27/10/2014 09:50 GMT+7 Email Print Like 0

អាស៊ានផ្ដល់អាទិភាពសំរាប់ការបង្កើនទំនាក់ទំនង ជាមួយទ្វីបអាហ្រ្វិក


អគ្គលេខាធិការអាស៊ានលោក Le Luong Minh (រូបថត៖UN)

ថ្លែងមតិក្នុងពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអាហ្វ្រិកខាងត្បូង ប្រចាំនៅឥណ្ឌូនេស៊ី  
លោក Pakamisa Augustine Stifuba អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានសម្ដែង គោលបំណង បង្កើនទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសអាហ្រ្វិកខាងត្បូង និយាយដោយឡែក ក៏ដូចជាជាមួយសហភាពអាហ្វ្រិក (AU) និងសហកមន៍អភិវឌ្ឍន៍តំបន់អាហ្វ្រឹកខាងត្បូង (SADC) និយាយរួម។ លោក Le Luong Minh បានសង្កត់ធ្ងន់ថាអាស៊ាន កំពុងសកម្មពង្រីកទំនាក់ទំនង កិច្ច​ការ​បរទេស ជាមួយដៃគូថ្មីនានា ជាពិសេសគឺ បណ្ដាប្រទេស និងអង្គការនៅអាហ្វ្រិក និង អា​មេ​រិក​ឡា​តាំងចាត់ទុកនេះ ជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសារជួរមុខក្នុងរបៀបវារៈរបស់អាស៊ាន។

រីឯខ្លួនវិញ លោក Pakamisa Augustine Stifuba បានអះអាងថាការផ្ដួចផ្ដើមគំនិតរបស់​អាហ្វ្រិក​ខាង​ត្បូង​ គឺបង្កើនកិច្ចសហប្រតិបតិ្តការជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន និង​ចែក​រំ​លែក​​ផលប្រយោជន៍ជាមួយអាស៊ាន និងបណ្ដាប្រទេសជាសមាជិកអាស៊ានទៀតផង៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ