05/08/2016 10:54 GMT+7 Email Print Like 0

អាស៊ានសន្យាបន្តបង្កលក្ខណ:ងាយស្រួលក្នុងសកម្មភាពពាណិជ្ជកម្ម


អាស៊ានសន្យាបន្តបង្កលក្ខណះងាយស្រួលក្នុងសកម្មភាពពាណិជ្ជកម្ម

ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានលើកទី ៤៨ ​(AEM 48) និងសន្និសីទទាក់ទិននានា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ​បាន​ប្រព្រឹត្តទៅសន្និសីទក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរី​ (AFTA)​ លើកទី៣០ ។ ​បណ្ដារដ្ឋមន្ត្រីបានសន្យាថា៖ អាស៊ាននឹងបន្តបង្កលក្ខណះងាយស្រួលសំរាប់​វិស័យពាណិជ្ជកម្ម​ តាមរយៈសកម្មភាពផ្សេងៗ ដូចជា៖ បំពេញបែបបទតាម​អេឡិកត្រូនិក ប្រព័ន្ធព័ត៍មានពាណិជ្ជកម្មអាស៊ាន (ATR) ដំណោះស្រាយរបស់​អាស៊ានចំពោះការវិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម …លៗ ​​          នាថ្ងៃនេះដែរ សន្និសីទក្រុមប្រឹក្សា​តំ​​បន់វិនិយោគអាស៊ាន លើកទី១៩ (AIA 19) បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់មន្ត្រីសេដ្ឋកិច្ចប្រទេសអាស៊ាន​ទាំង១០និងគណៈលេខាធិការអាស៊ាន។ អង្គសន្និសីទបានផ្លាស់ប្តូរមតិចំពោះបញ្ហាសំខាន់ៗ ក្នុងការៀបចំអនុវត្តកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន (ACIA) ក្នុងរយៈពេលកន្លងទៅ និងឆ្ពោះទៅការអនុវត្តក្នុងដំណាក់កាលជាបន្ត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ