05/08/2016 10:54 GMT+7 Email Print Like 0

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ


អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ (VOV)

បន្តសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៨ (AEM 48) នាថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​ បណ្ដារដ្ឋមន្ត្រីចាប់ផ្តើមសន្និសីទពិគ្រោះ យោបល់ជាមួយដៃគូសំខាន់ៗរួមមាន៖ កូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលីនិងនូរវែលហ្សេឡង់។ ក្នុងក្របខ័ណ្ឌពិគ្រោះយោបល់លើកទី ១៩ ជាមួយប្រទេសដៃគូចំនួន ៣ គឺ ជប៉ុន កូរ៉េខាងត្បូងនិងចិន រដ្ឋមន្ត្រីនៃប្រទេសដៃគូទាំងបីរូបនេះបានចាត់ទុកថា៖ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ គឺជារបត់សំខាន់របស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ប្រទេសដៃគូទាំងបីស្វាគមន៍ផែនការមេរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥ ហើយចាត់ទុកថា៖ ប្រការនេះនឹងជួយសហគមន៍សេដ្ឋកិច្ចអាស៊ានក្លាយទៅជាតំបន់មានសមត្ថភាពប្រកួតប្រជែងខ្ពស់តភ្ជាប់​សកម្មនិងច្នៃប្រឌិតដល់ឆ្នាំ ២០២៥​​​​ ។ រដ្ឋមន្ត្រីទាំងអស់បានស្នើរឲ្យក្រុមប្រឹក្សាអាជីវករអាស៊ីបូព៌ារ (EABC) ជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់។ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអូស្ត្រាលីនិងនូរវ៉ែលហ្សេឡង់លើកទី ២១​ អង្គសន្និសីទទាំងអស់ស្វាគមពិធីសារលើកទី១ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន​ជាមួយអូស្ត្រាលីនិងនូរវ៉ែលហ្សេឡង់ដែលបានចូលជាធរមានជាជំហានៗចាប់ពីខែតុលាឆ្នាំ ២០១៥ ​រួម​ណែក​​ពង្រឹងទំនាក់ទំនងដៃគូសេដ្ឋកិច្ចរវាងអាស៊ានជាមួយប្រទេសដៃគូទាំងពីរពោលខាងលើ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ