើន​របស់​បក្ស​គុន​ទាំង​ពីរ​នៅ​វៀត​ណាម​



គ្រូគុនផានយឿងប៊ិញ

គ្រូគុនផានយឿងប៊ិញ(អាវខ្មៅ) គ្រួគុនង្វៀនឡុក(ខាងស្តាំ) រួមជាមួយសិស្សជំនាន់ទី១ របស់បក្ស Vovinam ។


គ្រូគុនផានយឿងប៊ិញ ថតរូបជាមួយសិស្សគន់របស់ខ្លួននៅអាល្លឺម៉ង់។

គ្រូគុនផានយឿងប៊ិញ ទទួលលិខិតតែងតាំងជាមហាគ្រូគុនរបស់សម្ពន្ធពិភពលោក ក្បាច់គុនបូរាណវៀតណាម។

គ្រូគុនផានយឿងប៊ិញ ចូលរួមមហាសន្និបាតបង្កើតសម្ពន្ធពិភពលោក ក្បាច់គុនបូរាណវៀតណាម។

លិខិតទទួលស្គាល់ជាគ្រូគុនផានយឿងប៊ិញ ចូលរួមបង្កើតនិងអភិវឌ្ឍន៍សមាគមសិល្បៈគុនហាណូយ។


លិខិតតាំងតំណែងជាមហាគ្រូគុនរបស់សម្ពន្ធពិភពលោកក្បាច់គុនបូរាណវៀតណាមផ្តល់ជូនគ្រូគុនផានយឿងប៊ិញ។

អំពីសាខាបក្សគុនវិញ​ស្វឹនវៀតណាម នេះគឺជាបក្ស​ដោយ​គ្រូដើម ឈ្មោះតេកុង (ជាគ្រូ​គុន​ម្នាក់​នៅប្រទេស​ចិន) ជ្រាប​ចូល​មកវៀត​ណាម​នៅឆ្នាំ​១៩០៧។ ប្រសិន​បើគ្រូដើម​តេកុង​ជាអ្នក​ផ្តើម​ឲ្យមាន​ការរីក​ចម្រើន សាខា​បក្សគុន​វិញ​ស្វឹន​វៀត​ណាម នោះគឺ​គ្រូគុនផាន​យឿង​ប៊ិញ គឺជា​ម្នាក់​ក្នុង​ចំណោម​អ្នក​បាន​រក្សា​និង​ភាព​រីក​ចម្រើន​សាខា​បក្ស​គុន​វិញ​ស្វឹន​វៀត​ណាម បាន​ក្លាយជា​បក្សធំមួយ​ក្នុងពិភពក្បាច់​គុនបូរាណ​របស់​ជន​ជាតិ​។

ផុសចេញពីគោល​បំណង “ស្មោះសរ” តាំង​ពីវ័យ​កុមារ លោក​ចង់​ក្លាយខ្លួ​ន​ជាតួអង្គ​ដែល​អង់អាច​ក្លាហាន​ម្នាក់ ដូច​ក្នុង​រឿង​បូរាណ​ចិន ពីព្រោះថានៅពេលដែល​លោកគ្រូតេ​កុង​ ទទួលលោក​ធ្វើជា​សិស្ស​គន់ ជាមួយ​​នឹង​​ទេព​កោសល្យ​ និង​ចំណង់​​ចំណូល​ចិត្ត​​ក្បាច់​​គុន លោកទទួល​បាន​ក្បាច់គុន​​របស់បក្ស​​វិញ​ស្វឹន​។ តាំង​ពី​នោះមក លោក​បាន​ក្លាយ​ជាសិស្សឆ្នើម​ម្នាក់​របស់ "គ្រូដើម” នៃសាខា​បក្សគុន​វិញ​ស្វឹន​វៀត​ណាម​។ ឈ្មោះរបស់​លោក បច្ចុប្បន្ន​នោះ​បាន​ល្បីល្បាញ​ក្នុងនិង​ក្រៅប្រទេស​។ ដូច្នេះហើយ សិស្សគន់​បាន​ស្វែងរករៀន​ពីលោក។ បច្ចុប្បន្ន សិស្សគន់​សាខា​បក្ស​គុន​វិញស្វឹន របស់គ្រូគុន​ផានយឿង​ប៊ិញ មិនត្រឹមតែ​នៅក្នុងប្រទេស​ទេ ថែម​ទាំង​មាន​នៅ​គ្រប់​ទិស​ទីលើ​ពិភព​លោក​។

មិនឈប់​នៅត្រឹម​នោះ ស្មារតីចូលចិត្តសិល្បៈ​ក្បាច់គុន​ក្នុងខ្លួន​របស់គ្រូគុន​ផាន​យឿង​ប៊ិញ បាន​ជម្រុញ​លោក​ស្វែង​យល់​និង​រិះរក​នូវ​ខ្លឹមសារ​ក្បាច់​គុន របស់បក្សគុនផ្សេងៗ។ នេះក៏ជានិស្ស័យ​របស់​លោក ជាមួយ​បក្សគុន Vovinam  (ក្បាច់​គុន​ដែលគ្រូគុន​ង្វៀន​ឡុក​បានបង្កើត​តាំងពី​ឆ្នាំ១៩៣៨ និងមកដល់​បច្ចុប្បន្ននេះ​មានវត្តមាន​នៅ៦០ប្រទេស​។

ក្បាច់​គុន Vovinam ជាក្បាច់គុន​ផ្អែកលើក្បាច់​គុនបូរាណ​វៀត​ណាម គួប​ផ្សំ​ជា​មួយ​ក្បាច់​គុន​របស់​បក្សគុន​នៅលើ​ទូទាំង​ពិភពលោក​។ ដោយមាន​ទ្រឹស្តី "ទន់​រឹង​យោង​គ្នា" ក្បាច់​គុន Vovinam បានចាត់​ទុក​ជាក្បាច់គុន​បង្ហាញ ច្បាស់​នូវ​ស្មារតី ចារឹកលក្ខណៈ របស់ជនជាតិ​វៀត​ណាម។ ដោយ​សាលក្ខណៈ​នេះ ពេល​ស្វែង​រក​ដល់​សាលាគុន​របស់​គ្រូគុន​ង្វៀន​ឡុក នៅពេល​កំពុង​បង្រៀន​ឲ្យយុវជ​ននៅទីក្រុង​ហាណូយ លោក​បាន​ចូល​ចិត្ត​និង​សុំធ្វើ​ជា​សិស្ស​។

រីឯ​គ្រូគុនង្វៀនឡុក​ ក្រោយពេលបានឃើញផ្ទាល់​ភ្នែកនូវ​ក្បាច់គុន ដ៏រហ័សរហួនរបស់​ផាន​យឿង​ប៊ិញ លោក​បាន​អញ្ជើញ​គាត់​មក​សម្រាក​នៅនឹង​ផ្ទះ ដើម្បីហាត់និង​ទទួលកិច្ច​ការបង្រៀន​ឲ្យសិស្ស​គន់​ទាំង​អស់។ ក្នុង​ពេល​បង្ហាត់​ក្នុង​សាលា​គុន លោក​បានស្វែងយល់​ចរិយា​សម្បត្តិ​ របស់គ្រូគុន​ង្វៀន​ឡុក និង​ភាពអស្ចារ្យរបស់​ក្បាច់​គុន Vovinam ជាពិសេស​គឺយល់ច្បាស់​នូវតម្លៃ​ធំធេង ពីសិល្បៈក្បាច់​គុន ឆ្លង​តាមពាក្យ​សំណេះសំណាល​របស់​គ្រូ​គុន ង្វៀន​ឡុក “ជាអ្នកគុន​និយម ត្រូវគោរព​កិត្តិយ​ស​ក្បាច់គុន​វៀត​ណាម។ យល់​ដឹងភារ​កិច្ច​និង​ការលះ​បង់​ដើម្បី​ឧត្តមគតិ​នៃអ្នក​គុន​និ​យម​”​ ។

តាំងពីនោះមក គ្រូគុន​ផានយឿង​ប៊ិញ បានស្ម័គ្រ​ចិត្តបម្រើ​អស់មួយ​ជិវិ​តនេះ ដើម្បីរក្សានិង​អភិវឌ្ឍន៍​ក្បាច់​គុន ដែល​មាន​លក្ខណៈ​ស្មារតី​របស់ជន​ជាតិវៀត​ណាម។ គ្រួគុន​ផាន​យឿង​ប៊ិញ​បាន​ចាត់​ទុក​ជាអ្នក​តំណាង​របស់​បក្ស​គុន​Vovinam និងក្បាច់​គុនវៀត​ណាម​ភាគខាង​ជើង ជាអ្នក​ស្នង​បន្ត​និង​អនុវត្ត​គោល​បំណង​ចុង​ក្រោយ​របស់​គ្រូគុន​ង្វៀន​ឡុក គឺផ្សព្វ​ផ្សាយក្បាច់​គុន Vovinam ទៅភាគ​ខាង​ត្បូង​។

សព្វថ្ងៃ ក្បាច់គុន Vovinam មិនត្រឹមតែរីក​ចម្រើននៅភាគ​ខាងត្បូងទេ នៅទាំងបើក​ទូលាយនៅលើ​ពិភព​លោក។ ឆ្នាំ១៩៩៥ លោកជាមួយគ្រូគុនទាំង​ឡាយ​ក្នុងក្រុម​ប្រឹក្សាបណ្តោះ​អាសន្ន គ្រូគុនVovinam និង​ក្បាច់​គុន​វៀត​ណាម​នៅ​បរទេស ចេញសេចក្តីប្រកាស​ជាផ្លូវ​ការ បង្កើតជាក្រុម​ប្រឹក្សាគ្រូគុន​ដឹកនាំបក្ស​គុន​ទាំង​ឡាយ​។ នេះគឺជា​ដើម​កំណើត​នៃសម្ពន្ធ​ក្បាច់​គុន Vovinam លើពិភពលោក​ក្រោយ​នេះ។ សព្វថ្ងៃ ក្បាច់គុន Vovinam ជាក្បាច់​គុនតែ​មួយ​គត់​របស់​វៀត​ណាម កំពុងមានវត្តមាននៅ​លើជាង៦០​ប្រទេស លើពិភព​លោក។ ការជោគ​ជ័យ​នេះជា​ចំណែក​រួមវិភាគ​ទាន មិនតិចរបស់គ្រូគុន​ផានយឿង​ប៊ិញ។


សិស្សគន់បានគ្រូគុនផានយឿងប៊ិញបង្ហាញណែនាំនូវស្នៀតគុននៅរាល់ម៉ោងហាត់។

សិស្សគន់ឱនគោរពគ្រូក្រោយពីបញ្ចប់ម៉ោងរៀន។

គ្រូគុននិងជំនាន់សិស្សគន់របស់ខ្លួន។

គ្រូផានយឿងប៊ិញ​មានអាយុ៨៦ឆ្នាំ ប៉ុន្តែរៀងរាល់ថ្ងៃលោកតែង​ចំណាយ​៣០នាទី​ ហាត់​កម្លាំង​ខ្យល់​និង​បង្រៀន​តាម​ផ្ទះ​ឲ្យ​សិស្ស​គន់ តែសព្វ​ថ្ងៃ​នេះ សុទ្ធតែបានក្លាយ​ជាគ្រូគុន​របស់បក្ស​គុន​វិញ​ស្វឹន និង Vovinam។ នេះក៏ជា​ហេតុ​ផល ហេតុម្តេច​នៅអាយុកម្រ​មាន​ពីមុន​មក ប៉ុន្តែគ្រូគុន​ផានយឿង​ប៊ិញ នៅរក្សា​បានស្មារតីរឹង​ប៉ឹង និង​លក្ខណៈ​អង់​អាច​របស់ "កំពូលគុន​និយម” ម្នាក់​ខាងក្បាច់​គុន​។

អត្ថបទ៖ វិថាវ រូបថត៖ ត្រឹនថាញយ៉ាង
 

បណ្តាអត្ថបទបានផ្សាយ