11/11/2015 09:09 GMT+7 Email Print Like 0

អាស៊ានបង្កើនទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយជាមួយន័រវេស


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai

ឯកអគ្គរដ្ឋទូត​ប្រទេសអាស៊ាននានាចំណុះគណៈកម្មាធិការអាស៊ាន​ប្រចាំនៅទីក្រុង Oslo (ACO) ទើបនឹងបាន​បំពេញ​ទស្សនកិច្ច​នៅទីក្រុ​ង Bodo របស់​ន័រវេស ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែ​វិច្ឆិកាឆ្នាំ២០១៥​ សំដៅបង្កើន​ទំនាក់​ទំនង​សហប្រតិបតិ្តការ​ លើគ្រប់ជ្រុងជ្រោយរវាងអាស៊ានជាមួយន័រវេស។ ក្នុងថានៈជាប្រធាន ACO ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណាម ប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai បាន សង្កត់ធ្ងន់ថា​អាស៊ាន​និង​ន័រវេស​មាន​ឱកាស​សហប្រតិ​បត្តិការ​លើវិស័យជា​ច្រើន ជាពិសេសគឺឧស្សាហកម្មចិញ្ចឹមជលផល បច្ចេកវិទ្យានាវាចរណ៍ បច្ចេកវិទ្យាព័ត៌ មាន​និង​ផ្សព្វ​ផ្សាយ និងផលិតកម្មថាម​ពលនិរន្តរភាព។ លោកស្រី Le Thi Tuyet Mai បានសង្កត់​ធ្ងន់​ថា ឯកអគ្គរដ្ឋទូត​អាស៊ាន​ប្រចាំ​នៅន័រវេស​ជានិច្ច កាលត្រៀមខ្លួនជាស្រេចធ្វើ​ស្ពាន​តភ្ជាប់រវាងទីក្រុង Bodo និងតំបន់ Nordland ជា មួយ​ដៃគូ​នៅ​ប្រទេស​អាស៊ាន​នានា ក្នុងនោះមានការតភ្ជាប់អាជីវកម្មដើម្បីជំរុញ ពាណិជ្ជកម្មនិងវិនិយោគ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ