05/06/2015 09:40 GMT+7 Email Print Like 0

អ្នកនយោបាយមួយរូបទៀតនៃគណបក្សប្រជាធិបតេយ្យប្រកាសប្រជែងបោះឆ្នោតប្រធានាធិបតីអាមេរិក


លោក Lincoln Chafee (រូបថតៈ Getty Images)
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ អតីតអភិបាលរដ្ឋ Rhode Island លោក Lincoln Chafee បានក្លាយទៅជាអ្នកនយោបាយបន្តរបស់គណបក្សប្រជាធិបតេយ្យបាន​ប្រកាសចូលរួមការប្រជែងបោះឆ្នោតប្រធានាធិតបីអា​មេ​រិក​ នាឆ្នាំ ២០១៦ រួមជា​មួយ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton ។ ថ្លែងមតិនៅ​មហា​វិទ្យាល័យ  George Mason នៅរដ្ឋ Virgina នាថ្ងៃទី៣ មិថុនា អតីតអភិបាល​រដ្ឋ ​Lincoln Chafee បានអោយដឹងថា៖ លោកបានចូលរួមជាផ្លូវការ ការប្រជែង​យក​សន្លឹកឆ្នោតប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ​។ លោក Lincoln Chafee ​អាយុ៦២ឆ្នាំ ជាអតីតព្រឹទ្ធសមាជិកគណបក្សសាធារណៈ ក្នុងរយៈពេល​ឆ្នាំ (ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៧)។ ដល់ឆ្នាំ ២០១៣ លោក Lincoln Chafee ​បានប្តូរទៅជាសមាជិកគណៈបក្សប្រជាធិប្បតេយ្យវិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ