02/10/2015 10:09 GMT+7 Email Print Like 0

អាស៊ាននិងអ.ស.បបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon (រូបថត៖AFP/Getty Images)

 នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ អាស៊ាននិងអ.ស.បបានអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងដៃគូឆ្ពោះទៅការបង្កើតសហគមន៍អាស៊ាននិងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០។ កិច្ចសន្យានេះត្រូវបានបញ្ចេញនៅសន្និសីទរដ្ឋមន្រ្តីអាស៊ាន-អ.ស.បដែលត្រូវបានរៀបចំឡើងនៅទីស្ដីការអ.ស.បនៅទី​ក្រុង​ញូវយ៉ករបស់អាមេរិក។ភាគីទាំងពីរបានឯកភាពថានឹងបន្តខំប្រឹងប្រែងថែមទៀតដើម្បីលើកកំពស់គុណភាពកិច្ចសហប្រតិបតិ្តការអាស៊ាន-អ.ស.បតាមរយៈផែនការយុទ្ធសាស្ត្រនិងយូរអង្វែង រួមជាមួយប្រភពជំ​នួយ​ឧបត្ថម្ភដ៏ស្ថិរភាព។ សន្និសីទបន្តទទួលស្គាល់សារសំខាន់នៃការត្រួតពិនិត្យអនុវត្តទស្សនៈវិស័យ ក្រោយឆ្នាំ២០១៥ របស់សហគមន៍អាស៊ានក៏ដូចជាការអនុវត្តកម្មវិធីអភិវឌ្ឍន៍ដោយនិរន្តរភាពនានាទៀតផង។

សន្និសីទក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីរួមមានជំលោះនៅសមុទ្រខាងកើតទៀតផងតាមរយៈការសន្ទនានិងសមស្របជាមួយច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ