02/02/2016 10:27 GMT+7 Email Print Like 0

អ្នកជំនាញការជប៉ុនវាយតំលៃខ្ពស់ចំពោះជោគជ័យនៃមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម

វាយតំលៃចំពោះលទ្ធផលនៃមហាសន្និបាតលើកទី១២ របស់បក្ស​កុម្មុយនីស្តវៀត​ណាម សាស្ត្រាចារ្យបណ្ឌិត Furuta Motoo អ្នកជំនាញការ​អំពីបញ្ហា​វៀតណាម នៅសាកលវិទ្យាល័យតូក្យូ របស់ជប៉ុន បាន​ចាត់ទុក​ថា មហាសន្និបាត​លើកទី​១២ បានទទួលយកគោលមាគ៌ាកិច្ច​ការបរទេស ដែលមហាសន្និបាតលើកទី​១១ បានដាក់​ចេញ ហើយ​មាន​ការ​អភិវឌ្ឍន៍​ថ្មី ក្នុងការយល់ដឹងអំពីដៃគូនិង​មុខ​សញ្ញា។ នេះជាគោល​មាគ៌ាកិច្ច​ការ​បរទេស​ដ៏រវៀស​រវៃដែល​នឹង​រួមចំណែក​ក្នុងការ​រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សាស្ត្រាចារ្យ Furuta ក៏បានវាយតំលៃថា​បក្សកុម្មុ​នីស្តវៀត​ណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាធិបតេយ្យ។ របាយការ​ណ៍នយោបាយ​នៅ​មហា​សន្និ​បាត​បាន​សង្កត់​ធ្ងន់​ថា ដើម្បីអនុវត្តន៍ប្រជាធិបតេយ្យ​ក្នុង​សង្គម មុន​បង្អស់​គឺត្រូវ​ធានា​ឲ្យការ​ពង្រីក​ប្រជាធិបតេយ្យ​ក្នុង​បក្សជា​បុព្វ​បទ​ ដើម្បីពង្រីកនូវប្រជាធិបតេយ្យក្នុងសង្គម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ