12/12/2016 09:46 GMT+7 Email Print Like 0

អ្នកនាំមុងសាយវៀតណាមចេញទៅពិភពលោក

ឃ្មាតខ្មីថែរក្សា អភិវឌ្ឍន៍និងផ្សព្វផ្សាយសិល្បៈលោតមុងសាយសិល្បករប្រជាប្រិយ ឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមលោតមុងសាយ​​ហាំងអាញដឿង (Hang Anh Duong) មានសមាជិកចូលរួមឡើងដល់ជិត៤០០០នាក់ សកម្មភាពនៅតាមមូលដ្ឋានជាច្រើន ក្នុងប្រទេស អំឡុង​​៣០ឆ្នាំកន្លងហើយ។ ជាពិសេស សិស្សពូកែរបស់លោក បង្កើតបានក្រុមលោតមុងសាយនៅប្រទេសមួយចំនួនដូចជា៖ ប្រទេសបារាំង ន័រវេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ...។ល។បំណងនាំសិល្បៈលោតមុងសាយរបស់វៀតណាមទៅដល់មិត្តភក្តិលើពិភពលោក

អាយុបាន​១០ឆ្នាំ លោ​កឡឿង​តឹន​ហាំង (Luong Tan Hang)  បានកាន់មុ​ង​សាយ និង​ហាត់​លោត​នូវ​ជំហាន​មូលដ្ឋាន​ ក្នុងក្បា​ច់លោត​មុ​ង​សាយ  ដល់​អាយុពេញ​២០​ឆ្នាំ បង​បង្កើតក្រុម​មុងសាយ​ហាំង​អាញ​ដឿង​ (Hang Anh Duong) ​ក្រោយមក​រីកចម្រើន​ក្លាយជាក្រុម​លោតមុងសាយ​ជំនាញ​មួយ​។ ឆ្នាំ​២០០៥ ក្រុម​មុង​សាយ​ហាំង​អាញ​ដឿង​ (Hang Anh Duong) បានអញ្ជើញ​ទៅសម្តែង​នៅរដ្ឋធានី​ប៉េកាំង រួម​ប្រាស្រ័យ​ជាមួយ​ក្រុមមុង​សាយ​របស់​ចិន​។ រ​ចនាបទ​លោតមុងសាយ​ មានភា​ពអង់អាច​និងជក់​ចិត្ត​របស់ហាំង​អាញ​ដឿង​ (Hang Anh Duong)​ បាន​បង្កចំណាប់​អារម្មណ៍​ខ្លាំងទៅ​លើអ្នករួមជីព​នៃប្រទេស​មិត្ត​។

ឆ្នាំ២០១០ គ្រូនិងសិស្ស​ ឡឿងតឹនហាំង (Luong Tan Hang) វេច​បង្វិច​ទៅចូល​រួមពិធី​បុណ្យ​ប្រពៃណី​លោត​មុង​សាយ​នៅជប៉ុន​។ លើ​កនេះ បង​និងសិស្ស​ទាំង​ឡាយ រប​ស់ខ្លួន នាំ​ទៅជូន​ប្រទេស នៅទិស​ថ្ងៃរះបីឈុត​សម្តែង៖ តោជ័យ​បួនក្បាល​ តោដ​ណ្តើមសីមង្គល​ តោដើ​រលើបង្គោល​ផ្កា បង្ក​ចំណាប់​អារម្មណ៍​ទទួ​ល​បាន​ការកោត​សរសើរ​ពីក្រុម​មុង​សាយ​ផ្សេង​ៗ​។​



សិល្បករប្រជាប្រិយ ឡឿងតឹនហាំង (Luong Tan Hang)  ប្រធានក្រុមសិល្បៈលោតមុងសាយ ហាំងអាញដឿង
(Hang Anh Duong) នៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន


ឈុតសម្តែង “តោដើរជើងទោម” បង្កើតសម្តែងឡើងដោយសិល្បករ ឡឿងតឹនហាំង (Luong Tan Hang) 
និង​សិល្ស​ទាំង​ឡាយ​ក្នុងក្រុមហាំងអាញដឿង (Hang Anh Duong) ។ រូបថត៖ ង្វៀនឡឹន


ឈុតសម្តែង “ស្គរបុណ្យ” របស់ហាំងអាញដឿង (Hang Anh Duong)នៅមហោស្រពមុងសាយខណ្ឌ១១ ឆ្នាំ២០១៥។
រូបថត៖ ឯកសារ


សិល្បករឡឿងតឹនហាំង (Luong Tan Hang) (អាវខ្មៅ) រួមជាមួយសិស្សទាំងអស់របស់ខ្លួន ក្នុងលើក​ទៅសម្តែង​
រួមប្រាស្រ័យនៅប្រទេសចិន។ រូបថត៖ ឯកសារ

សិល្បៈ​លោតមុង​សាយ តា​មជំហាន​ជនជាតិ​ចិន ហូរ​ចូល​មក​វៀត​ណាម ហើ​យក្លាយជា​លក្ខណៈ​វប្បធម៌​ប្រជាប្រិយ​ពិសេស និង​រីកចម្រើន​ខ្លាំង​នៅទីក្រុង​ហូជីមិញ។ លោត​មុង​សាយ​តែង​បាន​សម្តែង​នៅ​ឱកាស​បុណ្យ​សែន​ព្រះ​ខែ បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម បើក​សម្ពោធ​ឆ្លង​ បើ​កការដ្ឋាន​សាង​សង លើក​ផ្ទះថ្មី ថ្ងៃខួ​បកំណើត​ ពិធី​អាវាហ៍​វិវាហ៍មង្គល​ .​..​។ល។ ដោយ​មាន​បំណង​នាំម​ក​សំណាង​ សុភមង្គល​ សុខ​ដម​រមនា​ និង​ជន្មាយុ​យិន​យូរ​។

សិល្បៈ​លោតមុង​សាយពេញ​និយមនៅ​តំបន់​អាស៊ី ប៉ុន្តែ​ប្រទេស​នីមួយៗ​មាន​រចនាបទ​សម្តែង​ខុសប្លែក​ពីគ្នា បង្ហា​ញពីវប្បធម៌​នៃប្រទេស​នីមួយៗ​។ ប៉ុន្មាន​លើក​ទៅរួម​ប្រាស្រ័យ​នៅប្រទេស​ចិន ជប៉ុន​ បាន​ជួយឲ្យឡឿង​តឹន​ហាំង (Luong Tan Hang)​ រៀនសូត្រ​និងស្វែងយល់​ពីច្បាប់​ប្រឡង​អន្ត​រជាតិ ដើម្បី​នាំយក​មក​បង្ហាញ​ជូន​ក្រុម​លោត​មុង​សាយ​ផ្សេងឯ​ទៀតឲ្យ បានដឹង​ទាំងអស់គ្នា​។ ហាំង​អាញ​ដឿង​ (Hang Anh Duong) ចាប់ពីលោតមុង​សាយតាម​ចលនា សន្សឹមៗ​ក្លាយ​ជា​ទម្រង់​រូបភាព​អាជីវកម្ម​។ ខណៈ​ក្រុមលោតមុងសាយ​ មានកិច្ច​សន្យាសម្តែង​ច្រើន ឡឿង​តឹន​ហាំង (Luong Tan Hang) បានបង្កើត​ក្រុមហ៊ុន​សម្តែង​មុង​សាយ ហាំង​អាញ​ដឿង​ (Hang Anh Duong) ឡើង ដើម្បីក្រុម​លោត​មុង​សាយ​ក្លាយ​ជាអង្គ​ភាព​សកម្មមាន​ក្របខណ្ឌជាង​មុន។ ជាងនេះ​ទៅទៀត​ សមាជិក​របស់​ហាំង​អាញ​ដឿង​ (Hang Anh Duong)  ប្រកប​តែការ​ងារ​ជំនាញ​មិន​ប្រកបការ​ងារ​ផ្សេង​ៗ​បន្ថែម​ ទើបនៅតែរក្សាបាន​កម្រិត​ជំនាញ​ដដែល​។

សិល្បករ ឡឿ​ងតឹន​ហាំង (Luong Tan Hang) តែងតែស្វែង​រក ច្នៃប្រ​ឌិត​បង្កើត​ក្បាច់​សម្តែង​ថ្មី និ​ង បូ​កបញ្ចូល​គ្នា ដើម្បី​បញ្ជូន​វប្បធម៌ជ​នជា​តិ ចូល​ទៅក្នុង​ឈុត​សម្តែង​យ៉ាង​ច្រើន។​ ក្បា​ច់សម្តែងដូច​ជា៖​ តោ​ជ័យបួន​ក្បាល តោមួយ​គូ ដណ្តើម​សីមង្គល​ តោដើរ​លើបង្គោល​ផ្កា តោគូប្រកា​សមង្គល​ តោដើរ​ជើង​ទោម…។ល។ តែង​បង្កើតចេញ​ភាពខុស​ប្លែក ទាក់​ទាញអ្នក​ទស្សនា។​

ឆ្នាំ២០១៥ ហាំ​ងអាញដឿង ​(Hang Anh Duong)  ចួលរួម​ហោស្រពមុង​សាយ​ Kun Seng Keng ដោយសមាគម​មុងសាយ​អន្តរជាតិ​ រៀបចំជាប្រចាំនៅ​ប្រទេស​ម៉ាឡេ​ស៊ី បាន​ជួយ​ឲ្យសិស្សទាំង​ឡាយ​របស់សិល្បក​រ​ឡឿង​តឹន​ហាំង (Luong Tan Hang) មានឱកាសប្រកួត​ដុសខាត់ ជាមួយដៃគូ​ពូកែៗ។ ក៏ក្នុង​ឆ្នាំនេះ​ ហាំង​អាញ​ដឿង (Hang​ Anh Duong) ចូលរួមសម្ពន្ធ​សហគមមុង​សាយ​អន្តរជាតិ ជា​ជំហាន​មួយ​សំខាន់​សម្រាប់​គ្រូសិស្ស​ហាំង​អាញ​ដឿង​ (Hang Anh Duong)   ឈានចូលទី​លាន​ពិភព​លោក​។

លោក​ស្រី ង្វៀនធីគីមហើប (Nguyen Thi Hop) ទទួលបន្ទុកវិញ្ញាសាលោត​មុង​សាយ ទីក្រុង​ហូជី​មិញ (ចំណុះ​មន្ទីរ​វប្បធម៌​ កីឡា ទេសចរ​ណ៍ទីក្រុងហូជីមិញ)​ វាយ​តម្លៃ៖ “សិល្បក​រឡឿង​តឹន​ហាំង ​(Luong Tan Hang)  រួម​ចំណែក​យ៉ាង​ធំក្នុង​ការងារ​សហកា​ររៀបចំ​ថ្នាក់បង្វឹក​អាជ្ញាកណ្តាល​ បង្វឹ​កជំនាញ នាំ​មកគុណ​ភាព ប្រសិទ្ធភាព​ខ្ពស់​។​”



ក្បាលតោ និងនាគបានតុបតែងយ៉ាងប្រណិត ត្រៀមបម្រុងឲ្យឈុតសម្តែងថ្មី របស់ក្រុមមុងសាយហាំងអាញដឿង
(Luong Tan Hang)  ។ រូបថត៖ ង្វៀនឡឹន



“តោដើរលើបង្គោលផ្កា” ឈុតសម្តែងពិសេសបំផុតមួយ នៅក្នុងក្បាច់មុងសាយ សម្តែងដោយក្រុមហាំងអាញដឿង
(Hang Anh Duong) ។ រូបថត៖ ង្វៀនឡឹន


 “តោដើរជើងទោម” បានក្រុមហាំងអាញដឿង (Hang Anh Duong)  សម្តែងក្នុងពិធីបុណ្យវិថីនៅទីក្រុងហូជីមិញ។
រូបថត៖ ង្វៀនឡឹន


ឈុតសម្តែង “តោដណ្តើមសីមង្គល” សម្តែងដោយក្រុមហាំងអាញដឿង(Hang Anh Duong)។ រូបថត៖ ង្វៀនឡឹន

សិល្បករឡឿនតឹនហាំង (Luong Tan Hang) ជំនួយសិស្សនូវចំណែកសូរ ក្នុងកម្មវិធីសម្តែងមុងសាយមួយ។
រូបថត៖ ង្វៀនឡឹន


 ឯកសណ្ឋានសម្លៀកបំពាក់សម្តែងជំនាញ របស់សមាជិកក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong)។
រូបថត៖ ង្វៀនឡឹន


សមាជិកវ័យក្មេងម្នាក់របស់ហាំងអាញដឿន (Hang Anh Duong)ក្រោយពីអនុវត្តវគ្គសម្តែងរបស់ខ្លួន។
រូបថត៖ ង្វៀនឡឹន

ដោយការរួមចំណែក​ដ៏សំខាន់ ក្នុងវិស័យសិល្បៈលោតមុង​សាយ សិល្បក​រឡឿង​តឹន​ហាំង​ (Luong Tan Hang) មាន​កិត្តិយស​បានរដ្ឋប្រគល់​ជូន​កិត្តិនាម​សិល្បៈប្រជា​ប្រិយ (ឆ្នាំ២០០៧) និងសិល្បករ​ឆ្នើម (ឆ្នាំ២០១៥)។ មក​ដល់​សព្វ​​ថ្ងៃ ក្រុមមុ​ងសាយហាំង​អាញ​ដឿង​ (Hang Anh Duong) មាន​សមាជិក​ចំនួន​៤០០០នាក់ សកម្មភាព​នៅ​តាមមូលដ្ឋាន​ជាច្រើន​ក្នុងប្រទេស​។ ជាពិ​សេស សិស្សពូ​កែមួយចំនួន​របស់ សិល្បក​រ​ឡឿង​តឹន​ហាំង (Luong Tan Hang) បាន​បង្កើតក្រុម​មុងសាយ​នៅប្រទេស​មួយ​ចំនួន​ដូច​ជា៖ ប្រទេស​បារាំង, ន័រវេស, សហរដ្ឋ​អាមេរិក, អាល្លឺម៉ង់៕
 

អត្ថបទ៖ សើនងៀ  រូបថត៖ ង្វៀនឡឹន និង ឯកសារ

បណ្តាអត្ថបទបានផ្សាយ