28/11/2014 15:23 GMT+7 Email Print Like 0

អាស៊ាន-អូស្រ្តាលីម្ចាស់ការជំរុញទំនាក់ទំនងដៃគូ


ឆ្នាំ២០១៤ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងអាស៊ាននិងអូស្រ្តាលី

ចាប់ពីថ្ងៃទី១៩ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ គណៈប្រតិភូសមាជិកសមាជិការសភានៃ​បណ្ដាប្រទេសអាស៊ាន​បាន​ទៅ​បំពេញទស្សនកិច្ចការងារនៅអូស្រ្តាលីសំដៅជំរុញទំនាក់ទំនងដៃគូអាស៊ាន-អូស្តា្រលី។ក្នុងរយៈពេលស្នាក់នៅ​អូស្រា្តលី​ គណៈប្រតិភូ បានស្ដាប់សមាជិកសមាជិការសភាអូស្រ្តាលីឧទ្ទេសនាមអំពីគណៈកម្មាធិការរៀបចំ​ការ​បោះ​ឆ្នោត​ សកម្មភាពរបស់រដ្ឋាភិបាល រដ្ឋសភា និងតាមដានដោយផ្ទាល់សកម្ម​ភាពមួយចំនួនរបស់ព្រឹទ្ធសភានិងសភា​ជាន់​​ទាបអូស្រា្តលីទៀតផង។ ក្រៅពីការចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរួមរបស់អាស៊ាននិងអូស្រា្តលី ដំណាងវៀត​ណាម​ ក៏ម្ចាស់ការឆ្លៀតយកឱកាសនេះដើម្បីជំរុញទំនាក់ទំនងវៀតណាម - អូស្រ្តាលី តាមរយៈបណ្ដា​ជំ​នួប​ប្រាស្រ័យ​ជាមួយ​សមាជិកសមាជិការសភាអូស្រ្តាលីអំពីបញ្ហាជាច្រើនពីនយោបាយ សង្គមដល់សេដ្ឋកិច្ចពាណិជ្ជកម្ម​វិនិយោគ​។ ​លោក Nguyen Manh Tien អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ​រដ្ឋ​សភា​និងជាប្រធានគណៈប្រតិភូវៀត​ណាម​បានឲ្យដឹងថា នេះគឺជាឱកាសល្អដើម្បីភាគីទាំង២បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ផ្លាស់ប្ដូរបទពិសោធន៍​ក្នុង​​សកម្មភាព​កសាងច្បាប់ ឃ្លាំមើលនិងអនុវត្តច្បាប់និយាយដោយឡែក ក៏ដូចជាជំរុញថែមទៀត​ទំ​នាក់​ទំ​នង​វៀត​ណាម​-អូស្រ្តាលីនិយាយរួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ