09/04/2015 13:08 GMT+7 Email Print Like 0

អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម

នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៥ នៅរដ្ឋធានី Buenos Aires របស់ អាហ្សង់ទីន វេទិការស្តីពី​សមាហរណ​កម្ម​សេដ្ឋកិច្ច​អន្តរជាតិរបស់វៀតណាមត្រូវបានរៀបចំឡើង ដោយមានការចូលរួមរបស់តំណាង​ក្រសួងការបរទេស​អាហ្សង់​ទីនស្ថានទូតរុស្ស៊ីនិង អាមេរិក រួមជាមួយតំណាងអង្គភាពអាជីវកម្មអាហ្សង់ទីនចំនួន ៣០។ នៅវេទិការ​នេះ​ តំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានឧទ្ទេសនាមអំពីស្ថានភាព សេដ្ឋកិច្ចនយោបាយ​និង​សង្គម​របស់វៀណាមនាពេលថ្មីៗនេះ ជាពិសេស សង្កត់ធ្ងន់ទៅលើភាពងាយស្រួលក្នុងគោលន​យោបាយ​ទាក់​ទាញ​ទុនវិនិយោគពីបរទេស។ បណ្ដាតំណាងបានអះអាងថា៖ ទីផ្សារវៀតណាម​មានឱកាសល្អជាច្រើនសំ​រាប់​ផលិ​​ត​ ផលអាហ្សង់ទីន ដូចជា៖ ទឹកដោះគោស្រាទំពាំងបាយជូរ សាច់គោ ផ្លែឈើ ជាដើម​៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ