19/08/2016 08:38 GMT+7 Email Print Like 0

អ្នកជំនាញការអាស៊ានព្រមានថា៖ បណ្ដាប្រទេសអាស៊ានគប្បីសហការធ្វើសកម្មភាព


អ្នកជំនាញការអាស៊ានព្រមានថា៖ បណ្ដាប្រទេសអាស៊ានគប្បីសហការធ្វើសកម្មភាព (VNA)

មជ្ឈដ្ឋានអ្នកជំនាញការប្រឆាំងនឹងលទ្ធិភេរវកម្មម៉ាឡេស៊ីទើប​ នឹងចេញផ្សាយសេចក្តី​ព្រមាន​ថា៖ អាស៊ាន​គប្បី​សាមគ្គីនិង​ឯកភាព​គ្នាក្នុង​ការប្រយុទ្ធ​ប្រឆាំង នឹងបណ្ដាក្រុមភេរវកម្ម។ តាម​នោះ សាស្ត្រាចារ្យ​រង បណ្ឌិត​Aruna Gopinath អ្នក​ជំនាញការ​អំពីតំបន់​អាស៊ី-អាគ្នេយ៍ នៅមជ្ឈមណ្ឌលស្រាវ​ជ្រាវការ​ពារ​ជាតិ​និង​សន្តិសុខ​អន្តរជាតិ ចំណុះមហា​វិទ្យាល័យ​ជាតិ Pertahanan Malaysia បានចាត់ទុកថា៖ ប្រទេសអាស៊ាន​ទាំង ១០ គប្បី​សាមគ្គី​គ្នាប្រឆាំង​​ក្រុម​ភេរវកម្ម Abu Sayyaf នៅហ្វីលីពីន និងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ដោយ​សារ បណ្ដា​អង្គការ​ភេរវកម្ម​នេះ គឺជាការគំរាមកំហែងចំពោះតំបន់ទាំង​មូល​។ បណ្ឌិត Aruna បាន​សង្កត់​ធ្ងន់​អំពីរាល់​ការ​ខំប្រឹង​ប្រែង​ប្រឆាំង​ក្រុម​ភេរវកម្ម Abu Sayyaf ក្នុងតំបន់ ជាពិសេស ក្នុងពេល​ដែល IS ត្រូវបានចាត់​ទុក​ជា រដ្ឋឥស្លាម​មួយនៅអាស៊ី-​អាគ្នេយ៍។ អាស៊ានគប្បីពិនិត្យមើលការបង្កើត​កំលាំង​យោធាប្រឆាំង Abu Sayyaf ក្នុង​កាលៈ​ទេសៈ ក្រុម​ជ្រុលនិយមនេះកំពុង​មិនត្រឹម​តែនៅ​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ​ថែម​​ទាំង​​ពួក​គេ​បាន​វាយ​ប្រហារ​ទៅ​លើ​ម៉ា​ឡេស៊ី ថៃ និង សឹង្ហបុរី ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ