14/07/2017 11:05 GMT+7 Email Print Like 0

អ្នកដឹកនាំរឿង លោក Olivier Lorelle នាំយក​រូបភាព​វៀត​ណាម​ផ្សាយ​ចេញ​ទៅ​ពិភពលោក​

ជា​អ្នក​និពន្ធរឿង​ភាពយន្ត​ ប្រមាណជាង​២០​រឿង​ បាន​​​​​តែងតាំង និងផ្តល់ជា​កិត្តិយស ​​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធំៗ​ដូច​ជា Cannes, Venise, Berlin, Locarno ​ ​​​អ្នក​និពន្ធជនជាតិ​បារាំង​ លោក Olivier Lorelle បានសាក​ល្បង​កម្លាំងជាលើក​ដំបូង​ក្នុង​តួនាទី​ថ្មី​ ជា​អ្នក​ដឹង​នាំ​រឿង​នៃ​​​ភាព​យន្ត​​ “ផ្ទៃមេឃពណ៌​​ក្រហម​” ថតយកទិដ្ឋភាពទាំងស្រុង ​​នៅ​បឹង​បាបែ​ (Ba Be) (បាក់​​កាន - Bac Can) ស្រុក​ដុង​វ៉ាន់​ (Dong Van) (ហាយ៉ាង - Ha Giang​) ​របស់​វៀតណាម​។​

យើង​ខ្ញុំ​ជួប​អ្នក​ដឹកនាំរឿង​ លោក Olivier Lorelle មុន​ពិធី​បង្ហាញ​វត្តមាន​​​ភាពយន្ត​ “ផ្ទៃ​មេឃ​ពណ៌​ក្រហម​” ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នៅ​ហាណូយ។ ចែក​រំលែក​ជាមួយ​យើង​ខ្ញុំ​អំពីការ​ងារ​ពង្រាង​គំនិត​ខ្លឹម​សារ​សាច់​រឿង​ អ្នកដឹងនាំ​រឿង​ លោក Olivier Lorelle ឲ្យដឹង​ លោក​បាន​មើល​នូវ​ឯកសារ​ភាពយន្ត​ និង​សៀវ​ភៅ​ជាច្រើន​ក្នុង​បណ្ណាល័យ​របស់​បារាំង​ ហើយ​ពិសេស​ ការចងចាំ​របស់​ទាហាន​ជនជាតិ​បារាំង​ម្នាក់​ ដែលបាន​ចូល​រួម​សង្រ្គាម​នៅ​វៀតណាម​ ដូច​នេះ​លោក​បាន​និពន្ធ​ជា​សាច់រឿង​នៃ​ភាព​យន្ត​នេះ​។​
 
ដើម្បី​ជ្រើស​រើស​ទីកន្លែង​ថត​ភាពយន្ត​​ អ្នក​ដឹកនាំរឿង​ លោក​ Olivier Lorelle បាន​អញ្ជើញ​មក​កាន់​ប្រទេស​វៀតណាម​ និង​ធ្វើ​ដំណើរ​សង្កេត​​ពិនិត្យ​​ទីកន្លែង​មួយ​ចំនួន​​​​​​​​ដូចជា​ ឈូង​ហាឡុង​ (Ha Long) នីញ​ប៊ិញ​ (Ninh Binh) ហាយ៉ាង (Ha Giang)​...។ល។ ​លោក​មាន​ចំណាប់​អារម្មណ៍​លើ​​ទេសភាព​ព្រៃ​ភ្នំ​ ដែល​នៅ​មានស​ភាព​រហោស្ថាន​ ​​បឹង​បាបែ​ (Ba Be) (បាក់​កាន - Bac Can​)​ និង​ស្រុក​ដុង​វ៉ាន់​ (Dong Van) (ហាយ៉ាង - Ha Giang)​ មិន​ទាន់​មាន​វត្តមាន​ច្រើន​ក្នុងភាពយន្ត​។
 
“ខ្ញុំ​ពិត​ជា​រំភើប​​ខ្លាំង​​​ណាស់​ ចំពោះ​ទេសភាពធម្មជាតិ​នៅ​ទី​នេះ។ ខ្ញុំ​គិត​ថា​នរណា​ឃើញ​ក៏​ចង់​មក​ទីនេះ​ និង​ចង់​ថត​ភាពយន្ត​នៅទីនេះ​ដូច​ខ្ញុំ​ដែរ​។ ជាមួយ​ការ​គាំ​ទ្រ​នៃ​សមាជិក​ទាំងឡាយ​ក្នុង​​ក្រុម​ភាពយន្ត​ ខ្ញុំ​បាន​ជ្រើស​យក​ទីកន្លែង​ពីរ​នេះ ដែល​សមស្រប់​ជាមួយ​សាច់​រឿង​ និង​ខ្លឹម​សារ​​ភាពយន្ត​” អ្នក​ដឹកនាំ​រឿង​​ លោក Olivier Lorelle ឲ្យដឹង​។



 អ្នកនិពន្ឋនិង​ដឹក​នាំ​​រឿងជនជាតិ​​បារាំង​ លោក Olivier Lorelle អ្នក​ដឹង​នាំ​រឿង​ក្នុង​​ភាពយន្ត​ “ផ្ទៃ​មេឃពណ៌​ក្រហម​” ​ថតយកទិដ្ឋភាព​
ទាំងស្រុង​​នៅ​បឹង​បាបែ​ (Ba Be) (បាក់​កាន - Bac Can) ស្រុក​ដុង​វ៉ាន់​ (Dong Van) (ហា​យ៉ា​ង - Ha Giang) ​របស់​វៀតណាម​។ រូបថត៖ កុង​ដាត


 
ចែក​រំលែក​ពី​ការ​លំបាក​នៃ​ក្រុម​ផលិត​​ភាពយន្ត​ ក្នុង​បី​សប្តាហ៍​នៅ​វៀតណាម​ អ្នក​ដឹក​នាំ​រឿង​​ លោក Olivier Lorelle ឲ្យ​ដឹង​ថា
លក្ខណៈ​អាកាស​ធាតុ​និង​ធាតុ​អាកាស​ក៏ជា​របង​រាំង​ស្កាត់​ច្រើន​បង្គួរ​ នៅ​ក្នុង​ព្រៃ​សីតណ្ហភាព​​ និង​សំណើម​ខ្ពស់​ ដូច្នេះ​សមាជិក​
នៃ​ក្រុម​ភាពយន្ត​ ​ពេល​ខ្លះមាន​អារម្មណ៍​នឿយ​ហត់​ក្នុង​ដំណើរ​ការ​ថត​រឿង​។ រូបថត៖ កុង​ដាត


 
ដើម្បី​ជ្រើស​ទីកន្លែង​ថតភាពយន្ត​ អ្នក​ដឹក​នាំរឿង​ លោក Olivier Lorelle បាន​អញ្ជើញ​មក​កាន់​វៀតណាម​និង​ធ្វើ​ដំណើរ​សង្កេត​​ពិនិត្យ​ នៅ​
តាម​ទីកន្លែង​មួយ​ចំនួន​ដូចជា៖ ឈូង​ហាឡុង​ (Ha Long) និញ​ប៊ិញ​ (Ninh Binh) ហាយ៉ាង (Ha Giang)​...។ល។ លោក​មាន​ចំណាប់​អារម្មណ៍​លើ​​
ទេសភាព​ព្រៃ​ភ្នំ​ នៅមាន​សភាព​​រហោស្ថាន​ ​បឹងបាបែ​ (Ba Be) (បាក់​កាន - Bac Can​) និង​ស្រុក​ដុង​វ៉ាន់​ (Dong Van) (​ហាយ៉ាង - Ha Giang​)
មិន​ទាន់​មាន​វត្ត​មានច្រើន​​នៅ​ក្នុង​ភាពយន្ត​។ រូបថត៖ ឯកសារ


 
ក្រៅ​ពី​តួនាទីឧបត្ថម្ភ​ជាមួយ​អ្នក​ផលិត​ភាពយន្ត​ សិល្បការិនី​ឆ្នើម​ ចេវ​ស្វឹន​ (Chieu Xuan) ចូល​រួម​ជា​​តួ​រណប​ក្នុង​​ភាពយន្ត​។​ រូបថត៖ កុង​ដាត


 អ្នកដឹកនាំ​រឿង​ លោក Olivier Lorelle និង​តួឯក​ស្រី​ក្នុងភាពយន្ត​ ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្នុង​ពិធី​បង្ហាញ​វត្ត​មាន​ភាពយន្ត​ បាន​ប្រព្រឹត្ត​ទៅ​នៅក្រុង​​ហាណូយ​។​ រូបថត៖ កុង​ដាត​

 អ្នក​ផលិត​ភាពយន្ត​ និង​អ្នកដឹកនាំ​រឿង លោក Olivier Lorelle ចែក​រំលែក​នឹង​ទស្សនិកជន​វៀតណាម​ អំ​ពី​កម្រង​ភាពយន្ត​មុន​ម៉ោង​បញ្ចាំង​។ រូបថត៖ កុង​ដាត

អ្នក​ដឹក​រឿង​ លោក Olivier Lorelle ជាមួយ​អ្នក​ផលិត​ភាពយន្ត​ ជ្រើស​យក​តួ​ឯក​សម្រាប់​​ភាពយន្ត​ ផ្អែក​ទៅ​លើ​លក្ខណៈ​វិច្ឆ័យ​​​អំពី​រូប​រាង​ ទេពកោសល្យ​សម្តែង​ ជា​​ពិសេសភាព​ក្លាហាន​ ​ដើម្បី​ថត​ភាពយន្ត​សម្រេច​បាន​ជោគ​ជ័យ​។ ជាមួយ​ថវិកា​ផលិត​​តិចតូច​ ក្រុម​ផលិត​​ភាពយន្ត​ "ផ្ទៃមេឃ​ពណ៌​ក្រហម” អនុវត្ត​ថត​ភាពយន្ត​នៅ​ឆ្នាំ​២០១៥ ក្នុង​បី​សប្តាហ៍​ ​​១៤ថ្ងៃ​នៅ​បឹង​បាបែ​ (Ba Be) និង​ប្រាំពី​ថ្ងៃនៅ​ស្រុក​ដុង​វ៉ាន់​ (Dong Van)។ ខ្លឹម​សារ​​ភាព​យន្ត​​ពណ៌នា​ជុំវិញ​រឿង​រ៉ាវ​ ស្តីពី​ទាហាន​ជនជាតិ​បារាំង​ម្នាក់​ បាន​បញ្ចូន​ទៅ​កាន់​ប្រទេស​វៀតណាម​ ដើម្បី​ចូលរួម​​សង្រ្គាម ​រវាង​បារាំង​និង​វៀតណាម​។ បង​មានអារម្មណ៍​វង្វេង​មិន​ដឹក​កោះ​ត្រើយ​ នៅ​​ប្រទេសមួយ ​ដែល​មិនធ្លាប់​ស្គាល់តាំង​ពីមុន​មក​។​ ភាព​ឯកោ​ ជួន​កាល​ត្រូវ​វាយ​ប្រហារ​ដោយ​យុទ្ធវិធី​របស់​ជនជាតិ​វៀតណាម​ រួម​ជាមួយ​ឥទ្ធិពល​​​អាកាស​ធាតុ​​​ខុស​គ្នា ធ្វើ​ឲ្យ​បង​ធ្លាក់​ក្នុង​សំណាញ់​ស្នេហ៍​របស់​កញ្ញា​វៀតណាម​។ ពួកគេ​ស័្មគ្រ​ចិត្ត​ពង្រត់​​គ្នា​​ឆ្ល​ងកាត់​ព្រៃ​ភ្នំ​ ជ្រក​កោន​ក្រោម​ធម្មជាតិ​រហោស្ថាន​ ដ៏ស្រស់​ស្អាត​នៅ​ក្បែរ​បឹង​បាបែ​ (Ba Be)​ ដើម្បី​ឃ្លាត់​ចាក​ពីពិភពលោក ឃ្លាត់​ចាក​ពី​សង្រ្គាម​។ បញ្ចប់​ជាមួយ​ទិដ្ឋភាព​ទាហាន​ជនជាតិ​បារាំង​ ត្រូវ​ចាប់​វិល​ត្រឡប់​ទៅ​កាន់​តំបន់​ពិសិដ្ឋ​អស្ចារ្យ​របស់​ស្រុក​ដុង​វ៉ាន់ (Dong Van)​។​

លោក Olivier Lorelle ទទួល​បាន​​ពាន់​រង្វាន់​ César សម្រាប់​​អ្នក​និពន្ឋល្អបំផុត​នៃ​ភាព​យន្ត​ “Indigènes” (កូន​កាត់​​)​ របស់​​អ្នក​ដឹក​នាំ​រឿង​ លោក Rachid Bouchared ឆ្នាំ​២០១៧ ហើយ​​​ភាពយន្ត​នេះ ក៏​ទទួល​បាន​​ពាន់រង្វាន់​ទេពកោសល្យ​សម្តែង​​នៅ​ Cannes បាន​ស្នើ​​​​ពាន់​​រង្វាន់​ Oscars នៅ​ឆ្នាំ​ដដែល​។ ​​អ្នកនិពន្ឋភាពយន្ត​ “Hors la loi” (ក្រៅ​រង្វង់​ច្បាប់​) របស់​លោក Olivier Lorelle និពន្ធ​​ឲ្យ​​អ្នក​ដឹក​នាំរឿង​​ លោក​ Rachid Bouchareb ក៏​បាន​​ស្នើ​ពាន់​រង្វាន់​ Oscars នៅ​​ឆ្នាំ​២០១០។


ភាព​ទាក់ទាញ​ក្នុងការនិពន្ឋ​​ភាពយន្ត​ ​របស់​អ្នកដឹក​នាំរឿង​ លោក Olivier Lorelle គឺការ​​​យក​រឿង​រ៉ាវ​ស្នេហា​នៃ​​តួអង្គ​ពីរ​រូប ដាក់​ក្នុង​សង្រ្គាម​​របស់​ជនជាតិ​វៀតណាម​និង​​​ជន​​ជាតិ​បារាំង​ ដើម្បី​ដណ្តើម​សេរី​ភាព​ តាម​រយៈ​នោះ​សម្តែង​បង្ហាញ​​គោល​គំនិត​ដ៏ធំ​ គឺ​ការ​កសាង​​ពិភលោកល្អស្អាត​មួយ​ របស់​ជនជាតិ​វៀតណាម​ ក្នុង​ប៉ុន្មាន​​ឆ្នាំ​នៃ​សង្រ្គាម​អាស៊ី​បូព៌ា​។ ផ្ទុយពី​កម្រង​ភាពយន្ត​ “​អ្នក​ប្រចាំ​ចិត្ត” “ដៀន​បៀន​ភូ -​ Dien Bien Phu)” និង​ “អាស៊ី​បូព៌ា​” របស់​អ្នក​ដឹក​នាំរឿង​ជនជាតិ​​បារាំង​ បាន​បង្ហាញ​វត្ត​មាន​មុន​នេះ​២០​ឆ្នាំ​ ​ភាពយន្ត​ “ផ្ទៃ​មេឃក្រហម” ជា​ភាពយន្ត​បារាំង​ដំបូង​បង្អស់ ​បាន​ថត​នៅ​វៀតណាម​ សម្រស់​ធម្មជាតិ​វៀតណាម​បាន​លើក​កម្ពស់​ ​សង្រ្គាម​គ្រាន់តែ​ជា​រនាំង​ជា​ក្រប​​ ដើម្បី​ជម្រុញ​រឿង​រ៉ាវ​ស្នេហា​នៃ​តួឯក​ទាំងពីរ​។​
 
ចែក​រំលែក​ភា​ព​លំបាក​របស់​ក្រុមផលិត​​ភាពយន្ត ​ក្នុង​ពេល​វេលា​នៅ​វៀត​ណាម​ អ្នក​ដឹក​នាំ​រឿង​ លោក​ Olivier Lorelle ឲ្យ​ដឹង​ថា៖ លក្ខណៈ​អាកាស​ធាតុ​និង​ធាតុ​អាកាស​​ក៏ជា​របង​រាំង​ស្កាត់​​ច្រើន​​បង្គួរ​​ ក្នុង​ព្រៃ​សីតណ្ហភាព​ កម្រិត​សំណើម​ខ្ពស់​​ សមាជិក​​នៃ​ក្រុម​ផលិត​ភាព​យន្ត​ ពេល​ខ្លះ​មាន​អារម្មណ៍​ហត់នឿយ​ក្នុង​ដំណើរ​ការ​ថត​រឿង​​។​ ប៉ុន្តែ​តាម​យោបល់​របស់​លោក នេះ​បាន​ក្លាយ​ជា​ចំណុច​ខ្លាំង​ សម្រាប់​ភាពយន្ត​​មាន​វត្តមាន​​ដោយ​ភាព​ពិតប្រាកដ​ជាង​ ដោយសារ​ការ​រត់​ជ្រក​ ហើយ​តាម​រក​ ក្នុង​​សង្រ្គាម​បានប្រព្រឹត្តទៅ​​នៅ​ក្នុង​ព្រៃ​ភ្នំ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​នឿយ​ហត់​។​ ក្រុម​ផលិតភាពយន្ត​ “ផ្ទៃមេឃក្រហម​” ផ្អែក​ទៅ​លើ​កក្តា​នេះ ជួ​យ​ទស្សនិកជនទទួល​យក​បាន​ការ​សម្តែង​សាមញ្ញ​ប្រក្រតី​ របស់​តួ​សម្តែង​ក្នុង​ភាពយន្ត​។​
 
“ខ្ញុំ​អាន​ចំណង​ចងចាំ​របស់​ទាហាន​ជនជាតិ​​បារាំង​ ក្នុង​ពេលវេលា​បងចូល​រួម​សង្រ្គាម​នៅ​វៀតណាម​​ ក្នុង​ព្រៃ​កង្វះ​ខាត់​ពី​សម្ភារ​ សំខាន់បំផុត​គឺ​ខ្វះ​ទឹក​។ ក្នុង​នោះ​បាន​និយាយ​ថា រវាង​ដើមឈើ​ឫស្ស​រណប​តភ្ជាប់​ជាមួយ​គ្នា ​​គឺ​ពួរ​ឈើ ទាហាន​​កាប់​ពួរ​ឈើ​នេះ​ នឹង​អាច​​យក​ទឹក​សម្រាប់​ផឹកបាន​​។​ នៅ​​ភាពយន្ត​នេះ ខ្ញុំ​ក៏បាននិពន្ឋ​​វគ្គនេះ  ពេល​តួសម្តែង​សាកល្បង​ធ្វើ ដើម្បី​យក​ទឹក​ផឹក​ ខ្ញុំ​ភ្ញាក់​ផ្ញើល​យ៉ាង​ខ្លាំង​ ពេល​ប្រការ​នេះ​មាន​ពិត​មែន​។ ប៉ុន្មាន​ថ្ងៃ​ថត​ភាពយន្ត​ ខ្ញុំយើង​​ទទួលបាន​ការជំនួយ​ពី​ ekip ជនជាតិ​វៀតណាម​ ក្នុង​ការ​ងារឧបត្ថម្ភ​បច្ចេកទេស​ និង​ការទទួល​រាក់​ទាកនៃ​អ្នកស្រុក​នៅទី​នេះ​” អ្នក​ដឹក​នាំរឿង​ លោក Olivier Lorelle ចែក​រំលែក​ អំពី​អនុស្សាវរីយ​ក្នុង​ដំណើរ​ការ​ថតភាពយន្ត​នៅ​វៀតណាម​។


 “ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ចំពោះ​ធម្មជាតិ​នៅទី​នេះ។ ខ្ញុំ​គិត​ថា​នរណា​សំឡឹង​ឃើញ​ក៏​ចង់​មក​ទីនេះ និង​​ចង់​ថត​ភាពយន្ត​នៅទី​នេះដូច​ខ្ញុំ​ដែរ​។
ជាមួយ​ការ​គាំ​ទ្រ​នៃ​សមាជិក​ក្នុង​ក្រុម​ផលិត​ភាពយន្ត​ ខ្ញុំ​បាន​ជ្រើសយក​ទីកន្លែង​ទាំងពីរ​នេះ ដែល​សមស្រប់​ជា​មួយ​សាច់​រឿង​ និង​ខ្លឹម​សារ​
ភាពយន្ត​” អ្នក​ដឹក​នាំរឿង លោក Olivier Lorelle ឲ្យ​ដឹង​។ រូបថត៖ ​ឯកសារ​ ​


 
អ្នក​ដឹកនាំ​រឿង លោក Olivier Lorelle ជាមួ​យ​អ្នក​ផលិត​​ភាពយន្ត​ជ្រើ​សរើស​យក​តួ​ឯក ​សម្រាប់​​ភាពយន្ត​ពឹង​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​​
ពី​រូបរាង​ ទេពកោសល្យ​សម្តែង​ ជា​ពិសេស​ភាព​ក្លាហាន​ ដើម្បី​អាច​ថត​ភាពយន្ត​​ សម្រេច​បាន​​ជោគ​ជ័យ​។ រូបថត៖  ឯកសារ​ ​


 អ្នក​ដឹក​នាំ​រឿង​ លោក Olivier Lorelle ឲ្យ​ដឹង​ នៅ​ “ផ្ទៃមេឃ​ពណ៌​ក្រហម​” ធម្មជាតិ​វៀតណាម​ជា​តួ​អង្គ​សំខាន់​ឈរ​លេខ​បី​
ក្រោយ​តួ​ឯកទាំង​ពីររូប​។​ រូបថត៖  ឯកសារ​


 តួ​ឯកស្រី​ ក្នុង​តួ​​អង្គ​យុទ្ធនារី​វៀតមិញ​ ថត​នៅ​ខ្ពង់​រាប​ថ្ម​ស្រុក​ដុង​វ៉ាន់​ (Dong Van)។ រូបថត៖ ឯកសារ ​

 
ក្នុង​ទេសភាព​ថតស្ទើរ​ទាំង​អស់បាន​​ អ្នក​ដឹក​នាំរឿង លោក Olivier Lorelle រក្សា​​​រូប​ភាពដើម​​នៃ​ទេសភាព​វៀតណាម​
ដោយ​ពិត​ប្រាកដ​បំផុត​។  រូបថត៖ ឯកសារ​


 Ekip តួ​សម្តែង​របស់​វៀតណាម​ចូល​រួម​ក្នុង​​ភាពយន្ត​។ រូបថត៖ ឯកសារ​

 
ពិសេស ក្នុង​ “ផ្ទៃមេឃ​ពណ៌​ក្រហម​​” ធម្មជាតិ​វៀតណាម​ ជា​តួ​អង្គ​សំខាន់​​ឈរ​លេខ​បី​ ក្រោយ​តួឯក​ទាំងពី​ររូប​។ សម្រស់​ធម្មជាតិ​ ទិដ្ឋភាព​បឹង​
បា​បែ​ (Ba Be) ព្រៃភ្នំ​ ទេសភាព​ស្រស់​ស្អាត​ស្រុក​ដុង​វ៉ាន់​ (Dong Van) ម៉ែវ​វ៉ាត (Meo Vac) ​​ស្រស់​ត្រកាល​ រំលេច​​លើ​កញ្ចក់​រូបភាព។ រូបថត៖ ឯកសារ​


 ចំណង​ជើង​ភាពយន្ត​អណ្តែត​លើ​ទេសភាព​ព្រៃ​ភ្នំ​ស្រស់​អស្ចារ្យ នៃ​តំបន់​ខ្ពង់​រាប​​វៀតណាម​។ រូបថត៖ ឯកសារ​





 រូបភាព​មួយ​ចំនួន​ក្នុង​ភាពយន្ត​ “ផ្ទៃ​មេឃ​ពណ៌​ក្រហម​"។ រូបថត៖ ឯកសារ

បាន​ដឹង​​​ភាពយន្ត​ “ផ្ទៃមេឃ​ពណ៌​ក្រហម​” នឹង​បាន​បញ្ចាំង​ក្នុង​​សាល​ភាពយន្តក្នុង​ប្រទេស​បារាំង ​នៅ​ខែកក្តដា​ ឆ្នាំ​២០១៧។​ ក្រៅ​ពី​នោះ​ អ្នក​ដឹក​នាំរឿង​ លោក​ Olivier Lorelle ជាមួ​យ​អ្នក​ផលិត​ភាពយន្ត លោក Mille Et Une Produtions កំពុង​​ធ្វើការជាមួយ​​​ក្រុម​ហ៊ុន​វៀតណាម​ ក្នុង​ការ​ឧបត្ថម្ភ​នៃ​សិល្បការិនី​ឆ្នើម​ ង្វៀន​ធីចេវ​ស្វឹន ​​(Nguyen Thi Chieu Xuan) ជាមួយ​​ការងារ​ចែក​ចាយភាពយន្ត ​ដើម្បី​ត្រៀម​បម្រុង​ឲ្យ​ការងារ​បញ្ចាំង​ ក្នុង​សាល​ភាពយន្ត​នៅ​វៀតណាម​ ខែ​តុលា​ឆ្នាំ​២០១៧។
 

អត្ថបទ៖ ង៉ឹន​ហា​    រូបថត៖ កុង​ដាត និង​ ឯកសារ

បណ្តាអត្ថបទបានផ្សាយ