11/10/2016 10:56 GMT+7 Email Print Like 0

អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃនិងចិន


ប្រធានាធិបតី Hassan Rouhani

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha ទើបនឹងបានឯកភាពគ្នាលើទស្សនៈថា ប្រទេសទាំងអស់លើពិភព លោកគប្បីមានយុទ្ធនាការរួមមួយសំដៅទប់ទល់ជាមួយលទ្ធិភេរវកម្ម។​ថ្លែងមតិក្នុងកិច្ច ចរចារមួយនៅទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៦ ​ក្នុងឱកាសចូលរួមសន្និសីទជាន់ ខ្ពស់សន្ទនាសហប្រតិបត្តិការអាស៊ី (ACD) លើកទី ២ ប្រធានាធិបតីអ៊ីរ៉ង់  Rouhani បាន ពិនិត្យថា លទ្ធិភេរវកម្មអំពើហឹង្សានិងលទ្ធិជ្រុលនិយមជាបញ្ហាមានចរិតលក្ខណៈសកលលោក ហើយការប្រយុទ្ធប្រឆាំងនឹងពួកវាគឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់លើពិភពលោក។​ រីឯខ្លួនវិញ​ ឧបនាយករដ្ឋមន្ត្រី​ថៃបានឯកភាពចំពោះទស្សនៈរបស់អ៊ីរ៉ង់ស្តីពីបញ្ហាលទ្ធិភេរវកម្មនេះ។        នៅខាងក្រៅសន្និសីទ ACD ប្រធានាធិបតី​អ៊ីរ៉ង់ Rouhani អញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Li Yuanchao។ ​ភាគីទាំងពីរក៏បានឯកភាពត្រៀមជាស្រេចអនុវត្តទៀតទាត់នូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួល បាន​នា​ខែមករាឆ្នាំ២០១៦ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ