31/10/2014 09:20 GMT+7 Email Print Like 0

អាស៊ានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងសកម្មភាពអភិវឌ្ឍន៍


អាស៊ានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងសកម្មភាពអភិវឌ្ឍន៍ (vietnamplus.vn)

តាងនាមឲ្យសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍​(អាស៊ាន)​នៅសម័យពិភាក្សា​អំពីប្រធាន​បទ​  សកម្មភាពសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃអង្គការសហប្រជាជាតិ ក្នុងរបៀបវារៈនៃមហា​សន្និបាត​​នីតិកាល​ទី​៦៩ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នៅទីស្ដីការអង្គការសហប្រជាជាតិ​នៅ​អាមេរិក​ ឯកអគ្គរដ្ឋ​ទូតលោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍​វៀតណាមនៅអង្គការសហ​ប្រជាជាតិបានវាយតំលៃខ្ពស់ចំពោះតួនាទីក៏ដូចជាការជួយឧបត្ថម្ភ​របស់​អង្គការសហប្រជាជាតិ ក្នុងសកម្មភាពអភិវឌ្ឍន៍ នៅបណ្ដាប្រទេស។ ទន្ទឹមនឹងនោះលើក​ទឹក​ចិត្តអង្គការសហប្រជាជាតិ បន្តរួមជាមួយអាស៊ាន​ ជំរុញអនុវត្តសេចក្តីថ្លែងការរួម ស្ដីពីកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាង​អង្គការសហប្រជាជាតិនិងអាស៊ាន។ ឯកអគ្គរដ្ឋទូតបាន​តាង​នាមឲ្យអាស៊ាន​អំពាវនាវអង្គការសហប្រជាជាតិ និងប្រទេស​សមាជិក ​បន្ត​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍និងមិនចងបក្ស​សម្ព័ន្ធនិងកិច្ចសហប្រតិបត្តិការ​ត្រី​ភាគី​។

មុននោះនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen​ Phuong​ Nga​ បាន​មាន​បទ​សន្ទរកថា​​​នៅគណៈកម្មាធិការ ២ ក្នុងពេលពិភាក្សាលើប្រធានបទអភិវឌ្ឍន៍​កសិកម្ម ​សន្តិសុខ​​ស្បៀង​​​អាហារ និងអាហរូបត្ថម្ភ។ ឯកអគ្គរដ្ឋទូតបាន​ចែក​រំលែក​បទពិសោធន៍​របស់​វៀត​​ណាម​ ​ក្នុង​ការងារធានាសន្តិសុខស្បៀងអាហារ​ និងអភិវឌ្ឍន៍​កសិកម្ម ក្នុងនោះលេចធ្លោ​បំផុត​គឺ​កិច្ច​សន្យា​​នយោបាយយ៉ាងខ្លាំងក្លា របស់វៀតណាមចំពោះការងារកាត់បន្ថយភាពក្រីក្រ កែលំអរ​ជីវភាព​​រស់នៅ​របស់ប្រជាជនជាដើម៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ