01/08/2016 10:07 GMT+7 Email Print Like 0

អ្នកចំណាយពេលដើម្បីតូរ្យតន្រ្តីប្រជាប្រិយអស់មួយជីវិត

សិល្បករប្រជាជន ស្វឹន​ហា្វច់ (Xuan Hoach) បាន​ផ្ញើដូង​ចិត្ត​លើ​ទំនុក​ចម្រៀង​សឹម​​ (Xam) និង​ពិណ​ជន​ជាតិ លោក​បាន​ស្គាល់ដូច​សិប្បករ​ម្នាក់​ ក្នុងចំណោមសិប្បករ​វ័យ​ចំណាស់ នៃ​ប្រភេទ​តូរ្យ​តន្ត្រី​ប្រជា​ប្រិយ​វៀត​ណាម​។​

យើងខ្ញុំបានទៅ​ជួបសិល្បករ​ប្រជាជន​ស្វឹន​ហា្វច់ (Xuan Hoach)  នៅពេល​ដែល​លោក​កំពុង​មមាញឹក ជាមួយ​កម្ម​វិធីសម្តែង​សិល្បៈប្រពៃណី​របស់​វៀត​ណាម សម្រាប់​ភ្ញៀវទេស​ចរណ៍​បរទេស​មក​ទស្សនា​ទីក្រុង​ហាណូយ​។ ត្រង់តា្រប់​ស្តាប់ទំនុក​ចម្រៀង “សឹម​​ផ្សារ” ដែល​លោក​ច្រៀង​និង​ដេញ​ពិណ​ខ្លោក​ដែល​លោក​បង្កើត​ឡើង​ដោយ​ខ្លួន​យ៉ាង​ពិរោះ​រណ្តំ បង្ហាញ​ពីភាព​ចំណូល​និងការ​អស់​ពីចិត្តពី​ថ្លើម​របស់​សិល្បករ បាន​ផ្តល់​ជូន​សិល្បៈ​ចម្រៀង​សឹម​សាមញ្ញា នាសម័យកាល​មួយ នៃ​ប្រជាជន​វៀត​ណាម​។

ក្នុងបរិយាកាស​តូច ដែលលោកក្លែង​ធ្វើជាផ្ទះ​ប្រពៃណី​ នៅកណ្តាលភូមិ​ស្រុកភាគ​ខាង​ជើង លោក​បាន​សំណេះ​សំណាល​ជាមួយ​យើង​ខ្ញុំ​ពី​ដំណើរ​​រឿង​ ដែល​លោក​មក​ជាមួយ​សិល្បៈចម្រៀង​សឹម និង​ក្តីចំណូល​ចិត្ត​ចែ្នចេញ​ឧបករណ៍​តន្រ្តីជន​ជាតិ​។

សិល្បករ​ប្រជាជន ស្វឹនហា្វច់ (Xuan Hoach) មកជាមួយ​សិល្បៈចម្រៀង​សឹម តាំងពី​វ័យកុមារ​ម្ល៉េះ កាល​នោះ លោក​និង​ម្តាយ​ធ្វើដំណើរ​ទៅផ្សារ ឬធ្វើដំណើរ​ទៅតាម​រថយន្ត​​ម៉េត្រូ រាល់​តែលើក លោក​តែង​តែបាន​ស្តាប់​នូវ​បទ​ចម្រៀង​សឹម​ របស់អ្នកចម្រៀង​នាសម័យកាល​នោះ ទំនុក​ចម្រៀង​របស់​អ្នកទាំង​នោះបាន​ស្ថិតជាប់​ក្នុង​ក្រឳបេះ​ដូង​លោក។ សន្សឹមៗ លោកចាប់ផ្តើម​រៀនយក​ដោយខ្លួន​ឯង ឬស្វែង​យល់​បន្ថែម​ពីអ្នក​ចម្រៀង​មួយ​ចំនួន​នៅសម័យ​នោះ ហើយ​វិជ្ជាសិល្បៈ​នេះ ក៏បាន​ចាប់ផ្តើម​ក្លាយជាក្តី​ចំណូល​ចិត្ត​របស់​លោក​។

 


សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach) សម្តែងឧបករណ៍តន្រ្តីជនជាតិ ក្នុងបរិយាកាសផ្ទះតូចរបស់លោក នៅហាណូយ។

សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach)  ដេញពិណបន្ទោលតាមអ្នកចម្រៀងក្នុងកម្មវិធីសម្តែងល្ខោនកាទ្រូ
នៅមណ្ឌលវិថីបូរាណហាណូយ។


សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach)  សម្តែងបម្រើភ្ញៀវទេសចរណ៍ ក្នុងកម្មវិធីតន្រ្តីប្រពៃណី បានរៀបចំសម្តែងនូវថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍ នៅក្នុងទីសក្ការៈបូជាគីមង៉ឹន(Kim Ngan) ហាណូយ។

សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach)  ជាអ្នកផ្សារភ្ជាប់មួយជីវិតនឹងសិល្បៈចម្រៀងសឹម។

សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach)  ក៏ល្បីឈ្មោះដោយមានសមត្ថភាពដេញពិណជនជាតិគ្រប់ប្រភេទ។

នៅឆ្នាំ១៩៦៦ លោក​បានជាប់ឈ្មោះចូល​ក្នុងសាលាតន្រ្តី​វៀត​ណាម ផ្នែកខាង​ចាប៉ីខ្សែពីរ​។ នៅឆ្នាំ​១៩៧០ លោក​បញ្ចប់​ការសិក្សា និងបំពេញ​ការងារ​នៅសាលាចម្រៀង​របាំ​តន្រ្តី​វៀត​ណាម មាន​តួនាទី​ជា​តន្រ្តីករ​។ ដូច​លោក​បាន​សំណេះសំណាល​ថា សម័យកាល​នោះ សាលចម្រៀងរ​បាំតន្ត្រី​វៀត​ណាម ជាឫស្ស​គល់​នៃ​អ្នក​ចម្រៀង សិល្បករ និង​សិល្បការិនី​ ដ៏ល្បីឈ្មោះជា​ច្រើន​ដូចជា៖ តឹនហ្វៀន (Thu Huyen)  ធូហៀន (Thu Hien) កេវហឹង (Kieu Hung) វូយូវ (Vu Dau) ម៉ាញហា (Manh Ha) ក្វឹកហឹង (Quoc Hung) ត្រឹនហីវ (Tran Hieu)។ល។

រស់នៅក្នុងបរិស្ថានតន្រ្តី​ជំនាញ ដូច្នេះ​សម្បត្តិ​ចរិយា​សិល្បៈក្នុង​រូបលោក​ស្វឹនហ្វាច់ (Xuan Hoach)  រមែង​បាន​បំប៉ន់​និង​បំពេញ​យ៉ាង​ល្អ។ ទេពកោសល្យ​ដែល​មាន​ស្រាប់ បូក​ជាមួយ​ក្តីចំណូល​ចិត្ត​ទៅលើ​តន្រ្តីជន​ជាតិ​ដ៏លើ​លុប​ទៀត លោក​បានសិក្សាស្វែង​យល់​ដោយខ្លួន និងពីអ្នក​រួមអាជីព ដើម្បីអាច​ដេញ​ពិណ​ផង ហើយ​ច្រៀង​ទំនុក​សឹម​ផង។ ក្នុងសង្រ្គាម លោកនិង​ក្រុមដើរ​សម្តែង​ចល័ត​តាម​អង្គភាព​កង​ទ័ព ចាប់​ពីទី​ឆ្ងាយ​ដាច់​ស្រយាល​ដល់​គ្រប់​ទីកន្លែង​ទាំង​អស់ តាំង​ពីតំបន់​ក្វាង​និញ (Quang Ninh) ថាញហ្វ័រ (Thanh Hoa) និញប៊ិញ (Ninh Binh) ។ល។ រាល់តែលើក​ទៅសម្តែង លោក​កាន់​តែមាន​អារម្មណ៍​ផ្សារ​ភ្ជាប់​ជាមួយ​វិជ្ជា​សិល្បៈនេះ​ខ្លាំង​ឡើង​។

តាម​សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach) សិល្បៈចម្រៀង​សឹមមាន​ទំនុក​សំខាន់​៨ ក្រៅពីនោះ យើង​អាច​កម្ចី​កំណាព្យ ដើម្បី​ធ្វើជាទំនុក​បទ​ច្រៀង ឬកម្ចី​សាច់បទ​ចែវ (Cheo) និង​ទំនុកបទ​ចម្រៀង​ល្ខោន​កាយ​លឿង (Cai Luong) យកមក​បង្កើតឲ្យមាន​ភាពថ្មី​ចម្លែក​ជូន​អ្នក​ស្តាប់។ ដូចលោក​បាន​យក​បទ​កំណាព្យ​ង្វៀន​យី (Nguyen Duy) ង្វៀន​ប៊ិញ (Nguyen Binh) ច្នៃធ្វើជា​ទំនុក​បទ​ចម្រៀង ដើម្បី​ច្រៀង​ជូន​ភ្ញៀវ​ទេសចរណ៍​បរទេស​ស្តាប់ ហើយពួក​គេចូល​ចិត្តទំនុក​បទ​ចម្រៀង​នេះ​ណាស់​។ ដើម្បី​ច្រៀង​បទចម្រៀង​សឹម តាម​យោបល់​លោក គឺត្រូវ​ស្វែងយល់​ពីបទ​កំណាព្យសាមញ្ញ ពីព្រោះ​សឹម​ជា​សិល្បៈ​ធម្មតា បរិវេណ​សម្តែង​មិន​មាន​កំណត់​។ អ្នក​ច្រៀងសឹមត្រូវមាន​ក្តីចំណូលចិត្តប្រាកដ រីឯសូរសម្លេងយើង​អាចហាត់រាស់​ថ្ងៃបន្តិច​ម្តងៗ សន្សឹម​សូរពាក្យ​ឃ្លោងឃ្លា​ឡើង​ចុះដូចម៉្តេច​នោះ នឹងជ្រាបចូលក្នុង​អារម្មណ៍ របស់​មនុស្ស​ម្នាក់។ បច្ចុប្បន្ន​សិល្បករ​ប្រជាជន​ ស្វឹនហា្វច់ (Xuan Hoach) បានចូលនិវត្តន៍​ទៅហើយ ប៉ុន្តែលោក​នៅតែ​ជួយ​បន្ត​ណែនាំ​សិល្បៈ​វ័យ​ក្មេង ក្នុង​សាលចម្រៀង​របាំ​តន្រ្តីវៀត​ណាម ក្នុងដំណើរ​ហាត់​ច្រៀង​សឹម​និង​ដេញពិណ។ ក្រៅពី​នោះ លោក​នៅបើក​ថ្នាក់បង្រៀន​ច្រៀង​សឹម​បន្ថែមជូន​មនុស្ស​វ័យកណ្តាល​និងវ័យ​ក្មេង ដែល​មាន​ចំណូល​ចិត្តជា​មួយ​ប្រភេទ​សិល្បៈតន្ត្រី​ប្រជា​ប្រិយ​នេះ។

ទន្ទឹម​នោះ សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach) បាន​ស្គាល់​ជាព្រឹទ្ធាចារ្យ​សិល្បៈ​ម្នាក់ របស់​សិល្បៈ​ចម្រៀង​សឹម លោក​នៅបានស្គាល់​ជាសិប្បករ​មានថ្វីដៃ​ក្នុង​ការ បង្កើត​ពិណ​ជន​ជាតិ។ ជុំវិញ​បន្ទប់​ទទួល​ភ្ញៀវ​របស់​លោក ជាកន្លែងដែល​យើង​ខ្ញុំអង្គុយ​សំណេះ​សំណាល បានព្យួរពេ​ញ​ទៅដោយ​ពិណជន​ជាតិ។ ច្នៃ​ឧបករណ៍​តន្រ្តីជន​ជាតិ​មួយ​ប្រភេទ គឺជាជា​សិល្បៈ​មួយ លោក​ចែក​រំលែក​ថា កាល​ដំបូង​ធ្វើដើម្បី​បំពេញ​ចំណូល​ចិត្ត​របស់​ខ្លួន​។ លោកបានច្នៃ​ឧបករណ៍តន្ត្រីជន​ជាតិ​ផ្សេង​គ្នាជា​ច្រើន ដូច​ពិណខ្លោក ទ្រ ខ្លុយ។ល។ ធ្វើដោយ​វត្ថុធាតុ​ធម្មជាតិ​ដូចជា ឫស្សី ពក ខ្លោក​សូត្រ​នាង​។ល។ ប្រការ​ពិសេស​ពិណ​ដែល​សិល្បករ​ប្រជាជន ស្វឹនហា្វច់ (Xuan Hoach) ច្នៃ មាន​ខ្សែធ្វើអំពី​សូត្រ​នាង​តូច ដូច្នេះ​ហើយ​បាន​ជាមាន​សូរសម្លេង​ខុស​ប្លែក​ដោយ​ឡែក ឮពិរោះ​រណ្តំនិងកក់ក្តៅចិត្ត​ជាង​វត្ថុធាតុ​ផ្សេងៗ។ លោក​មិនត្រឹម​បង្កើត​បាន​ពិណ​ដែល​មាន​សូរ​បរិសុទ្ធ​ថ្លា នៅទាំង​ចង់ឲ្យវាមាន​លក្ខណៈរូបរា​ងព្រលឹងជាតិ​វៀត​ណាម​។ ឧទាហរណ៍ ដូច​គំនិត​ឆ្លាក់​រូប​សត្វ​កន្ទុំ​រុយ​ឫស្សី​ក្រមិច​ក្រ​មើម ល្អប្រណិត​ដែលមានលក្ខណៈ​ជាតិ​វៀត​ណាម លើពិភព​លោក​គ្មាន​ទីណាម​ឆ្លាក់​នៅលើ​ក្បាល​ពិណ​ឡើយ​។



ក្រៅពីការដេញពិណនិងច្រៀងសឹម សិល្បករប្រជាជន ស្វឹនហា្វច់ (Xuan Hoach) នៅជាអ្នកបង្កើតចេញពិណពិសេសនេះ។

សិល្បករប្រជាជនស្វឹនហា្វច់ (Xuan Hoach) ច្នៃរចនាតុបតែងលើពិណ ដែលលោកទើបធ្វើរួចសម្រេច។

ពិណដែលលោកបង្កើតឡើងសុទ្ធតែប្រើប្រាស់វត្ថុធាតុខ្សែសូត្រនាង ដើម្បីធ្វើខ្សែពិណ។

ជាតន្ត្រីករម្នាក់​មានបទពិសោធន៍ជាង៣០​ឆ្នាំ សហការ​ជាមួយសាល​ចម្រៀង​របាំតន្ត្រីវៀត​ណាម តាម​សិល្បករ​ប្រជាជន ស្វឹនហា្វច់ (Xuan Hoach) ក្នុងចំណោម​ដើមពិណ​ដែល​លោក​ធ្វើ ពិណ​ខ្លោក​ជាឧបករណ៍​តន្រ្តី​មាន​ដំណាក់​កាល​ធ្វើយូរ​បំផុត ប្រភេទឧបករណ៍​តន្រ្តីនីមួយ​ៗ មានរបៀបដេញ​ពិសេសដោយ​ឡែក​ របស់វា ពិបាក​កេះបំផុត​គឺចាប៉ី​ខ្សែពីរ។

ទោះបីលោក​ចូលនិវត្តន៍តាំងពីឆ្នាំ២០១២ តែសិល្បករ​ប្រជាជន ស្វឹនហា្វច់ (Xuan Hoach) ព្រម​​ទាំង​​​សិល្បករ​សិល្បការិនី បាន​ចូលរួម​​បង្រៀន​​ច្រៀង​​ទំនុក​បទ​ចម្រៀង​សឹម និង​​សម្តែង​​ឧបករណ៍​​​តន្រ្តីជន​​ជាតិ ឲ្យមិត្ត​យុវវ័យ​នៅមជ្ឈមណ្ឌល​អភិវឌ្ឍន៍​តូរតន្ត្រី​វៀត​ណាម ទន្ទឹមនោះ មានសម្តែងកន្លះ​ខែម្តង នៅក្នុង​មជ្ឈ​មណ្ឌល​រួម​ប្រាស្រ័យ​វប្បធម៌​វិថីបូរាណ​ហាណូយ ដើម្បីផ្សព្វផ្សាយសិល្បៈ​ជនជាតិ​វៀត​ណាម ដល់​ភ្ញៀវ​អន្តរជាតិ​មក​ទេសចរណ៍​នៅហា​ណូយ​។

ក្នុងការរួមចំណែករបស់ខ្លួន មកលើខឿន​សិល្បៈតន្រ្តីជនជាតិ សិល្បករ ស្វឹនហា្វច់ (Xuan Hoach) ទទួលបាន​កិត្តិនាម​ជាសិល្បករ​ប្រជាជន​ឆ្នាំ២០០៧ ហើយក៏ជាសិល្បករម្នាក់​ក្នុងចំណោមសិល្បករ របស់​វៀត​ណាម បាន​អង្គ​ការ World Masters -មហាគ្រូ​ពិភពលោក​ទទួល​ស្គាល់​ជាសិប្បករ​ពិភព​លោក។​៕

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន
 

 
បណ្តាអត្ថបទបានផ្សាយ