27/10/2014 16:42 GMT+7 Email Print Like 0

អាស៊ាន - សហភាពអឺរុប (ASEAN-EU) ឯកភាពឆ្ពោះទៅដល់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

ពីថ្ងៃទី22-23​ខែកក្កដានៅ​Brussels សន្និសីទរដ្ឋមន្ត្រីការបរទេសASEAN -​ EU លើកទី20 (AEMM-20) ក្រោមប្រធានបទ៖“ឆ្ពោះទៅ​ដល់​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ASEAN - EU ដើម្បីសន្តិភាព​ស្ថេរ​ភាព​ ​និងវិបុលភាព” បានរៀបចំឡើង។

នេះជាសន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN - EU ដំបូងដោយវៀត​ណាម និង EU​​ ជាសហអធិបតីភាព ក្នុងដំណាក់កាល​ វៀតណាម​សម្រប​សម្រួលទំនាក់ទំនងសន្ទនា ASEAN-EU (2012-2015) ។
 

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកផាមប៊ិញមិញ ជាសហ ធិបតីភាពសន្និសីទ ជាមួយនឹងឧត្តមស្នងការគោលនយោបាយការបរទេសនិងសន្តិសុខ អនុ ប្រធានគណៈកម្មាការអឺរ៉ុប Catherine Ashton។

នាថ្ងៃទី 23 ខែកក្កដា សន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN-EU រៀបចំឡើងនារាជធានីBrussel (ប៊ែលហ្ស៊ិក)
វៀតណាមជាសហប្រធានសន្និសីទ ក្នុងតួនាទីសម្របសម្រួលទំនាក់ទំនងសន្ទនា ASEAN – EU។
រូបថត៖ ហឿងយ៉ាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លើមូលដ្ឋាននៃការកើនឡើង និងលទ្ធផលទទួលបានក្នុងអំឡុងពេលកន្លងមក ភាគីទាំងពីរ​បាន​ឯកភាពស្តីពី បណ្តាទិសដៅជំរុញទំនាក់ទំនង ASEAN-EU លើបណ្តាវិស័យដូចតទៅ៖

អំពីនយោបាយ-សន្តិសុខ ASEAN​ និង EU ឯកភាពនឹងបន្តបង្កើនការពិភាក្សា និងពិគ្រោះ​យោបល់​​អំពីនយោបាយនិងសន្តិសុខ ក៏ដូចជាពិគ្រោះយោបល់ក្នុងបណ្តាវេទិការតំបន់ និង​អន្តរជាតិសំដៅពង្រឹងបន្ថែមទៀតសំឡេង តួនាទី និងរួមចំណែកនៃទំនាក់ទំនង ASEANនិងEU
ក្នុងសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។


សព្វថ្ងៃនេះ ASEAN និង EU
គឺជាដៃគូពាណិជ្ជកម្មសំខាន់ៗ
ជាមួយគ្នា។ នាឆ្នាំ2013 តំលៃ
ពាណិជ្ជកម្មសរុប ASEAN-EU
ទទួលបាន242,6ពាន់លាន
ដុល្លាអាមេរិក(USD) ស្រូប
9,8%នៃតំលៃពាណិជ្ជកម្ម
សរុបរបស់ ASEAN ។ EU
គឺមួយក្នុងចំណោមបណ្តា
វិនិយោគិន FDI ធំបំផុតចូល
មក ASEAN មានដើមទុនជិត23,3ពាន់លាន USD ស្រូប
ប្រមាណ 22% ដើមទុនសរុប
ចូលមក ASEAN ។ "


ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរខិតខំយ៉ាងខ្លាំងបង្កើន​​ណិជ្ជកម្ម​ទ្វេភាគី ឯកភាពឆាប់តភ្ជាប់ឡើងវិញកិច្ចចរចារ​សន្ធិសញ្ញា​ពាណិជ្ជកម្មសេរី (FTA) ASEAN - EU ក្រោយឆ្នាំ2015​បង្កើន​ការ​តភ្ជាប់នូវផ្នែកអាកាសចរណ៍ ផ្លូវដែនសមុទ្រ ផ្លូវគោក​និង​អភិវឌ្ឍន៍ សហគ្រាសខ្នាតតូចនិងមធ្យម។

ភាគីទាំងពីរក៏ឯកភាពពិគ្រោះយោបល់សេដ្ឋកិច្ចថ្នាក់រដ្ឋមន្ត្រី
សេដ្ឋកិច្ច ASEAN និងEU ជាទៀងទាត់ ស្រាវជ្រាវ និងអនុវត្តន៍
បណ្តាវិធានការដោយសកម្ម ដើម្បីលើកកម្ពស់គុណភាព និង
អនុវត្តន៍ផែនការធ្វើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ 2013 -
2014 ប្រកបដោយប្រសិទ្ធភាព។


ASEANក៏ស្នើ EUជួយឧបត្ថម្ភ ASEAN អនុវត្តន៍បណ្តាកម្មវិធី​ផ្សព្វផ្សាយ អំពីសក្តានុពលពាណិជ្ជកម្ម   និងវិនិយោគរបស់​ 
ASEAN នៅបណ្តាប្រទេសក្នុង EUផងដែរ។ អំពីការបង្កើនការ តភ្ជាប់ និងជួយឧបត្ថម្ភ ASEAN កសាងសហគមន៍មួយ EU
​​​សន្យា៖បង្កើនការជួយឧបត្ថម្ភ អំពីការកសាងសមាគមន៍មួយតភ្ជាប់គ្នា។

លើ​មូលដ្ឋាន​នេះ EU នឹងចែក​រំលែក​បទ​ពិសោធន៍​ជា​មួយ​ ASEAN ជួយ​ឧបត្ថម្ភ​យ៉ាង​សកម្ម​ASEAN បង្កើន​តំណ​ការ​តភ្ជាប់​ក្នុង​តំបន់ ជា​ពិសេស​ក្នុង​ផ្នែក​តភ្ជាប់​បទ​បញ្ញត្តិ និង​ តភ្ជាប់​ប្រជា​ជន។

EU​បាន​បង្កើត​យន្តការ​ទទួល​បន្ទុក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ ASEAN ក្នុង​ការ​តភ្ជាប់​តំបន់​ជួយ​ឧបត្ថម្ភ​បណ្តាការ​ខិត​ខំ​ប្រឹង​ប្រែង​តភ្ជាប់​​របស់​ ASEAN តាម​រយៈ​ផែន​ការ​មេ និង តភ្ជាប់​ASEAN ​(MPAC)​។

EU​ សន្យា​បង្កើនទ្វេ​ដង​ការ​ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍ ASEAN ឡើង​ដស់​ 170​លាន​អឺរ៉ូ​​សំរាប់​ដំ​ណាក់
​កាល 2014​-​2020 ប្រៀប​ធៀប​នឹង​ 70 លាន​អឺរ៉ូ សំរាប់​ដំណាក់​កាល 2007 -​ 2013 ផ្តោត​លើ​ការ​អនុវត្តន៍​ផែន​ការ​សកម្មភាព​មាន​ប្រសិទ្ធិ​ភាព​អនុវត្តន៍​តាម​សេចក្តី​ប្រកាស Nuremberg​ ស្តីពី​ទំនាក់​ទំនង​ដៃ​គូ​បង្កើន ASEAN - EU (2013-2017) ។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ ជួបទ្វេភាគីនឹងលោកស្រី Catherine Ashton អ្នកតំណាងជាន់ខ្ពស់របស់ EU អំពីទំនាក់ទំនងការបរទេស និងសន្តិសុខ
នៅក្រៅសន្និសីទ។ រូបថត៖ ហឿងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ ជួបទ្វេភាគីនឹងរដ្ឋមន្ត្រីការបរទេស
អាលឺ្លម៉ង់ Frank-Walter Steinmeier នៅក្រៅសន្និសីទ។ រូបថត៖ ហឿងយ៉ាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

​​    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ ជួបទ្វេភាគីនឹងរដ្ឋមន្ត្រីការបរទេស
ដាណឺម៉ាក Martin Lidegaard នៅក្រៅសន្និសីទ។ រូបថត៖ ហឿងយ៉ាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ផ្លាស់ប្តូរអំពីបណ្តាបញ្ហាក្នុងតំបន់ ដែលរួមគ្នាយកចិត្តទុកដាក់ ភាគីទាំងពីរយកចិត្តទុកដាក់ជា​ពិសេស និងបង្ហាញពីការបារម្ភខ្លាំង អំពីការវិវឌ្ឍន៍ស្មុគស្មាញ សព្វថ្ងៃនេះនៅសមុទ្រខាងកើត។

ថ្លែងមតិក្នុងសន្និសីទ ឧត្តមស្នងការគោលនយោបាយការបរទេសនិងសន្តិសុខ អនុប្រធាន​គណៈកម្មាការអឺរ៉ុបCatherine Ashton ឯកភាពបង្ហាញពីការបារម្ភយ៉ាងជ្រាលជ្រៅអំពីការវិវឌ្ឍន៍​ស្មុគស្មាញ នៅសមុទ្រខាងកើត លើកកម្ពស់បណ្តាសេចក្តីប្រកាសថី្មៗរវាងASEANនិងEU ។

EU សង្កត់ធ្ងន់ការយកចិត្តទុកដាក់ធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃ ការធ្វើ​ចរាចរណ៍លើសមុទ្រ ការអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បប់សមុទ្រ1982 (UNCLOS) និងសេចក្តីប្រកាសស្តីពី​ការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រ
ខាងកើត​​(DOC)​ ប្រឆាំងនឹងបណ្តាសកម្មភាពជាឯកតោភាគី  គាំទ្របណ្តាភាគីដោះស្រាយ​ជម្លោះ​​​​ដោយសន្តិវិធី រួមទាំងតាមរយៈវិធានការច្បាប់។

បណ្តាខ្លឹមសារនៃការផ្លាស់ប្តូរខាងលើ របស់បណ្តារដ្ឋមន្ត្រីការបរទេស ASEAN និង EU ដែល​ត្រូវ​ ​​​បានឆ្លុះបញ្ចាំងក្នុងឯកសារនៃសន្និសីទ​​ ក្នុងនេះការបារម្ភខ្លាំងអំពីស្ថានភាពតានតឹងកាន់តែ​កើនឡើង នៅសមុទ្រខាងកើត គាំទ្របណ្តាសេចក្តីប្រកាសរបស់ ASEAN នាពេលថ្មីៗនេះស្តីពី​សមុទ្រខាងកើតសង្កត់ធ្ងន់សារៈសំខាន់ៗនៃការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ និងជំរុញ​សន្តិសុខ សុវត្ថិភាពសេរីភាពការចរាចរលើសមុទ្រ និងអាកាសពាណិជ្ជកម្ម មិនរារាំងនៅ​សមុទ្រខាងកើត អនុវត្តន៍ការអត់ធ្មត់ មិនគំរាមកំហែងឬប្រើប្រាស់កម្លាំង ដោះស្រាយបណ្តា​ជម្លោះ​ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តជាតិ អនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពី​ច្បាប់សមុទ្រឆ្នាំ1982 អនុវត្តន៍យ៉ាងគ្រប់គ្រាន់ និងប្រសិទ្ធិភាពDOC ឆាប់សម្រេចបានក្រមសិល
ធម៌មួយរបស់ភាគីនានានៅសមុទ្រខាងកើត(COC)។

ទាក់ទងនឹងគ្រោះថ្នាក់យន្តហោះMH17 ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួម ថ្កោលទោស​យ៉ាងខ្លាំងក្លា ស្នើសុំស៊ើបអង្កេតយ៉ាងគ្រប់គ្រាន់ និងនាំជនដៃដល់ទៅកាត់ទោសតាមច្បាប់។

ទីបញ្ចប់សន្និសីទ ភាគីទាំងពីរបានឯកភាព នឹងលើកកម្ពស់ទំនាក់ទំនងASEAN​ - EU អភិវឌ្ឍន៍​ឆ្ពោះទៅទិសដៅទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ និងប្រគល់ដល់មន្ត្រីជាន់ខ្ពស់(SOM) កសាង​ផែនទីបង្ហាញផ្លូវ និងស្នើអនុសាសន៍សំរាប់អំពីទិសដៅនាពេលអនាគត សំដៅលើកកម្ពស់​ទំនាក់​ទំនង ASEAN-EU ឡើងដល់កំរិតយុទ្ធសាស្ត្រ។

សន្និសីទវាយតំលៃខ្ពស់តួនាទីសម្របសម្រួលរបស់វៀតណាម ចាប់ពីឆ្នាំ2012 រហូតដល់​បច្ចុប្បន្ននេះ ជាពិសេស គឺការចូលរួមប្រតិបត្តិ និងសហអធិបតីភាពររៀបចំសន្និសីទនេះ បាន​ទទួលការជោគជ័យល្អប្រសើរ៕


                          អនុវត្តន៍៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម-កាសែតរូបភាពវៀតណាម
 




 
បណ្តាអត្ថបទបានផ្សាយ